មានឱកាសឈ្នះរង្វាន់ $500 និងរថយន្ដ Toyota Wigo ស៊េរី 2025 ពេលទូទាត់នៅផ្សារទំនើប Makro ជាមួយកាត ABA Visa
13/May/2025
ចាប់ពីថ្ងៃទី 16 ខែឧសភា ដល់ថ្ងៃទី 15 ខែសីហា ឆ្នាំ 2025 ពេលប្រើកាត ABA Visa ទូទាត់ជាមួយម៉ាស៊ីន POS ABA ចាប់ពី $25 អ្នកនឹងមានឱកាសឈ្នះរង្វាន់ធំ រថយន្ត Toyota Wigo សេរ៊ី 2025 ឬ រង្វាន់ទឹកប្រាក់ $500 ចំនួន 9 រង្វាន់។ ទិញទំនិញដោយងាយស្រួល ថែមទាំងមានឱកាសឈ្នះរង្វាន់។ ប្រើកាត ABA Visa រាល់ពេលទីញនៅផ្សារម៉ាក្រូ ដើម្បីឱកាសឈ្នះ។
មិនទាន់មានកាត ABA Visa? សូមមើលពីរបៀបបើកកាត Visa ប្លាស្ទិក ផ្ទាល់តាមកម្មវិធី ABA Mobile។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃ 9 មេសា ដល់ថ្ងៃ 30 មិថុនា 2025 (រាប់បញ្ចូលថ្ងៃទាំងពីរ)
ដំណើរការនៃប្រូម៉ូសិន៖ អ្នកប្រើកាត ABA Visa មានឱកាសឈ្នះរង្វាន់រថយន្ត Toyota Wigo សេរ៊ី 2025 ឬ រង្វាន់ទឹកប្រាក់ $500 ពេលប្រើកាត ABA Visa ទូទាត់ជាមួយម៉ាស៊ីន POS ABA ចាប់ពី $25 ក្នុងមួយប្រតិបត្តិការ នៅផ្សារទំនើបម៉ាក្រូសែនសុខ ម៉ាក្រូជ្រោយចង្វារ និងម៉ាក្រូសៀមរាប អំឡុងពេលប្រូម៉ូសិន។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់ការទិញដោយប្រើកាតប្លាស្ទិក ABA Visa, មិនរាប់បញ្ចូលកាតនិម្មិត។
- ប្រូម៉ូសិននេះ ផ្តល់ជូនសម្រាប់ការទូទាត់ដោយប៉ះនឹងម៉ាស៊ីនទូទាត់ POS របស់ ABA ចាប់ពី $25 ឡើងទៅ នៅគ្រប់សាខាផ្សារទំនើបម៉ាក្រូទាំងអស់មាន ម៉ាក្រូសែនសុខ ម៉ាក្រូជ្រោយចង្វារ និងម៉ាក្រូសៀមរាប។
- រាល់ការធ្វើប្រតិបត្តិការចាប់ពី $25 ក្នុងអំឡុងពេលប្រូម៉ូសិន អ្នកនឹងមានឈ្មោះចូលរួមក្នុងការចាប់ឆ្នោតចំនួន 1 ដង។ ធ្វើប្រតិបត្តិការកាន់តែច្រើន ឱកាសឈ្នះក៏កាន់តែច្រើនដូចគ្នា។
- អ្នកឈ្នះចំនួន 10 នាក់នឹងត្រូវជ្រើសរើសតាមរយៈកម្មវិធីចាប់រង្វាន់៖
- អ្នកឈ្នះចំនួន 1 រូប នឹងឈ្នះរង្វាន់ធំ រថយន្ត Toyota Wgio សេរ៊ី 2025។
- អ្នកឈ្នះចំនួន 9 រូប នឹងឈ្នះរង្វាន់ទឹកប្រាក់ $500 ក្នុងម្នាក់ៗ។
- រង្វាន់ធំរថយន្ត Toyota Wigo សេរ៊ី 2025 ចំនួន 1 រង្វាន់ នឹងផ្ដល់ជូនអំឡុងពេលប្រូម៉ូសិនទាំងមូល៖
- អ្នកឈ្នះរង្វាន់ធំនឹងត្រូវជ្រើសរើស បន្ទាប់ពីចប់ប្រូម៉ូសិន
- ចំនួនដងនៃឱកាសចូលរួម នឹងរាប់បញ្ចូលគ្នាសម្រាប់ប្រតិបត្តិការទាំងអស់ដែលធ្វើឡើងក្នុងអំឡុងពេលប្រូម៉ូសិននេះ។
- ទឹកប្រាក់ 500 ដុល្លារ ចំនួន 9 រង្វាន់ នឹងផ្ដល់ជូនអំឡុងពេលប្រូម៉ូសិនទាំងមូល
- ទឹកប្រាក់ 500 ដុល្លារ ចំនួន 3 រង្វាន់ នឹងផ្ដល់ជូនសម្រាប់រង្វាន់ប្រចាំខែ
- ចំនួនដងនៃឱកាសចូលរួម នឹងរាប់បញ្ចូលគ្នាសម្រាប់ប្រតិបត្តិការទាំងអស់ដែលធ្វើឡើងក្នុងអំឡុងពេលប្រូម៉ូសិននេះ។
