ក្រុមប្រឹក្សាភិបាល

ប្រធានក្រុមប្រឹក្សាភិបាល

លោក Yves Jacquot បានបញ្ចប់ការសិក្សាពីសាលា ESSEC នៅប្រទេសបារាំង។ នៅចន្លោះឆ្នាំ1980 ដល់ឆ្នាំ1993លោកបានកាន់មុខតំណែងផ្សេងៗជាច្រើនដែលរួមមានមុខតំណែងជាអគ្គនាយកនៅក្នុងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗនៅប្រទេសបារាំង ក៏ដូចជានៅក្នុងវិស័យធនាគារលក់រាយ ទីផ្សារវិនិយោគ និងហិរញ្ញវត្ថុ ព្រមទាំងនៅក្នុងវិស័យគ្រប់គ្រងទ្រព្យសកម្មផងដែរ។លោកបានចូលបម្រើការងារនៅ BRED Banque Populaire កាលពីឆ្នាំ1993 ហើយបន្ទាប់មកលោកបាន ក្លាយជាអគ្គនាយករងនៃធនាគារនេះ និងជាអគ្គនាយកនៃធនាគារ COFIBRED ជាក្រុមហ៊ុនដែលកាន់កាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ។ជាពិសេស លោកគឺជាប្រធានផ្នែកហិរញ្ញវត្ថុ ព័ត៌មានវិទ្យា អ្នកគ្រប់គ្រងការិយាល័យផ្ទៃក្នុងទាំងអស់ និងជាប្រធានផ្នែករដ្ឋបាលទូទៅរបស់ធនាគារផងដែរ។ លើសពីនេះទៀត លោកបានទទួលតំណែងជាអនុប្រធានគណៈកម្មាធិការឥណទាន និងជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ ព្រមទាំងជាប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យសម្រាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធផងដែរ។លោកបានគ្រប់គ្រងសកម្មភាពសំខាន់ៗរបស់ធនាគារនេះនៅក្នុងវិស័យទូទាត់ និងបានទទួលបន្ទុកលើផ្នែកបទពិសោធន៍ច្នៃប្រឌិតផងដែរ។

លោក Jacquot ក៏បានលើកកម្ពស់ និងគ្រប់គ្រងកំណើនខាងក្រៅរបស់ក្រុមហ៊ុនមេទាំងនៅក្នុងប្រទេសបារាំង និងក្រៅប្រទេសបារាំងផងដែរ ដូចជានៅអឺរ៉ុប អាស៊ីប៉ាស៊ីហ្វិក និងអាហ្វ្រិកជាដើម។

លោក Yves បានចូលជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ABA នៅថ្ងៃទីឆ្នាំ2014។

សមាជិកនៃក្រុមប្រឹក្សាភិបាលអភិបាលមិនប្រតិបត្តិ

លោក André Bérard គឺជានាយកផ្នែកសាជីវកម្ម និងធនាគារិកអាជីព។ លោក Bérard បានចំណាយ ពេលវេលាក្នុងអាជីពការងាររបស់គាត់ជាច្រើនឆ្នាំជាមួយនឹងធនាគារជាតិនៃកាណាដា ដោយបានឡើងតំណែងរហូតដល់ធ្វើជាអគ្គនាយក និងប្រធានអគ្គនាយកធនាគារចាប់ពីឆ្នាំ1989 រហូតដល់ឆ្នាំ2002 និងជាប្រធានក្រុមប្រឹក្សាភិបាលចាប់ពីឆ្នាំ1990 រហូតដល់ឆ្នាំ2003។ នៅមុនពេលដែលគាត់បានឡើងកាន់មុខតំណែងជាអ្នកគ្រប់គ្រងធនាគារ គាត់បានកាន់មុខតំណែងផ្នែកគ្រប់គ្រងជាច្រើន រួមទាំងជាប្រធានជាន់ខ្ពស់ និងនាយកចាត់ការទូទៅអន្តរជាតិ នាយកប្រធានប្រតិបត្តិសម្រាប់អតិថិជនថ្នាក់ជាតិ និងជានាយកប្រតិបត្តិជាន់ខ្ពស់ក្នុងវិស័យធនាគារផងដែរ។

