ប្រវត្តិធនាគារ

ធនាគារ ABA មានប្រវត្តិបើកសាជីវកម្មជាយូរមកហើយ។ ធនាគារនេះ បានបង្កើតឡើងនៅក្នុងឆ្នាំ 1996 ដែល មានឈ្មោះថា Advanced Bank of Asia limited ហៅកាត់ថា 'ធនាគារ ABA' ហើយដើមឡើយ ត្រូវបានបង្កើត ដើម្បីផ្តល់សេវាកម្មធនាគារពាណិជ្ជកម្មដល់អតិថិជន ជាក្រុមហ៊ុនមួយចំនួនតូច ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ ដោយ ចាប់តាំងពីក្លាយជាក្រុមហ៊ុនសាជីវកម្មមក មានភាពលូតលាស់ ជាច្រើនកើតមានជាបន្តបន្ទាប់។ ខាងក្រោមនេះគឺជាបញ្ជីព្រឹត្តិការណ៍គន្លឹះថ្មីៗរបស់ ធនាគារ៖

  • ធនាគារ ​ABA ​ក្លាយជា​ធនាគារ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​ 2016
  • ធនាគារ ​ABA ​ដាក់​ជូន​ឲ្យ​ប្រើប្រាស់​ កាត​ផ្លា​ទី​នៀម​
  • ធនាគារ​ ABA​ គាំទ្រ​ការ​ប្រកួត​កីឡា​តេ​នី​ស​យុវជន​ លើក​ដំបូង
  • បណ្ដាញសាខារបស់ធនាគារ ABA បានពង្រីកទៅកាន់ទីតាំងថ្មីចំនួនបួនបន្ថែមទៀត (កណ្តាលស្ទឹង​ បាទី មេម៉ុត និងពាមរោទ៍)
  • សាខាសង់ត្រាល់ របស់ធនាគារ ABA បានផ្លាស់ប្តូរ ទៅទីតាំងថ្មី ដែលនៅទល់មុខ អាគារចាស់តាមបណ្តោយ មហាវិថីព្រះមុនីវង្ស ក្នុងរាជធានីភ្នំពេញ។
  • ធនាគារ ABA បានទទួលពានរង្វាន់ “ផ្នែកប្រាស្រ័យទាក់ទងល្អបំផុត ប្រចាំឆ្នាំ2015” ពីCommerzbank។
  • ទស្សនាវដ្តី Global Banking និង  Finance Review បានផ្តល់ការ កោតសរសើរ ដល់ធនាគារABA ក្នុងនាមជា “ធនាគារ ហិរញ្ញវត្ថុពាណិជ្ជកម្ម រីកចម្រើនរហ័សបំផុត នៅកម្ពុជា”។
  • ABA ធនាគារជាតិនៃកម្ពុជា រួមជាមួយនឹង 13 ស្ថាប័នទៀត បានព្រមព្រៀង ជាផ្លូវការដំណើរការ “សេវាទូទាត់រហ័ស” ដែលជាសេវាថ្មីមួយ អាចឱ្យអតិថិជន ទទួលបានមូលនិធិភ្លាមៗ ដែលឆ្លើយតបទៅនឹងតម្រូវការ សាច់ប្រាក់បានទាន់ពេលវេលា។
  • ធនាគារ ABA បានទទួលនាមជា “ ធនាគារល្អប្រសើរបំផុត នៅកម្ពុជាឆ្នាំ 2016” ដោយទស្សនាវដ្តី Euromoney។
  • ធនាគារ ABA បានឧបត្ថម្ភគាំទ្រ ជាផ្លូវការដល់ សហព័ន្ធកីឡាយូដូកម្ពុជា ក្នុងឱកាសប្រកួត ពានរង្វាន់ កីឡាយូដូថ្នាក់ជាតិ ឆ្នាំ2016។
  • ធនាគារជាតិកាណាដា បានបង្កើនភាគទុន ក្នុងធនាគារABA រហូតដល់90%។
