ពានរង្វាន់

ធនាគារ ABA បានទទួលវិញ្ញាបនបត្រទទួលស្គាល់សមិទ្ធផលរបស់ខ្លួនជាច្រើននៅក្នុង វិស័យធនាគារ។ ខាងក្រោមនេះគឺជាពានរង្វាន់មួយចំនួនដែលយើងបានទទួលក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងទៅនេះ៖

2019

​​ពានរង្វាន់​ “​ធនាគារ​ឆ្នើម​បំផុត​ប្រចាំ​ 2019”​ នៅ​កម្ពុជា​ ពី​ The​ Banker​ ដែល​ជា​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​លំដាប់​កំពូល​របស់​ពិភពលោក​។​ ពានរង្វាន់​នេះ​ ជា​ការ​សាទរ​ដល់​ធនាគារ​ ABA​ ចំពោះ​យុទ្ធសាស្ត្រ​អាទិភាព​លើ​បច្ចេកវិទ្យា​ ការ​អភិវឌ្ឍ​បន្ត​របស់​កម្មវិធី​ធនាគារ​ ABA​ Mobile​ ការ​ពង្រីក​បណ្តាញ​សាខា​ធំ​ទូលាយ​ និង​ភាព​ជោគជ័យ​ផ្នែក​ប្រព័ន្ធ​ទូទាត់​ប្រាក់​សម្រាប់​អាជីវកម្ម​អន​ឡាញ​ PayWay​ របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​។​​​

2019

​ជា​អ្នកគ្រប់គ្រង​ពានរង្វាន់​ “​ធនាគារ​ឆ្នើម​ជាងគេ​នៅ​កម្ពុជា​”​ របស់​ Euromoney​ 6​ ឆ្នាំ​ជាប់​គ្នា​។​ ពានរង្វាន់​ឆ្នាំ​2019​នេះ​ ជា​ការ​សរសើរ​ចំពោះ​ធនាគារ​ ABA​ ដែល​បាន​ផ្តល់​ដំណោះស្រាយ​ធន​គារ​ឌី​ជី​ថ​ល​ឈានមុខ​គេ​ បាន​លើកកម្ពស់​ការ​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​ និង​អាជីវកម្ម​អន​ឡាញ​ ការ​ពង្រីក​សក្តានុពល​យ៉ាង​រឹង​មាំ​ និង​កំណើន​ដ៏​គួរ​ឲ្យ​កត់សម្គាល់​។​​

2019

​ពាន់រង្វាន់ “ធនាគារ ដ៏ឆ្នើមបំផុតនៅកម្ពុជា” ត្រូវបាន Global Finance ប្រគល់ជូនធនាគារ ABA លើកទីប្រាំជាប់ៗគ្នា។ទស្សនាវដ្ដីអន្តរជាតិមួយនេះ បានទទួលស្គាល់ភាពជោគជ័យរបស់ធនាគារ ABA ថាបានមកពីភាពហ្មត់ចត់ខ្ពស់ក្នុងការបំពេញតម្រូវការអតិថិជន នៅក្នុងទីផ្សារដ៏ប្រកួតប្រជែង និងការសម្រេចលទ្ធផលបានយ៉ាងប្រសើរ រួមជាមួយនឹងមូលដ្ឋានដ៏រឹងមាំ សម្រាប់ភាពជោគជ័យនាពេលអនាគត។​

ពានរង្វាន់​ ធនាគារ​ឆ្នើម​ជាងគេ​នៅ​កម្ពុជា​ 2018​ ពី​ទស្សនាវដ្ដី​ Euromoney​។​ កិត្តិនាម​ដែល​ទទួល​បានជា​លើក​ទី​5​ជាប់ៗ​គ្នា​ពី​ទស្សនាវដ្តី​អន្តរជាតិ​មួយ​នេះ​ គឺ​អាស្រ័យ​លើ​លទ្ធផល​ហិរញ្ញវត្ថុ​ដែល​មាន​ស្ថេ​រ​ភាព​,​ កិច្ច​គាំទ្រ​ពី​ធនាគារជាតិ​នៃ​កា​ណា​ដា​ ក្នុង​ការ​ណែនាំ​ការ​អនុវត្ត​ការងារ​ដែល​ត្រឹមត្រូវ​,​ យុទ្ធសាស្ត្រ​គ្រប់គ្រង​ហានិភ័យ​ និង​សុវត្ថិភាព​តាម​អ៊ីនធឺណិត​,​ ក៏​ដូច​ជា​ការ​ផ្តោត​សំខាន់​ដ៏​មុតមាំ​របស់​ ABA​ ចំពោះ​ការ​ធ្វើ​ឲ្យ​ផលិតផល​ និង​សេវា​នានា​​មាន​លក្ខណៈ​ឌី​ជី​ថ​ល​។​