ដោយបានប្រឡូកការងារយ៉ាងសកម្មជាមួយសហគមន៍ គាត់បានធ្វើជាប្រធានយុទ្ធនាការរៃអង្គាស

មូលនិធិជាច្រើនអស់រយៈពេលជាច្រើនឆ្នាំទៀតផង។

លោក Bérard បានទទួលពានរង្វាន់ និងគ្រឿងឥស្សរយសជាច្រើន។ គាត់ត្រូវបានតែងតាំងជាមន្រ្តីឥស្សរយសកាណាដា ក្នុងឆ្នាំ1995និងជាមន្រ្តីឥស្សរយសជាតិប្រចាំទីក្រុងកេប៉ិក នៅក្នុងឆ្នាំ2000។ នៅក្នុងឆ្នាំ2015 លោក André Bérard ត្រូវបានតែងតាំងជាដៃគូឥស្សរយស Canadian Business Hall of Fame ដោយគាត់បានចូលរួមចំណែករបស់គាត់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកាណាដា។

លោក André Bérard បានទទួលមុខតំណែងក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផ្សេងៗទៀតជាច្រើន។ នៅក្នុងខែមេសា ឆ្នាំ2016 គាត់ត្រូវ បានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ABA។

សមាជិកនៃក្រុមប្រឹក្សាភិបាលអភិបាលមិនប្រតិបត្តិ

លោក Dominic Jacques បានបញ្ចប់ការសិក្សាពីសាលា HEC នៅប្រទេសកាណាដា។ គាត់គឺជាគណនេយ្យករជាន់ខ្ពស់ (CPA, CA) និងជាអ្នកវិជ្ជាជីវៈ CFA ផងដែរ។

លោក Jacques កាន់មុខតំណែងជាអនុប្រធានផ្នែកអភិវឌ្ឍន៍អន្តរជាតិនៅធនាគាជាតិនៃកាណាដា។ ក្នុងមុខតំណែងនេះ គាត់ទទួលបន្ទុកផ្នែកគ្រប់គ្រងផលបត្រវិនិយោគអន្តរជាតិរបស់ធនាគារ និងផ្នែកអភិវឌ្ឍន៍ឱកាសអាជីវកម្មផ្សេងៗ។

លោក Jacques បានចាប់ផ្ដើមអាជីពជាសវនករនៅក្រុមហ៊ុន PriceWaterhouseCoopers។ គាត់ត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងជាន់ខ្ពស់ ផ្នែកសេវាប្រតិបត្តិការក្នុងឆ្នាំ2008។ តាមរយៈមុខតំណែងនេះ គាត់ទទួលបន្ទុកផ្នែកត្រួតពិនិត្យ វាយតម្លៃ និងប្រឹក្សាយោបល់អំពីការបញ្ចូល និងទិញអាជីវកម្ម (M&A)។ លោក Jacques បានចូលបម្រើការងារនៅធនាគារជាតិនៃកាណាដាក្នុងឆ្នាំ2010 ក្នុងតំណែងជាអ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងក្រុមអភិវឌ្ឍន៍យុទ្ធសាស្រ្ត និងក្រុមហ៊ុន។ ក្នុងមុខតំណែងនេះ គាត់ជាអ្នកផ្ដល់ការប្រឹក្សាយោបល់ដល់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារអំពីគំនិតផ្ដួចផ្ដើមជាយុទ្ធសាស្រ្ត ភាពជាដៃគូ និងសកម្មភាព M&A ផងដែរ។

លោក Jacques មានចំណេះដឹងខ្ពង់ខ្ពស់លើវិស័យធនាគារ ដោយមានបទពិសោធន៍រយៈពេល15ឆ្នាំលើការងារផ្ដល់យោបល់ផ្នែកប្រតិបត្តិការ និងភាពជាដៃគូដល់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ។ ក្នុងរយៈពេលនោះ គាត់បានបម្រើការងារនៅទីក្រុងម៉ុងរ៉េអាល់ ទីក្រុងឡុងដ៍ ទីក្រុងប៉ារីស និងនៅ Silicon Valley (សហរដ្ឋអាមេរិក) ផងដែរ។

នៅក្នុងខែមេសា ឆ្នាំ2016 លោក Jacques ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ABA។

