ឈ្នះវ៉ាលីម៉ាក Samsonite ជាមួយកាត ABA Mastercard
20/Nov/2020
កុំឲ្យឱកាសដ៏ល្អនេះកន្លងផុត! រួមជាមួយក្រុមហ៊ុន Mastercard ធនាគារ ABA កំពុងស្វែងរកម្ចាស់កាត ABA Mastercard ចំនួន 30 រូបដែលមានសំណាង ដោយម្នាក់ៗនឹងឈ្នះបានវ៉ាលីទាន់សម័យម៉ាក Samsonite ចំនួនមួយ។
អ្នកឈ្នះនឹងត្រូវប្រកាសនៅក្នុងការចាប់រង្វាន់ ហើយអ្វីដែលអ្នកត្រូវធ្វើដើម្បីចូលរួម គឺគ្រាន់តែប្រើកាត Mastercard របស់អ្នកឲ្យបានកាន់តែច្រើន។ អ្នកទូទាត់ដោយប្រើកាតនេះបានកាន់តែច្រើន នោះអ្នកនឹងមានឱកាសឈ្នះកាន់តែច្រើន!
មិនទាន់មានកាត ABA Mastercard មែនទេ? ស្នើសុំបើកកាត ឥឡូវនេះនៅក្នុងកម្មវិធី ABA Mobile។
រយៈពេលប្រូម៉ូសិន
ថ្ងៃទី 20 វិច្ឆិកា 2020 ដល់ថ្ងៃទី 20 កុម្ភៈ 2021 (ថ្ងៃទាំងពីរត្រូវបានរាប់បញ្ចូល)។
លក្ខខណ្ឌ
- ប្រូម៉ូសិននេះផ្តល់ជូនម្ចាស់កាត ABA Mastercard ទាំងអស់ លើកលែងតែកាតនិម្មិត ABA Mastercard ។
- ការចាយអស់ទឹកប្រាក់ចាប់ពី $50 ដល់ $100 ក្នុងមួយវិក្កយបត្រ អំឡុងពេលប្រូម៉ូសិននេះ នឹងត្រូវបញ្ចូលឈ្មោះមួយ (1) ទៅក្នុងបញ្ជីចាប់រង្វាន់ដោយស្វ័យប្រវត្តិ។ សម្រាប់ការចាយអស់ទឹកប្រាក់ចាប់ពី $100 ឡើងទៅ ម្ចាស់កាតនឹងត្រូវបញ្ចូលឈ្មោះបី (3) ទៅក្នុងបញ្ជីចាប់រង្វាន់។
- ការចាយតាមលក្ខខណ្ឌ រួមមានការចាយនៅទីតាំងលក់រាយ (ម៉ាស៊ីនឆូតកាត) ឬតាមអនឡាញ (ពាណិជ្ជកម្មអេឡិកត្រូនិក)។ ប្រតិបត្តិការផ្សេងក្រៅពីនេះទាំងអស់ មិនត្រូវបានចាត់ជាការចាយតាមលក្ខខណ្ឌប្រូម៉ូសិននេះឡើយ។
- អ្នកឈ្នះសរុបមានចំនួនសាមសិប (30) រូប ហើយការប្រកាសអ្នកឈ្នះនឹងធ្វើឡើងរៀងរាល់ចុងខែនៃប្រូម៉ូសិនដែលមានរយៈពេលបីខែតាមរយៈការចាប់រង្វាន់។
- អតិថិជនដែលឈ្នះម្តងហើយមិនអាចឈ្នះម្តងទៀតឡើយ។ អតិថិជនម្នាក់មានឱកាសឈ្នះរង្វាន់តែមួយប៉ុណ្ណោះ។
- អ្នកឈ្នះត្រូវតែអញ្ជើញមកទទួលរង្វាន់ក្នុងរយៈពេលកំណត់ទទួលរង្វាន់។ ប្រសិនបើអ្នកឈ្នះមិនអញ្ជើញមកទទួលរង្វាន់ក្នុងរយៈពេល 14 ថ្ងៃបន្ទាប់ពីការប្រកាសអ្នកឈ្នះទេ នោះប្រូម៉ូសិននេះនឹងធ្វើការជ្រើសរើសអ្នកឈ្នះថ្មីជំនួសវិញ។
- តាមរយៈការចូលរួមនៅក្នុងកម្មវិធីប្រូម៉ូសិននេះ មានន័យថាអ្នកឈ្នះបានយល់ព្រមដោយស្វ័យប្រវត្តិថាចូលរួមក្នុងសកម្មភាពបង្ហាញនូវឈ្មោះ សញ្ជាតិ និងប្រទេសកំណើតរបស់ខ្លួនជាសាធារណៈ។
- បុគ្គលិកធនាគារ ABA ទាំងអស់មិនមានសិទ្ធិចូលរួមក្នុងប្រូម៉ូសិននេះទេ។
- ធនាគារ ABA មិនមែនជាអ្នកផ្គត់ផ្គង់ ឬអ្នកផលិតរង្វាន់នេះទេ។ រង្វាន់ទាំងនេះត្រូវអនុវត្តតាមលក្ខខណ្ឌបន្ថែមរបស់អ្នកផ្គត់ផ្គង់។
- រង្វាន់ទាំងអស់មិនអាចផ្ទេរ និងប្តូរជាប្រាក់បានឡើយ។
- ធនាគារ ABA និងក្រុមហ៊ុន Mastercard រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ប្រូម៉ូសិននេះ ឬផ្លាស់ប្តូរ លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយទាំងនេះដោយមិនបាច់ជូនដំណឹងជាមុន។
- ការសម្រេចចិត្តរបស់ធនាគារ ABA និងក្រុមហ៊ុន Mastercard ទៅលើបញ្ហាទាំងអស់នៃប្រូម៉ូសិននេះ គឺជាការសម្រេចចិត្តផ្លូវការ ហើយការឆ្លើយឆ្លងនានា នឹងមិនត្រូវបានផ្តល់ជូនឡើយ។