  • ធនាគារ ABA បានទទួលពានរង្វាន់ ជាលើកទីពីរនាមជា “ ធនាគារល្អប្រសើរបំផុតនៅកម្ពុជា” ដោយទស្សនាវដ្តី Global Finance។
  • ធនាគារ ABA និង Manulife កម្ពុជា បានសហការគ្នា ក្នុងការផ្តល់ជូន ធានារ៉ាប់រងអាយុជីវិត តាមសាខានានា របស់ធនាគារ។
  • ធនាគារABA និង Agoda.com ជាគេហទំព័រនាំមុខគេ ក្នុងការកក់សណ្ឋាគារ នៅអាស៊ីបាន ចុះហត្ថលេខាព្រមព្រៀង ផ្តល់ជូនពិសេស រហូតដល់7% សម្រាប់ អ្នកកាន់កាត ABA។
  • ដើម្បីឆ្លើយតបតម្រូវការកើនឡើង ក្នុងការដាក់សាច់ប្រាក់ ដោយខ្លួនឯង តាមបញ្ជស្វ័យសេវា ធនាគារ ABA បានដាក់ឲ្យដំណើរការ ម៉ាស៊ីនដាក់សាច់ប្រាក់ ជាច្រើនគ្រឿង។
  • ធនាគារជាតិនៃកាណាដា បង្កើនភាគទុនរបស់ខ្លួននៅក្នុងធនាគារ ABA រហូតដល់ 42%។
  • សាខាថ្មីចំនួនប្រាំបីត្រូវបានបើកឲ្យដំណើរការដែលក្នុងនោះសាខាចំនួនប្រាំនៅកម្រិតស្រុក ក្នុងតំបន់ជនបទ។
  • កិច្ចសហប្រតិបត្តិការជាមួយគេហទំព័រ Booking.com ផ្ដល់ជូនការបញ្ចុះតម្លៃពិសេសចំនួន 6% ដល់អ្នកកាន់កាតរបស់ធនាគារ ABA
  • ទស្សនាវដ្ដី Global Finance ឧទ្ទេសនាមធនាគារ ABA ថាជា “ធនាគារដែលមានទីផ្សារលេចធ្លោរជាងគេនៅក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ2015”
  • ទស្សនាវដ្ដី Euromoney ផ្ដល់ពានរង្វាន់ជូនធនាគារ ABA ថាជា “ធនាគារល្អប្រសើរបំផុតនៅកម្ពុជាប្រចាំឆ្នាំ2015”
  • ធនាគារ ABA ចាប់ផ្ដើមចេញកាត UnionPay International (UPI) និងក្លាយជាអ្នកចេញកាត UPI ធំជាងគេបំផុតនៅកម្ពុជា។
  • ធនាគារ ABA បានដាក់ឲ្យប្រើប្រាស់ដោយជោគជ័យនូវកម្មវិធី ABA Mobile ដែលជាកម្មវិធីធនាគារតាមទូរស័ព្ទចល័តពេញលេញដំបូងគេមួយនៅក្នុងប្រទេសកម្ពុជា។
  • ធនាគារ ABA បានចូលរួមជាមួយ Easy Cash ដែលជាបណ្ដាញម៉ាស៊ីន ATM ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ គំនិតផ្ដួចផ្ដើមនេះ អនុញ្ញាតឲ្យអ្នកកាន់ប័ណ្ណ VISA របស់ធនាគារ ABA ចូលទៅប្រើប្រាស់គណនីធនាគារ ABA របស់ខ្លួន តាមរយៈម៉ាស៊ីន ATM របស់ធនាគារជាដៃគូ។
  • ធនាគារ ABA បានបើកដំណើរការសាខាថ្មីចំនួនប្រាំបី។ នេះគឺជាការពង្រីកបណ្ដាញដ៏ធំបំផុតរបស់ធនាគារ ABA នៅក្នុងរយៈពេលមួយឆ្នាំ។