- ការចាប់រង្វាន់ជ្រើសរើសអ្នកឈ្នះ នឹងធ្វើឡើងទៅតាមកាលវិភាគដូចខាងក្រោម៖
- ការចាប់រង្វាន់លើកទី 1 នៅថ្ងៃទី 19 មិថុនា 2025
- ការជ្រើសរើស៖ អ្នកឈ្នះរង្វាន់ 500 ដុល្លារ ចំនួន 3 នាក់
- សម្រាប់ប្រតិបត្តិការពីថ្ងៃទី 16 ឧសភា ដល់ថ្ងៃទី 15 មិថុនា 2025 ។
- ការចាប់រង្វាន់លើកទី 2 នៅថ្ងៃទី 18 កក្កដា 2025
- ការជ្រើសរើស៖ អ្នកឈ្នះរង្វាន់ 500 ដុល្លារ ចំនួន 3 នាក់
- សម្រាប់ប្រតិបត្តិការពីថ្ងៃទី 16 មិថុនា ដល់ថ្ងៃទី 15 កក្កដា 2025 ។
- ការចាប់រង្វាន់លើកទី 3 នៅថ្ងៃទី 21 សីហា 2025
- ការជ្រើសរើស៖ អ្នកឈ្នះរង្វាន់ 500 ដុល្លារ ចំនួន 3 នាក់ និងអ្នកឈ្នះរង្វាន់ធំ រថយន្ត Toyota Wigo សេរ៊ី 2025 ចំនួន 1 នាក់
- សម្រាប់ប្រតិបត្តិការឈ្នះរង្វាន់ 500 ដុល្លារ ពីថ្ងៃទី 16 កក្កដា ដល់ថ្ងៃទី 15 សីហា 2025 ។
- សម្រាប់ប្រតិបត្តិការឈ្នះរង្វាន់ធំ រង Toyota Wigo សេរ៊ី 2025 រាប់ពីថ្ងៃទី 16 ឧសភា ដល់ថ្ងៃទី 15 សីហា ឆ្នាំ2025។
- ការចាប់រង្វាន់លើកទី 1 នៅថ្ងៃទី 19 មិថុនា 2025
- អ្នកប្រើកាត ABA Visa អាចឈ្នះរង្វាន់តែមួយដងប៉ុណ្ណោះក្នុងប្រូម៉ូសិននេះ។
- ធនាគារ ABA នឹងមិនទាន់ទងអ្នកឈ្នះរង្វាន់ទឹកប្រាក់ $500 នោះទេ។ ទឹកប្រាក់នឹងត្រូវផ្ទេរទៅគណនីរបស់អ្នកឈ្នះ ដោយស្វ័យប្រវត្ថិក្នុងរយៈពេល 15 ថ្ងៃធ្វើការ បន្ទាប់ពីការចាប់រង្វាន់។
- ធនាគារ ABA នឹងទាក់ទងទៅអ្នកឈ្នះរង្វាន់ធំ រថយន្ត Toyota Wigo សេរ៊ី 2025 ដើម្បីបើករង្វាន់ តាមរយៈលេខទូរស័ព្ទមួយខ្សែគត់ 098 203 203។
- អ្នកឈ្នះរង្វាន់ធំ រថយន្ត Toyota Wigo សេរ៊ី 2025 ត្រូវមកបើកយករង្វាន់ក្នុងអំឡុងពេល 3 ថ្ងៃធ្វើការ បន្ទាប់ពីក្រុមការងារ ABA បានទាក់ទងរួច។ បើមិនដូច្នោះទេ អ្នកឈ្នះថ្មីនឹងត្រូវជ្រើសរើស ដើម្បីទទួលរង្វាន់ជំនួស។
- រង្វាន់មិនអាចផ្ទេរ ឬដូរយកជាសាច់ប្រាក់បានទេ។ រូបភាពនៃរង្វាន់ដែលប្រើប្រាស់ក្នុងការផ្សព្វផ្សាយនានាគឺសម្រាប់តំណាងតែប៉ុណ្ណោះ។ រង្វាន់ជាក់ស្តែងអាចនឹងខុសពីរូប។
- តាមរយៈការចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះ អ្នកឈ្នះរង្វាន់បានយល់ព្រមដោយស្វ័យប្រវត្តិក្នុងសកម្មភាពផ្សព្វផ្សាយនានា ដែលក្នុងនោះ ឈ្មោះ និងរូបថតរបស់អ្នកឈ្នះ អាចនឹងត្រូវបង្ហាញជាសាធារណៈ។
- បុគ្គលិកធនាគារ ABA មិនមានសិទ្ធចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះទេ។
- ធនាគារ ABA និង Visa រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ ផ្លាស់ប្ដូរ លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយ ដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និង Visa អំពីបញ្ហាណាមួយជាការសម្រេចចុងក្រោយ និងមិនមានការកែប្រែ។