ធនាគារ​ ABA​ រក្សា​កិត្តិនាម​របស់​ខ្លួន​ជា​ “​ធនាគារ​ដ៏​ឆ្នើម​បំផុត​នៅ​កម្ពុជា​”​ សម្រាប់​ឆ្នាំ​២០១៨​ ពី​ទស្សនាវដ្ដី​ Global​ Finance​។​ ពានរង្វាន់​មួយ​នេះ​ សម្រេច​ទៅ​បាន​ដោយ​យោង​ទៅ​លើ​លក្ខណៈ​វិនិច្ឆ័យ​ជាក់ស្តែង​ដូច​ជា​ វឌ្ឍនភាព​នៃ​ទ្រព្យសកម្ម​,​ កម្រិត​ប្រាក់​ចំណេញ​,​ វិសាលភាព​ភូមិសាស្ត្រ​នៃ​ប្រតិបត្តិការ​ការងារ​,​ ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​,​ ការ​អភិវឌ្ឍ​ផ្នែក​ពាណិជ្ជកម្ម​ថ្មី​,​ និង​ភាព​ច្នៃប្រឌិត​ក្នុង​ការ​បង្កើត​ផលិតផល​។

"ធនាគារ​ហិរញ្ញវត្ថុ​ពាណិជ្ជកម្មដ៏ឆ្នើមបំផុត​ប្រចាំឆ្នាំ​ 2018​" ក្នុងប្រទេសកម្ពុជា ដោយទស្សនាវដ្តីលំដាប់ថ្នាក់​ពិភពលោក​​ល្បីឈ្មោះ​ Global​ Finance​។ ការផ្តល់រង្វាន់នេះគឺផ្អែកទៅលោកកត្តា៖ ចំនួនប្រតិបត្តិការណ៍ វិសាលភាពនៃគ្របដណ្តប់ជាសកល សេវាកម្ម​អតិថិជន ការប្រកួតប្រជែងតំលៃ និងបច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗ។

ធនាគារ​ ABA​ បាន​ឈាន​ឆ្ពោះទៅ​មុខ​មួយ​ជំហាន​ទៀត​ បន្ទាប់​ពី​ត្រូវ​បាន​ផ្ដល់​ពានរង្វាន់​ជា​ “​ធនាគារ​ដ៏​ឆ្នើម​បំផុត​នៅ​កម្ពុជា​ប្រចាំឆ្នាំ​ 2017”​ ក្នុង​រយៈពេល​បួន​ឆ្នាំ​ជាប់ៗ​គ្នា​ពី​ទស្សនាវដ្ដី​ Euromoney​។​ ខាង​ទស្សនាវដ្ដី​ប្រសិទ្ធ​នាម​ជូន​ធនាគារ​ ABA​ ដោយ​ផ្អែក​លើ​វឌ្ឍនភាព​នៃ​ប្រតិបត្តិការ​ ភាព​រីក​ចម្រើន​ក្នុង​ការ​ពង្រីក​សាខា​ ក៏​ដូច​ជា​ការ​បន្ត​ប្ដេជ្ញា​ចិត្ត​ពង្រឹង​ស្ដង់ដារ​នៃ​បទ​ពិសោធ​អ​ថិ​ដិ​ជនតា​មរយៈ​យុទ្ធសាស្ត្រ​ធនាគារ​តាម​ឌី​ជី​ថ​ល​របស់​ខ្លួន​។

ធនាគារ ABA រក្សាកំណត់ត្រាមិនដែលចាញ់ បន្ទាប់ពីទទួលពានរង្វាន់ “ធនាគារដ៏ឆ្នើមបំផុតក្នុងប្រទេសកម្ពុជា’’ ប្រចាំឆ្នាំ 2017។ ពាន់រង្វាន់លើកទី 3 ក្នុងរយៈពេល 3ឆ្នាំ ជាប់ៗគ្នានេះ ត្រូវបានផ្ដល់ជូនដោយទស្សនាវដ្ដី Global Finance សម្រាប់ការវាយតម្លៃលើកំណើនទ្រព្យសកម្ម, ស្ថិរភាពចំណូល, ទំនាក់ទំនងប្រកបដោយយុទ្ធសាស្ត្រ, និងភាពច្នៃប្រឌិតខ្ពស់នៃផលិតផល។

