មានឱកាសឈ្នះ iPhone 15 និងរថយន្ដ Ford Territory ស៊េរី 2025 សម្រាប់ការទិញអនឡាញជាមួយ ABA Visa
11/Jun/2024
ត្រលប់មកវិញហើយជាមួយរង្វាន់កាន់តែធំជាងមុនពីប្រូម៉ូសិន ABA Visa! ត្រៀមទទួលយកឱកាសឈ្នះរង្វាន់ប្រចាំខែដូចជា iPhone 15 ចំនួន 50 រង្វាន់ និងរថយន្ដ Ford Territory Dark Edition 2025 ចំនួន 1គ្រឿង។ ដើម្បីឈ្នះរង្វាន់ទាំងនេះ គ្រាន់តែប្រើកាត ABA Visa សម្រាប់ទូទាត ពេលទិញអីវ៉ាន់អនឡាញនៅលើ Taobao, AliExpress និង Lazada។
មិនទាន់មានកាត ABA Visa? សូមមើលពីរបៀបបើកកាត Visa និម្មិត ឬ ប្លាស្ទិក ផ្ទាល់តាមកម្មវិធី ABA Mobile។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃ 6 កញ្ញា 2024 ដល់ថ្ងៃ 5 កុម្ភៈ 2025 (រាប់បញ្ចូលថ្ងៃទាំងពីរ)
ដំណើរការនៃប្រូម៉ូសិន៖ មានឱកាសឈ្នះរង្វាន់ប្រចាំខែ ទូរស័ព្ទ iPhone 15 មួយគ្រឿង និងរង្វាន់ធំ រថយន្ត Ford Territory Dark Edition 2025 សម្រាប់ការចំណាយចាប់ពី $100 ជាមួយកាត ABA Visa នៅលើ Taobao, AliExpress និង Lazada អំឡុងពេលប្រូម៉ូសិន។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់កាត ABA Visa ទាំងអស់ ទាំងកាតប្លាស្ទិក និងកាតនិម្មិត។
- ប្រូម៉ូសិននេះ អនុវត្តចំពោះការចាយចាប់ពី $100 នៅលើអេប និងវិបសាយរបស់ Taobao, AliExpress និង Lazada ជាមួយកាត ABA Visa។
- រាល់ការចំណាយចាប់ពី $100 អ្នកនឹងមានឈ្មោះចូលរួមក្នុងការចាប់ឆ្នោតចំនួន 1 ដង។ ធ្វើប្រតិបត្តិការកាន់តែច្រើន ឱកាសឈ្នះក៏កាន់តែច្រើនដូចគ្នា។
- រង្វាន់ iPhone 15 ចំនួន 50 រង្វាន់ និងរង្វាន់ធំរថយន្ត Ford Territory Dark Edition 2025 ចំនួន 1 រង្វាន់ នឹងផ្ដល់ជូនអំឡុងពេលប្រូម៉ូសិនទាំងមូល។ អ្នកឈ្នះប្រចាំខែចំនួន 10 រូប នឹងទទួលបាន់ទូរស័ព្ទ iPhone 15។
- អ្នកឈ្នះចំនួន 1 រូប នឹងទទួលបានរង្វាន់ធំ់ រថយន្ត Ford Territory Dark Edition 2025។
- ចំនួនឱកាសចូលរួមក្នុងការចាប់ឆ្នោតរង្វាន់ប្រចាំខែ នឹងរាប់បញ្ចូលគ្នាជារៀងរាល់ខែ រាល់ពេលចាប់រង្វាន់មួយលើកៗ និងមិនរាប់បញ្ចូលទៅខែបន្ទាប់នោះទេ។
- ការចាប់រង្វាន់ប្រចាំខែ ជ្រើសរើសអ្នកឈ្នះរង្វាន់ទូរស័ព្ទ iPhone 15 ចំនួន 10 រូប នឹងធ្វើឡើងទៅតាមកាលវិភាគដូចខាងក្រោម៖
- ថ្ងៃ 9 តុលា 2024 សម្រាប់ប្រតិបត្តិការដែលធ្វើឡើងចន្លោះថ្ងៃ 6 កញ្ញា ដល់ថ្ងៃ 5 តុលា 2024
- ថ្ងៃ 9 វិច្ឆិកា 2024 សម្រាប់ប្រតិបត្តិការដែលធ្វើឡើងចន្លោះថ្ងៃ 6 តុលា ដល់ថ្ងៃ 5 វិច្ឆិកា 2024
- ថ្ងៃ 9 ធ្នូ 2024 សម្រាប់ប្រតិបត្តិការដែលធ្វើឡើងចន្លោះថ្ងៃ 6 វិច្ឆិកា ដល់ថ្ងៃ 5 ធ្នូ 2024
- ថ្ងៃ 9 មករា 2025 សម្រាប់ប្រតិបត្តិការដែលធ្វើឡើងចន្លោះថ្ងៃ 6 ធ្នូ 2024 ដល់ថ្ងៃ 5 មករា 2025
- ថ្ងៃ 10 កុម្ភៈ 2025 សម្រាប់ប្រតិបត្តិការដែលធ្វើឡើងចន្លោះថ្ងៃ 6 មករា ដល់ថ្ងៃ 5 កុម្ភៈ 2025
- អតិថិជនម្នាក់អាចឈ្នះរង្វាន់ទូរស័ព្ទ iPhone 15 ម្តងប៉ុណ្ណោះក្នុងអំឡុងពេលប្រូម៉ូសិន។
- ចំនួនឱកាសចូលរួមចាប់រង្វាន់ធំ នឹងរាប់សរុបអំឡុងពេលប្រូម៉ូសិន។
- ការចាប់រង្វាន់ធំ ជ្រើសរើសអ្នកឈ្នះរង្វាន់ រថយន្ត Ford Territory Dark Edition 2025 ចំនួន 1 រូបនឹងធ្វើឡើងនៅថ្ងៃ 10 កុម្ភៈ 2025។
- ធនាគារ ABA នឹងទាក់ទងទៅអ្នកឈ្នះ ដើម្បីបើករង្វាន់ តាមរយៈលេខទូរស័ព្ទ 098 203 203។ អ្នកឈ្នះត្រូវមកបើកយករង្វាន់ក្នុងអំឡុងពេល 3 ថ្ងៃធ្វើការ បន្ទាប់ពីធនាគារ ABA បានទាក់ទង។ បើមិនដូច្នោះទេ អ្នកឈ្នះថ្មីនឹងត្រូវជ្រើសរើស ដើម្បីទទួលរង្វាន់ជំនួស។
- តាមរយៈការចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះ អ្នកឈ្នះរង្វាន់បានយល់ព្រមដោយស្វ័យប្រវត្តិក្នុងសកម្មភាពផ្សព្វផ្សាយនានា ដែលក្នុងនោះ ឈ្មោះ សញ្ជាតិ និងទីកន្លែងរស់នៅរបស់អ្នកឈ្នះ អាចនឹងត្រូវបង្ហាញជាសាធារណៈ។
- រង្វាន់មិនអាចផ្ទេរ ឬដូរយកជាសាច់ប្រាក់បានទេ។
- បុគ្គលិកធនាគារ ABA មិនមានសិទ្ធចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះទេ។
- ធនាគារ ABA និង Visa រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ ផ្លាស់ប្ដូរ លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយ ដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និង Visa អំពីបញ្ហាណាមួយជាការសម្រេចចុងក្រោយ និងមិនមានការកែប្រែ។