អំពីធនាគារ

ធនាគារ​ ABA​ គឺជា​ស្ថាប័នហិរញ្ញវត្ថុ​ឯកជន​ស្របច្បាប់​មួយ​(​មិនមែន​ជា​គ្រឹះស្ថាន​របស់​រដ្ឋ​)​ ដែល​នាំមុខ​គេ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បា​នប​ងើ្ក​ត​ឡើង​នៅ​ ឆាំ្ន​1996​ មានឈ្មោះ​ថា​ធនាគារ​ វឌ្ឍនៈ​ អាស៊ី​ ចំកាត់​។​

​ក្នុង​រយៈ​ជាង​ 20​ឆ្នាំ​ នៃ​ការ​អភិវឌ្ឍន៍​ និង​ការ​លូតលាស់​ ធនាគារ​ ABA​ បាន​ពង្រឹង​ជំហរ​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​យ៉ាង​ខ្លាំង​ និង​ក្លាយ​ខ្លួន​ជា​ធនាគារពាណិជ្ជ​ធំ​ទី​ 5​ នៅ​កុ្ន​ង​ប្រទេស​។​ សព្វ​ថៃ្ង​នេះ​ ធនាគារ​បាន​ផ្តល់​ជូន​នូវ​វិសាល​គម​ នៃ​សេវា​ជូន​អតិថិជន​ ដូច​ជា​ អាជីវកម្ម​ខ្នាត​ តូច​និង​មធ្យម​ អាជីវកម្ម​ខ្នាត​តូច​ និង​បុគ្គល​។​

យើង​មាន​សាខា​ច្រើន​ជាង​ 50​សាខា ម៉ាស៊ីន​ស្វ័​យ​ធនាគារ​ជាង 100ម៉ាស៊ីន​ និងម៉ាស៊ីន ATM​ ជាង​ 210​កន្លែង​នៅ​ទូ​ទាំង​ប្រទេស​ ដែលទទួល​បានការ​គាំទ្រ​ពី​អតិថិជន​ជា​ច្រើន​ជាមួយ​ នឹង​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​មួយ​នេះ​។​

​រចនាសម្ព័ន្ធ​ភាគហ៊ុន​ បច្ចុប្បន្ន​របស់​ធនាគារ​ ABA​ ត្រូវ​បា​បង្ហាញ​ដូច​ខាងក្រោម​៖

ភាគទុនិកភាគហ៊ុន
90.00%
លោក Damir
Karassayev
10.00%

​ធនាគារជាតិ​នៃ​កា​ណា​ដា​ (www.nbc.ca)​ បាន​ក្លាយ​ភាគ​ហ៊ុ​និករ​បស់​ធនាគារ​ ABA​ នៅ​ក្នុង​ឆ្នាំ​ 2014​។​ ជាមួយ​ទ្រព្យសកម្ម​ជាង​ 198​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ គិត​ត្រឹម​ថ្ងៃ​ទី​ 31​ ខែតុលា​ ឆ្នាំ​2017​ ធនាគារជាតិ​កា​ណា​ដា​ បាន​ប្រែខ្លួន​ជា​ធនាគារ​មួយ​នៃ​សម្ពន្ធ​ហិរញ្ញវត្ថុ​រួម​បញ្ចូល​ឈានមុខ​របស់​ប្រទេស​កា​ណា​ដា​។​ ដោយ​មាន​ស្នាក់​ការ​កណ្តាល​ស្ថិត​នៅ​ទីក្រុង​ម៉ុង​រ៉េ​អាល់​ ធនាគារជាតិ​កា​ណា​ដា​ បាន​ពង្រីក​សាខា​នៅ​ស្ទើរតែ​គ្រប់​ខេត្ត​នៃ​ប្រទេស​ ជាមួយនឹង​អតិថិជន​ក្នុង​ដៃ​ 2.5​លាន​នាក់​។​ មូលប័ត្រ​របស់​ធនាគារ​ ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្នុង​ក្រុមហ៊ុន​មូល​ប​ត្រ​ Toronto​ Stock​ Exchange​ (TSX:​ NA)​។​ អតិថិជន​នៅ​សហរដ្ឋអាមេរិក​ អឺរ៉ុប​ និង​បណ្ដា​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ ទទួល​ការ​បម្រើសេវា​ពី​ធនាគារ​តាម​រយៈ​បណ្ដាញ​នៃ​ការិយាល័យ​តំណាង​ បុត្រ​សម្ពន្ធ​ និង​ដៃគូ​នានា​។​