"ធនាគារ​ហិរញ្ញវត្ថុ​ពាណិជ្ជកម្មដ៏ឆ្នើមបំផុត​ប្រចាំឆ្នាំ​ 2017​" ក្នុងប្រទេសកម្ពុជា ដោយទស្សនាវដ្តីលំដាប់ថ្នាក់​ពិភពលោក​​ល្បីឈ្មោះ​ Global​ Finance​។ ការផ្តល់រង្វាន់នេះគឺផ្អែកទៅលោកកត្តា៖ ចំនួនប្រតិបត្តិការណ៍ វិសាលភាពនៃគ្របដណ្តប់ជាសកល សេវាកម្ម​អតិថិជន ការប្រកួតប្រជែងតំលៃ និងបច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗ។

ធនាគារ ABA ត្រូវបានឧទ្ទេសនាមថាជា ធនាគារល្អឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ២០១៦ ដោយទស្សនាវដ្តីហិរញ្ញវត្ថុ ឈានមុខនៅក្នុងពិភពលោក ឈ្មោះ The Banker របស់ក្រុមហ៊ុន Financial Times Group។ ពានរង្វាន់​នេះ​បាន​ទទួលស្គាល់​ពី​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​ និរន្ត​ភាព​នៃ​ការ​នាំ​មក​នូវ​បច្ចេកវិទ្យា​ច្នៃប្រឌិត​ខ្ពស់​ និង​ការ​អនុវត្តន៍​នូវ​គំរូ​អាជីវកម្ម​ដ៏​ឆ្នើម​។

ធនាគារល្អបំផុតនៅកម្ពុជា ឆ្នាំ2016 ឧទ្ទេសនាមដោយទស្សនាវដ្តី Euromoney ។ នេះជាពានរង្វាន់លើកទីបីហើយ ដែលទទួលបានជាប់ៗគ្នា ចាប់តាំងពីឆ្នាំ 2014 ដោយទទួលស្គាល់ទៅលើគុណភាពបម្រើសេវាកម្មអតិថិជនរបស់ធនាគារ ភាពលេចធ្លោផ្នែកលទ្ធផលហិរញ្ញវត្ថុ និងកំណើនភាគទុន របស់ធនាគារជាតិកាណាដាក្នុងធនាគារABA គឺជាលក្ខខណ្ឌដ៏ជាក់លាក់ ក្នុងការបោះឆ្នោតជ្រើសរើសជាម្ចាស់ពានរង្វាន់នេះ។

ទស្សនាវដ្តី Global Finance ឧទ្ទេសនាមធនាគារ ABA ថាជា “ធនាគារឆ្នើមនៅកម្ពុជាប្រចាំឆ្នាំ2016”។ ជាកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលធនាគារ ABA ទទួលបានពានរង្វាន់ជាលើកទី2 ពីទស្សនាវដ្តីដ៏ល្បីល្បាញមួយនេះ ក្នុងនាមជាធនាគារដែលមានការតាំងចិត្តខ្ពស់ ក្នុងការអនុវត្តយុទ្ធសាស្រ្តរបស់ខ្លួន លទ្ធផលប្រតិបត្តិការរឹងមាំព្រមទាំងបន្តពង្រឹងគុណភាព សេវាកម្មរបស់ខ្លួនកាន់តែប្រសើរឡើង។

ធនាគារល្អប្រសើរបំផុតនៅកម្ពុជាប្រចាំឆ្នាំ2015 ប្រសិទ្ធនាមដោយទស្សនាវដ្តី Euromoney។ នេះគឺជាពានរង្វាន់លើកទី2ហើយដែលផ្តល់ដោយ ទស្សនាវដ្តីនេះគិតតាំងពីឆ្នាំ 2014 ផ្អែកទៅលើភាពជោគជ័យ នៃផលិតផលថ្មី ការបង្កើនគុណភាពសេវាកម្ម ការកសាងជំនឿជាក់នៃទំនាក់ទំនង ជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និង ការអភិវឌ្ឍបន្ថែមចំពោះ ប្រព័ន្ធគ្រប់គ្រងហានិភ័យ។

ទស្សនាវដ្តី Global Finance ឧទ្ទេសនាមធនាគារ ABA ថាជា “ធនាគារឆ្នើមនៅកម្ពុជាប្រចាំឆ្នាំ2015”។ ពានរង្វាន់នេះទទួលស្គាល់ការបេ្តជ្ញាចិត្ត របស់ក្រុមការងារនៃធនាគារ ABA ក្នុងការផ្តល់ជូនអតិថិជនរបស់ខ្លួន នូវផលិតផលស្របតាមតម្រូវការ និង ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយ ភាពច្នៃប្រឌិត។