  • ធនាគារជាតិនៃកាណាដាបានក្លាយជាភាគទុនិករបស់ធនាគារ ABA នៅក្នុងខែកក្កដា ឆ្នាំ2014។ ការចូលរួមនេះ នាំមកនូវអត្ថប្រយោជន៍ និងឱកាសជាច្រើនដល់ធនាគារ ABA។
  • ធនាគារ ABA មានកំណើន 56% នៅក្នុងកម្រិតទ្រព្យសកម្ម ដែលកើនដល់កម្រិតខ្ពស់បំផុតគួរឲ្យ កត់សម្គាល់គឺកន្លះលានដុល្លារអាមេរិក។
  • ធនាគារ ABA ត្រូវបានឧទ្ទេសនាមជា “ធនាគារល្អប្រសើរបំផុតនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ2014” ដោយទស្សនាវដ្តីហិរញ្ញវត្ថុ Euromoney។ 
  • ធនាគារ ABA ត្រូវបានឧទ្ទេសនាមជា “ធនាគារឆ្នើមប្រចាំឆ្នាំ” ដោយទស្សនាវដ្តី The Banker។
  • ធនាគារ ABA បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិនឈ្មោះ UnionPay International។ កិច្ចសហប្រតិបត្តិការនេះ អនុញ្ញាតឲ្យធនាគារ ABA អាចចេញ និងទទួលយកកាត China UnionPay ក្រោមអាជ្ញាប័ណ្ណក្រុមហ៊ុន UnionPay International។
  • ធនាគារ ABA បានចាប់ផ្ដើមមានប្រតិបត្តិការរបស់ខ្លួនជាមួយ IME ដែលជាក្រុមហ៊ុនផ្ដល់សេវាផ្ទេប្រាក់អន្តរជាតិពីប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងផ្ដល់ឲ្យអតិថិជននូវបណ្ដាញបន្ថែមសម្រាប់ផ្ញើ និងទទួលប្រាក់ពី និងទៅកាន់ប្រទេសក្រៅ។
  • ធនាគារ ABA បានដាក់ឲ្យដំណើរការសេវាអាទិភាព ABA Priority លំដាប់ខ្ពស់ថ្មីមួយសម្រាប់ អតិថិជនដ៏មានតម្លៃខ្ពស់របស់ខ្លួន។
  • ធនាគារ ABA បានឈ្នះពានរង្វាន់ “ផ្នែកបច្ចេកវិទ្យា និងប្រតិបត្តិការធនាគារក្នុងស្រុកពីប្រចាំឆ្នាំនៅកម្ពុជា” ពីទស្សនាវដ្តីធនាគារ និងហិរញ្ញវត្ថុអាស៊ី (ប្រទេសសិង្ហបុរី)។
  • ធនាគារ ABA បានដាក់ឲ្យដំណើរការជាផ្លូវការនូវកម្មវិធីបញ្ចុះតម្លៃ ABA Point សម្រាប់ម្ចាស់
  • កាតដ៏មានតម្លៃទាំងអស់។
  • ធនាគារ ABA បានដាក់ឲ្យដំណើរការម៉ាស៊ីនដាក់សាច់ប្រាក់បម្រើសេវាខ្លួនឯងដែលរួមបញ្ចូលទាំងលក្ខណៈពិសេសនៃការដាក់ប្រាក់បញ្ញើ និងការទូទាត់បាន 24ម៉ោងក្នុងមួយថ្ងៃ និង7ថ្ងៃក្នុងមួយសប្តាហ៍។
  • ធនាគារ ABA បានបើកដំណើរការសាខាដែលមានផ្តល់សេវាពេញលេញចំនួនប្រាំមួយនៅក្នុង ក្រុងតាខ្មៅ ខេត្តតាកែវ ក្រុងព្រះសីហនុ សង្កាត់ចោមចៅ សង្កាត់ច្បារអំពៅ និងខេត្តកំពង់ស្ពឺ។ 