សមាជិកនៃក្រុមប្រឹក្សាភិបាលអភិបាលមិនប្រតិបត្តិ

​ក្នុង​នាម​ជា​អគ្គ​នាយ​រង​ជាន់ខ្ពស់​ ទទួល​បន្ទុក​ផ្នែក​បណ្ដាញ​ឌី​ជី​ថ​ល​ និង​យុទ្ធសាស្ត្រ​ P&C,​ លោក​ Lionel​ Pimpin​ កាន់ការ​គ្រប់គ្រង​, ​ការ​អនុវត្ត​ការងារ​, ការ​អភិវឌ្ឍ​បណ្ដាញ​ឌី​ជី​ថ​ល​របស់​ធនាគារជាតិ​កា​ណា​ដា​។​ នេះ​ជា​ការ​បញ្ចូល​ទិស​ដៅ​យុទ្ធសាស្ត្រ​ច្បាស់លាស់​, ការ​អភិវឌ្ឍ​ ​និង​ឌី​ជី​ថ​ល​ដែល​កំពុង​អនុវត្ត​យ៉ាង​ជោគជ័យ​ ជាមួយ​យុទ្ធសាស្ត្រ​ទូទាត់​ដែល​រីក​ចម្រើន​ទៅ​មុខ​ រួម​នឹង​ការ​គ្រប់គ្រង​ផលប​ត្រ​វិនិយោគ​ច្រើន​ឆ្នាំ​នៃ​បណ្ដាញ​ឌី​ជី​ថ​ល​ ​និង​ផ្នែក​ស្វ័​យ​សេវា​។​

​ចាប់ពី​ខែមករា​ ឆ្នាំ​2014​ ដល់​ខែមិថុនា​ ​ឆ្នាំ​2016​ លោក​ Pimpin​ បាន​កាន់​តំណែង​ជា​អគ្គនាយករង​​ទទួល​បន្ទុក​ផ្នែក​បទ​ពិសោធ​អតិថិជន, យុទ្ធសាស្ត្រ​ និង​អនុវត្ត​ការងារ​ជាមួយនឹង​កិច្ចការ​រៀបចំ​រចនា​សម្ពន្ធ​, ​ការ​ត្រួតពិនិត្យ​ និង​រួម​បញ្ចូល​សុទ្ធ​សាស្ត្រ​ និង​សកម្មភាព​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​, ការ​គ្រប់គ្រង​ផលប​ត្រ​នៃ​ការ​ចាប់ផ្ដើម​ធុរកិច្ច​, ការ​អនុវត្ត​ការងារ​ជា​ទូទៅ​នៅ​ក្នុង​ទីផ្សារ​, ​ការ​គ្រប់គ្រង​បទ​ពិសោធ​អតិថិជន​ និង​ផ្នែក​គ្រប់គ្រង​កិច្ចការ​ស្រាវជ្រាវ​ទីផ្សារ​។​

​ជាមួយ​សមត្ថភាព​របស់​លោក​ក្នុង​ការ​ផ្លាស់​ប្ដូរ​បរិយាកាស​ ​និង​ឯកទេស​នៅ​ក្នុង​ការ​គ្រប់គ្រង​កម្មវិធី​អភិវឌ្ឍ​សំខាន់ៗ​ជា​ច្រើន​ ​លោក​ Pimpin​ មាន​សាវតារ​ការងារ​រឹង​មាំ​លើ​វិស័យ​សេវា​ក្នុង​កិច្ចការ​ទទួលខុស​ត្រូវជា​ច្រើន​រយៈពេល​15​ឆ្នាំ​ ក្នុង​នាម​ជានា​យក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ប្រឹក្សា​អន្តរជាតិ​ Accenture​។​

​លោក​ Pimpin​ មាន​សញ្ញាបត្រ​ធុរកិច្ច​កម្រិត​អនុ​បណ្ឌិត​ពី​ EDHEC​ Business​ School​ នៅ​ប្រទេស​បារាំង​ និង​អនុ​បណ្ឌិត​វិទ្យាសាស្ត្រ​ផ្នែក​គ្រប់គ្រង​ទីផ្សារ​ពី​ University​ of​ Aston​ នៅ​ចក្រភព​អង់គ្លេស​។​