​លោក​ Damir​ Karassayev​ មានបទពិសោធន៍​ 20​ឆ្នាំ ​ផ្នែក​គ្រប់គ្រង​ក្នុង​វិស័យ​ធនាគារ​។​ ជា​ម្ចាស់​ភាគ​ទុ​និក​ឯកជន​សំខាន់​ និង​ ជា​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ លោក​ ដា​មៀរ​ កា​រា​សា​យេ​វ​ បាន​គ្រប់គ្រង​អាជីវកម្ម​ជា​ច្រើន​នៅ​អាស៊ី​អាគ្នេយ៍​ចាប់តាំងពី​ឆ្នាំ​ 2005​។​

​គ្រឹះស្ថានបោះពុម្ពផ្សាយ​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ល្បីល្បាញ​បំផុត​របស់​ពិភពលោក​ បាន​ទទួលស្គាល់​ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ ធនាគារ​ ABA​ ដែល​បាន​នាំ​យក​មក​នូវ​អ្វី​ដែល​ល្អ​បំផុត​ដល់​អតិថិជន​របស់​ខ្លួន​៖ 

  • នៅ​ឆ្នាំ​ 2014​ និង​ 2016​ ទស្សនាវដ្តី​ The​ Banker​ បាន​ប្រសិទ្ធិ​នាម​ធនាគារ​ ABA​ ថា​ជា​ ធនាគារ​ប្រចាំ​ប្រទេស​កម្ពុជា​។​ ពានរង្វាន់​នេះ​បាន​ទទួលស្គាល់​ពី​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​ និរន្ត​ភាព​នៃ​ការ​នាំ​មក​នូវ​បច្ចេកវិទ្យា​ច្នៃប្រឌិត​ខ្ពស់​ និង​ការ​អនុវត្តន៍​នូវ​គំរូ​អាជីវកម្ម​ដ៏​ឆ្នើម​។
  • ទស្សនាវដ្តី​ Euromoney​ បាន​ផ្តល់​ឈ្មោះ​ដល់​ ធនាគារ​ ABA​ ថា​ជា​ធនាគារ​ ល្អ​បំផុត​ នៅ​ក្នុង​ 2014,​ 2015, 2016,​ និង​ 2017​ ប្រទេស​កម្ពុជា​ដែល​មាន​សេវាកម្ម​ប្រកបដោយ​ គុណភាព​ ការ​ច្នៃប្រឌិត​ថ្មី​ និង​ បាន​ប្រឹងប្រែង​ ដើម្បី​នាំ​ឆ្ពោះ​ធនាគារ​នៅ​កម្ពុជា​ឈាន​ឡើង​មួយ​កម្រិត​ទៀត​។​
  • ទស្សនា​វ​ត្តី​ Global​ Finance​ ឧទ្ទេសនាម​ធនាគារ​ ABA ​ថា​ជា​ធនាគារ​ដែល​លេចធ្លោ​ជាងគេ​នៅ​ក្នុង​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំឆ្នាំ​ 2015​, 2016, 2017, និង​ 2018​។​ ពានរង្វាន់​នេះ​ទទួលស្គាល់​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមការងារ​នៃ​ធនាគារ ​ABA​ ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​របស់​ខ្លួន​នូវ​ផលិតផល​ស្រប​តាម​តម្រូវការ​ និង​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។​

​មិន​ថា​លោក​អ្នក​កំពុង​ធ្វើ​អ្វី​ឡើយ​ លោក​អ្នក​តែងតែ​អាច​មាន​ទំនុកចិត្ត​ថា​បញ្ហា​ហិរញ្ញវត្ថុ​របស់​ លោក​អ្នក​នឹង​ត្រូវ​ បាន​ដោះស្រាយ​ដោយ​ធនាគារ​ ABA​ ជា​និច្ច​។​

​ធនាគារ​ ABA​ - ដៃគូ​ដែល​លោក​អ្នក​ទុកចិត្ត​បំផុត​!​