  • ធនាគារ ABA គឺជាធនាគារកម្ពុជាទីមួយដែលការពារម្ចាស់ប័ណ្ណ VISA និង MasterCard ដោយប្រើប្រាស់សេវា 3D-SECURE។
  • យោងតាមផែនការពង្រីកសាខា និងបណ្តាញ ATM របស់ខ្លួន ធនាគារ ABA បានបើកសាខាមួយទៀតនៅស្ទឹងមានជ័យក្នុងរាជធានីភ្នំពេញ។
  • ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការចំណាយជួសជុលសាខាការិយាល័យកណ្តាលរបស់ធនាគារ ដោយបង្កើនវត្តមាននៅក្នុងខេត្តសៀមរាប តាមរយៈការផ្លាស់ប្តូរទីតាំងទៅកាន់ការិយាល័យដែលធំជាងមុន។
  • វត្តមាន ATM បានពង្រីកសេវាកម្មចំនួន 30% ដែលនាំឲ្យមានម៉ាស៊ីន ATM សរុបចំនួន 41កន្លែង។
  • ទស្សនាវដ្តីធនាគារ និងហិរញ្ញវត្ថុអាស៊ីនៅប្រទេសសិង្ហបុរីបានផ្តល់រង្វាន់ដល់ធនាគារ ABA ជា “ធនាគារលក់រាយប្រចាំឆ្នាំនៅកម្ពុជា”។
  • ធនាគារ Vietcom Bank (វៀតណាម) បានបន្ថែមទៅក្នុងបណ្តាញធនាគារទំនាក់ទំនង។
  • ធនាគារ ABA បានក្លាយជាស្ថាប័នហិរញ្ញវត្ថុដំបូងគេនៅកម្ពុជាដែលជាប់ឈ្មោះជាធនាគារលក់រាយប្រចាំឆ្នាំពីទស្សនាវដ្តីធនាគារ និងហិរញ្ញវត្ថុអាស៊ី នៅប្រទេសសិង្ហបុរី។ 
  • បើកសាខាកណ្តាលដែលជាមជ្ឈមណ្ឌលធនាគារដ៏សំខាន់បំផុតសម្រាប់សាជីវកម្ម និងអតិថិជន សំខាន់បំផុតរបស់ធនាគារនៅចំកណ្តាលរាជធានីភ្នំពេញ
  • ធនាគារនេះបានបង្កើតវត្តមានរបស់ខ្លួននៅបណ្តាខេត្តនានា ដោយបានបង្កើតសាខាថ្មីមួយនៅក្នុងខេត្តកំពង់ចាម។
  • ដោយមានការផ្លាស់ប្តូរយុទ្ធសាស្រ្តថ្មីមួយ និងនៅក្នុងវិធីសាស្ត្រសង្គម និងសេដ្ឋកិច្ចនោះ ធនាគារ ABA បានកែសម្រួលកម្មវិធីមីក្រូអាជីវកម្មពិសេសដែលផ្តល់ជូនអតិថិជននូវលក្ខខណ្ឌកាន់តែល្អប្រសើរជាច្រើន បើប្រៀបធៀបទៅនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារផ្សេងទៀត។
  • ក្នុងការអភិវឌ្ឍន៍យុទ្ធសាស្រ្តគ្រប់គ្រងហានិភ័យរបស់ខ្លួន ធនាគារ ABA បានបង្កើតនាយកដ្ឋានគ្រប់គ្រងហានិភ័យ ដើម្បីអាចវាយតំលៃផលប៉ះពាល់ដែលអាចពាក់ព័ន្ធនឹងហានិភ័យ ឥណទាន ទីផ្សារ សន្ទនីយ និងប្រតិបត្ដិការ។
  • ធនាគារ China Construction Bank (ប្រទេសចិន) និង Standard Chartered Bank (ប្រទេសថៃ) បានក្លាយជាដៃគូសហប្រតិបត្តិការរបស់ធនាគារ ABA។