លោក Pimpin បានចូលរួមក្នុងក្រុមប្រឹក្សាភិបាលនៃធនាគារ ABA នាខែឧសភាព 2019។

សមាជិកនៃក្រុមប្រឹក្សាភិបាលអភិបាលមិនប្រតិបត្តិ

​ដោយ​បាន​បញ្ចប់​ការ​សិក្សា​ពីសា​លា​ École​ des​ Hautes​ Études​ Commerciales​ នៅ​ទីក្រុង​ម៉ុង​រ៉េ​អាល់​ លោក​ Martin​ Ouellet​ គឺជា​អ្នកឯកទេស​គ្រប់គ្រង​រតនវត្ថុ​មួយ​រូប​ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​គ្រប់គ្រង​សន្ទនីយ​ភាព​ និង​ឥណទាន​ រួម​ទាំង​ការ​គ្រប់គ្រង​ហានិភ័យ​ហិរញ្ញវត្ថុ​ ពាក់ព័ន្ធ​នឹង​អត្រា​ការ​ប្រាក់​ និង​សេវាកម្ម​ប្ដូរ​រូបិយប័ណ្ណ​បរទេស​។ បន្ទាប់​ពី​បាន​ចាប់ផ្ដើម​អាជីព​ក្នុង​ឆ្នាំ​ 1977​ ជាមួយ​ Crédit​ Foncier​ Franco-Canadien​ និង​ធនាគារ​ម៉ុង​រ៉េ​អាល់​ លោក​បាន​បម្រើ​ការងារ​រយៈពេល​ 30​ឆ្នាំ​ នៅ​ធនាគារជាតិ​កាណ​ដា​ ជា​កន្លែង​ដែល​លោក​បាន​ឡើង​តំណែង​ទៅ​កាន់​តួនាទី​ជា​អគ្គនាយករង​ជាន់ខ្ពស់​ និង​ជា​ហេរញ្ញិក​សាជីវកម្ម​។​ លោក​បាន​កាន់​តំណែង​ជា​ច្រើន​ទៀត​នៅ​ម៉ុង​រ៉េ​អាល់​,​ តូ​រ៉ុ​ន​តូ​,​ និង​ទីក្រុង​ឡុ​ង​ដ៍​។​

បច្ចុប្បន្ន​នេះ​ លោក​ Martin​ កំពុង​កាន់​តំណែង​ជា​ប្រធាន​សាជីវកម្ម​មួយ​រូប​។​ នៅ​ក្នុង​សមត្ថភាព​នេះ​ លោក​កាន់​តួនាទី​នៅ​ក្នុង​ប្រឹក្សា​ភិ​បាល​នៃ​គ្រឹះស្ថាន​ជា​ច្រើន​ ដែល​ក្នុង​នោះ​មាន​ Auditing​ and​ Assurance​ Standards​ Oversight​ Council​ (​កា​ណា​ដា​)​ និង​ Assurance-vie​ Banque​ Nationale​។​ លោក​ គឺជា​សមាជិក​នៃ​ប្រឹក្សា​ភិ​បាល​ និង​ប្រធាន​គណៈកម្មាធិការ​មូលធន​ និង​ហានិភ័យ​របស់​ Haventree​ Bank​ ដែល​ជា​ធនាគារ​មួយ​នៅ​កា​ណា​ដា​ មាន​ឯកទេស​ក្នុង​ការ​ផ្ដល់​ជម្រើស​ឥណទាន​និក្ខេប​ក្នុងស្រុក​។​ លោក​ជា​សមាជិក​គ្រឹះស្ថាន​នៃ​ប្រធាន​សាជីវកម្ម​ (​កា​ណា​ដា​)​។

លោក​ Martin​ ក៏​ជា​សមាជិក​អង្គភាព​ Honour​ Circle​ របស់​គ្រឹះស្ថាន​វប្បធម៌​ Orchestre​ Symphonique​ de​ Montréal​។​

លោក​ Martin បាន​ចូល​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ធនាគារ​ ABA​ ក្នុង​ឆ្នាំ​2019​។​

សមាជិកនៃក្រុមប្រឹក្សាភិបាលអភិបាលប្រតិបត្តិ

លោក Madi Akmambet មានសញ្ញាប័ត្រកម្រិត MBA ចំណាត់ថ្នាក់ល្អពីសាលា Cass Business School, សាកលវិទ្យាល័យ City University London និងសញ្ញាប័ត្រសេដ្ឋកិច្ចពី Kazakh State Academy of Management ។

លោកបានចាប់ផ្តើមអាជីពការងារនៅឆ្នាំ1997 ក្នុងនាយកដ្ឋានរតនាគារនៃក្រសួង ហិរញ្ញវត្ថុរបស់សាធារណរដ្ឋកាហ្សាក់ស្ថាន ហើយបន្ទាប់មកទៀត លោកដូរទៅនាយកដ្ឋានត្រួតពិនិត្យធនាគារក្នុងធនាគារជាតិនៃកាហ្សាក់ស្ថាន។