ធនាគារ ABA ត្រូវបានឧទ្ទេសនាមថាជា ធនាគារល្អឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ2014 ដោយទស្សនាវដ្តីហិរញ្ញវត្ថុឈានមុខនៅក្នុងពិភពលោក ឈ្មោះ The Banker របស់ក្រុមហ៊ុន Financial Times Group។ ពានរង្វាន់នេះ គឺជាការទទួលស្គាល់នូវ កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ABA ក្នុងការផ្តល់ ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីបំពេញតាមតម្រូវការ របស់អតិថិជន ព្រមទាំងបង្ហាញអំពីស្តង់ដារសេវាកម្រិតខ្ពស់ ក៏ដូចជាកំណើនទ្រព្យសកម្ម និង ចំណែកទីផ្សារផងដែរ។

ពានរង្វាន់ធនាគារល្អប្រសើរបំផុតនៅកម្ពុជាសម្រាប់ឆ្នាំ2014 ពីសំណាក់ ទស្សនាវដ្តីហិរញ្ញវត្ថុ Euromoney។ នេះគឺជាពានរង្វាន់ទីមួយដែលទស្សនាវដ្តី Euromoney បានប្រគល់ជូនធនាគារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពានរង្វាន់របស់ទស្សនាវដ្តី Euromoney នេះត្រូវបានពិចារណា ផ្តល់ជូនចំពោះ ស្ថាប័នដែលមានគុណភាពសេវាកម្មខ្ពស់បំផុត ប្រកបដោយគំនិតច្នៃប្រឌិត និងនិចលភាពនៅក្នុងទីផ្សារមួយដែលស្ថាប័ននោះមានលក្ខណៈ ល្អវិសេសវិសាលលើសគេតែប៉ុណ្ណោះ។

ពានរង្វាន់ឧត្ដមភាពសេវាកម្មពីធនាគារ Standard Chartered Bank (SCB) ផ្នែកគុណភាពប្រតិបត្តិការ ផ្ទេរប្រាក់ដោយផ្ទាល់ តាមប្រព័ន្ធទូរទាត់ដោយស្វ័យ ប្រវត្តិ (STP) នៅក្នុងការទូទាត់រូបិយប័ណ្ណដុល្លារអាមេរិកក្នុងឆ្នាំ2013។ ពានរង្វាន់នេះត្រូវបានផ្តល់ជូនធនាគារដែលបានជ្រើសរើសនិងរៀបចំធ្វើឲ្យ មានភាពច្បាស់លាស់ និងត្រឹមត្រូវនៅក្នុងដំណើរការទូទាត់ ប្រាក់តាមរយៈ SCB ដែលជាធនាគារសហប្រតិបត្តិការរបស់ខ្លួន។

ពានរង្វាន់បច្ចេកវិទ្យាក្នុងស្រុក និងធនាគារប្រតិបត្តិប្រចាំឆ្នាំនៅកម្ពុជា។ ធនាគារ ABA មានកិត្តិយសក្នុងការទទួលបានពានរង្វាន់នេះ សម្រាប់ការលើកកម្ពស់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងប្រតិបត្តិការដាក់ប្រាក់ក្នុងម៉ាស៊ីន ដែលផ្តល់នូវភាពងាយស្រួលដល់អតិថិជន ក្នុងការដាក់ប្រាក់បន្ថែមក្នុងគណនី ឬសងប្រាក់កម្ចី 24ម៉ោងក្នុងមួយថ្ងៃ និង 7 ថ្ងៃក្នុងមួយសប្តាហ៍។

ពានរង្វាន់បច្ចេកវិទ្យាក្នុងស្រុក និងធនាគារប្រតិបត្តិប្រចាំឆ្នាំនៅកម្ពុជា។ ធនាគារ ABA ទទួលបានរង្វាន់នេះសម្រាប់កិច្ចបន្តផ្តល់ និងអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាថ្មី ដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរសម្រាប់អតិថិជន និងការរក្សាភក្តីភាព របស់អតិថិជនចំពោះធនាគារ។

ពានរង្វាន់ធនាគារលក់រាយប្រចាំឆ្នាំនៅកម្ពុជា ។ ពានរង្វាន់នេះត្រូវបានផ្តល់ជូន ដោយផ្អែកលើការប្តេជ្ញារបស់ធនាគារ ABA ក្នុងការដាក់ឱ្យប្រើប្រាស់ នូវបច្ចេកវិទ្យាទំនើបបំផុត លើវិស័យធនាគារតាមអុីនធឺណិត (iBanking) ដល់អតិថិជន។