  • ធនាគារ ABA បានឈ្នះពានរង្វាន់កិត្យានុភាពមាសនៅក្នុងផ្នែកគ្រប់គ្រង និងទូទាត់សាច់ប្រាក់សកលរបស់ HSBC ចំពោះសេវាគ្រប់គ្រង និងទូទាត់សាច់ប្រាក់អន្ដរជាតិល្អប្រសើរបំផុត។
  • បណ្តាញដៃគូសហប្រតិបត្តិការរបស់ធនាគារ ABA រួមមាន JP Morgan Chase Bank (សហរដ្ឋ
  • អាមេរិក) និង Standard Chartered Bank (អង់គ្លេស) ។
  • ការដាក់ចេញឲ្យប្រើប្រាស់នូវកាតឥណពន្ធ និងកាតឥណទាន Visa (ប្រភេទ Classic និង Gold) ត្រូវបានអនុវត្ត។
  • ដំណើរការនៃការប្តូរឈ្មោះរបស់ធនាគារ ABA។ យុទ្ធនាការឃោសនាថ្មីមួយបានបើកដំណើរការ។
  • ធនាគារបានដាក់បន្ថែមនូវប្រព័ន្ធទូទាត់សេវាផ្ទេរប្រាក់ MoneyGram និងបរិក្ខារឥណទានអាជីវកម្មខ្នាតតូចដល់ផលប័ត្រឥណទានរបស់ខ្លួន។
  • បណ្តាញសាខារាជធានីភ្នំពេញបានពង្រីកសារជាថ្មីម្តងទៀត ក្នុងនោះរួមមានសាខាខណ្ឌទួលគោក និងសាខាមួយផ្សេងទៀតនៅក្នុងបុរីកីឡា។
  • ធនាគារ DBS (ប្រទេសសិង្ហបុរី) បានចាប់ផ្តើមមានទំនាក់ទំនងសហប្រតិបត្តិការជាមួយនឹងធនាគារ ABA។
  • ធនាគារ ABA បានចាប់ផ្តើមចេញកាតឥណពន្ធ និងកាតឥណទាន MasterCard (ប្រភេទ Standard និង Gold)។
  • ចាប់ផ្តើមដាក់ឱ្យប្រើប្រាស់​​សេវាធនាគារតាម​អ៊ិនធើណិ​ត iBank ប្រកបដោយបច្ចេកវិទ្យាទំនើបបំផុត នៅក្នុងប្រទេស។  
  • កិច្ចព្រមព្រៀង​ជាមួយ MasterCard នាំឱ្យយើងខ្ញុំអាចដាក់ដំណើរការលើ​ការ​ប្រើប្រាស់​​ប័ណ្ណ​ ATM និង​ម៉ាស៊ីនឆូតប័ណ្ណ​នៅទូទាំងប្រទេសកម្ពុជា​។
  • បណ្តាញ​របស់ធនាគារ​បានកើនឡើងជាមួយនឹង​ការបង្កើតនូវ​សាខាចំនួន 4 កន្លែងបន្ថែមទៀតនៅក្នុង រាជធានីភ្នំពេញ និង​សាខា 1 ទៀត​នៅ​ខេត្តបាត់ដំបង
  • CommerzBank AG (ប្រទេសអាល្លឺម៉ង់​) និង MashreqBank (​ហុងកុង​) បានក្លាយជា​ដៃគូ​សហប្រតិបត្តិការ​របស់យើង។
  • ក្រុមហ៊ុនវិនិយោគឯកជន ទទួលបានភាគហ៊ុន 100% របស់ធនាគារ ABA ពីទីផ្សារដែល ទើបលេចចេញថ្មីនៅអាស៊ីមជ្ឈិម។
  • បើក​សាខា 'នៅតាម​ខេត្ត​' ដំបូងគេបង្អស់នៅសៀម​រាប។
  • ធនាគារ ABA បានចាប់ផ្តើម​ពង្រីកសេវាកម្ម​ចូលទៅក្នុង​សហគ្រាសធុនតូច និងមធ្យម ព្រមទាំង​វិស័យ​​សេវាធនាគារ​លក់រាយ។
  • ការភ្ជាប់ទំនាក់ទំនង​ដ៏សមស្របបំផុត​ជាមួយនឹង​ធនាគារ​ HSBC ។