ចន្លោះពីឆ្នាំ2006 ដល់ឆ្នាំ2007 លោកបានកាន់តួនាទីជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅតាមបណ្ដាក្រុមហ៊ុន, សមាគមនៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ JSC Tsesnabank នៅកាហ្សាក់ស្ថាន។ បទពិសោធការងារអន្តរជាតិរបស់លោក ចាប់ផ្ដើមក្នុងឆ្នាំ2007 ជាមួយការងាមូលធនឯកជនក្នុងប្រទេសអ៊ុយបេគីស្ថាន។

នៅខែមីនា ឆ្នាំ2009 លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិរបស់ធនាគារ ABA នៅប្រទេសកម្ពុជា ដែលលោកបាននាំមកនូវការផ្លាស់ប្ដូរដ៏សំខាន់។ តាំងពីឆ្នាំ2012 មក លោកបានកាន់តួនាទីជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលនៃធនាគារ ABA ។

សមាជិកនៃក្រុមប្រឹក្សាភិបាលអភិបាលឯករាជ្យ

លោក​ Guy​ Guaden​ បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ និង​សង្គម​ ពី​សាកលវិទ្យាល័យ​ Liège​ (​ប្រទេស​បែ​ល​ហ្ស៊ិ​ក​)​ និង​ La​ Sorbonne​ (​ប្រទេស​បារាំង​)​។​ គាត់​បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​ Liège​ ក្នុង​ឆ្នាំ​ 1973​។​

​លោក​ Quaden​ បាន​ចាប់ផ្តើម​អាជីព​ជា​សាស្ត្រាចារ្យ​ពេញ​ម៉ោង​ នៅ​សាកលវិទ្យាល័យ​ Liège​ ក្នុង​ 1977​។​ រវាង​ឆ្នាំ​ 1987​ ដល់​ឆ្នាំ​ 1988​ លោក​បាន​បម្រើ​ការ​ជា​ព្រឹទ្ធបុរស​ នៃ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ គ្រប់គ្រង​ និង​សង្គម​។​

​ចន្លោះ​ឆ្នាំ​ 1988​ និង​ឆ្នាំ​ 1996​ លោក​បាន​ក្លាយជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ នៃ​ធនាគារជាតិ​បែ​ល​ហ្ស៊ិ​ក​ និង​ក្រោយមក​ត្រូវ​បាន​តែងតាំង​ជា​អគ្គស្នងការ​ ទទួល​បន្ទុក​ផ្នែក​ប្រាក់​អឺ​រ៉ូ​របស់​រដ្ឋាភិបាល​បែ​ល​ហ្ស៊ិ​ក​។​ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​តួនាទី​របស់​ខ្លួន​ លោក​ Quaden​ ក៏​បាន​ក្លាយ​ខ្លួន​ជា​អភិបាល​នៃ​ធនាគារជាតិ​បែ​ល​ហ្ស៊ិ​ក​ (​ធនាគារកណ្តាល​របស់​ប្រទេស​)​ ចាប់ពី​ឆ្នាំ​ 1999​ ដល់​ ឆ្នាំ​ 2011​។​ ក្នុងអំឡុងពេល​ជាមួយ​គ្នា​នោះ​ដែរ​ លោក​ក៏​ជា​សមាជិក​ក្រុមប្រឹក្សា​អភិបាល​របស់​ធនាគារកណ្តាល​អឺរ៉ុប​ អភិបាល​ IMF​ ប្រចាំ​ប្រទេស​បែ​ល​ហ្ស៊ិ​ក​ និង​ជា​សមាជិក​ក្រុមប្រឹក្សា​របស់​ធនាគារ​ទូទាត់​អន្តរជាតិ​ផង​ដែរ​។

​ ​លោក​ Quaden​ ទទួល​បាន​មេដាយ​ «Officier​ de​ la​ Légion​ d’honneur»​ ពី​ប្រធានាធិបតី​បារាំង​ Chirac​ (2001)​ និង​ទទួល​បានការ​តែងតាំង​ឋានៈ​កិត្តិយស​ពី​ព្រះមហាក្សត្រ​ Albert​ II​ របស់​ប្រទេស​បែ​ល​ហ្ស៊ិ​ក​(2007)​។​

​លោក​ Quaden​ បាន​ចូល​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ​ ABA​ ក្នុង​ឆ្នាំ​ 2019​។​

សមាជិកនៃក្រុមប្រឹក្សាភិបាលអភិបាលឯករាជ្យ

គុណវុឌ្ឍន៍៖ លោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Ecole Normale Supérieure de Cachan និងសញ្ញាបត្រថ្នាក់សកលវិទ្យាល័យ (ផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Paris-I Panthéon-Sorbonne)។

លោក Henri Calvet គឺជាស្ថាបនិកក្រុមហ៊ុន H2C CONSEIL ដែលផ្ដល់សេវាប្រឹក្សាយោបល់ និង បណ្ដុះបណ្ដាលដល់គ្រឹះស្ថានឥណទាន និងក្រុមហ៊ុនមូលបត្រនៅក្នុងវិស័យសំខាន់ៗដូចជា៖ គណនេយ្យធនាគារ វិធានបង្ការ ការត្រួតពិនិត្យផ្ទៃក្នុង (រួមទាំងការ គ្រប់គ្រងហានិភ័យ និងការគ្រប់ គ្រងការអនុវត្តច្បាប់ផងដែរ)។

មុនពេលបើកអាជីវកម្មផ្ទាល់ខ្លួន លោក Calvet បានបម្រើការងារអស់រយៈពេល 10ឆ្នាំជាមួយនឹង គណៈកម្មការធនាគារបារាំង ហើយក្រោយមកទៀតបានធ្វើការនៅក្នុងធនាគារជាច្រើនដូចជា ក្រុមហ៊ុន Compagnie Financière Edmond de Rothschild Banque និងក្រុមហ៊ុន Compagnie Parisienne de Reescompte ជាដើម។

សមាជិកនៃក្រុមប្រឹក្សាភិបាលអភិបាល

ដោយបានបញ្ចប់ការសិក្សាពីសាលា Ecole Polytechnique និងសាលា Ecole des Ponts et Chaussées នៅប្រទេសបារាំង លោក Etienne បានចាប់ផ្តើមអាជីពរបស់គាត់នៅក្រសួងឧស្សាហកម្មបារាំង (ជាពិសេសគឺជា ប្រធានការិយាល័យវិនិយោគបរទេស)។ បន្ទាប់មក លោក Etienne បានចូលរួមក្នុងក្រុមហ៊ុន Air Liquide Group ដែលលោកបានបង្កើតឡើងនៅក្នុងឆ្នាំ1993 ដែលជាប្រតិបត្តិការអាជីវកម្មដំបូងនៅក្នុងប្រទេសចិន មុនពេលលោកត្រូវបានប្រគល់ភារកិច្ចចុះកិច្ចសន្យាផ្គត់ផ្គង់ឧស្ម័នឧស្សាហកម្មទ្រង់ទ្រាយធំដល់វិស័យដែរនៅក្នុងតំបន់អាស៊ី។ បន្ទាប់មកទៀត លោក Etienne បានចូលរួមក្នុងក្រុមហ៊ុន Rio Tinto ដែលនៅក្នុងក្រុមហ៊ុននោះលោកបានដឹកនាំការិយាល័យប្រចាំតំបន់អាស៊ីមានក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ ដែលធ្វើឲ្យលោកមានឱកាសបង្កើត អភិវឌ្ឍ និងគ្រប់គ្រងលើប្រតិបត្តិការជាច្រើននៅក្នុងប្រទេសសិង្ហបុរី ប្រទេសអូស្ត្រាលី ប្រទេសចិន និងប្រទេសជប៉ុន។

បន្ទាប់មក លោកបានសហការជាដៃគូជាមួយក្រុមហ៊ុនមូលធនឯកជនបារាំង CityStar ដើម្បីបង្កើតការិយាល័យប្រចាំតំបន់អាស៊ីរបស់ខ្លួននៅក្នុងឆ្នាំ២០០៥ ដែលលោកជាដៃគូ និងជានាយក។ បច្ចុប្បន្ក្រុមហ៊ុន CityStar Private Equity Asia បង្កើតគម្រោងវិនិយោគធំៗជាច្រើននៅប្រទេសកម្ពុជាក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។ លោក Etienne បានមករស់នៅអាស៊ីអស់រយៈពេល 21ឆ្នាំ ហើយលោកស្នាក់នៅប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា។

នៅថ្ងៃទី២០ខែឧសភា ឆ្នាំ2014 លោក Etienne ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ABA។