ប្រើ​កាត​ចរន្ត​ជិត​ ABA​ Visa​ (Contactless)​ នៅ​ An​ Cha​ និង​ទទួល​បាន​ភេសជ្ជៈ​មួយ​ដោយ​ឥត​គិតថ្លៃ​

21/Jan/2019

ដំណឹង​អស្ចារ្យ​សម្រាប់​អ្នក​ចូល​ចិត្ត​តែ​ទឹកដោះគោ​!​ ចាប់ពី​ថ្ងៃ​ទី​ 01​ កញ្ញា​ ម្ចាស់​កាត់​ចរន្ត​ជិត​ ABA​ Visa​ នឹង​ទទួល​បាន​ភេសជ្ជៈ​មួយ​ឥត​គិតថ្លៃ1​ នៅ​ពេល​អ្នក​ប៉ះ​កាត​ដើម្បី​ទូទាត់​សម្រាប់​ភេសជ្ជៈ​ណាមួយ​នៅ​ហាង​តែ​ទឹកដោះគោ​ An​ Cha​។​ នៅ​ពេល​អ្នក​ឃ្លាន​តែ​ទឹកដោះគោ​ ត្រូវ​ប្រាកដ​ថា​អ្នក​ទទួល​បាន​ផលប្រយោជន៍​តាម​រយៈ​ការ​ទូទាត់​ជាមួយ​កាត​ចរន្ត​ជិត​ ABA​ Visa​ របស់​អ្នក​!​ ប្តូរ​កាត​ ABA​ Visa​ ធម្មតា​ទៅ​ជា​កាត​ចរន្ត​ជិត​ ABA​ Visa​ (Contactless)​ ដោយ​ឥត​គិតថ្លៃ​ សូម​ចុច​ត្រង់នេះ​។​

1 ​តែ​ទឹកដោះគោ​គជ់​ខ្មៅ​មួយកំប៉ុង​ (1)​ តម្លៃ​ $2​ ដោយ​ឥត​គិតថ្លៃ​។​

សាខា​ចូលរួម​របស់​ហាង​ An​ Cha​

​រាជធានី​ភ្នំពេញ

បណ្តា​ខេត្ត​នានា

លក្ខខណ្ឌ​

  • អនុវត្ត​ចំពោះ​កាត​ចរន្ត​ជិត​ ABA​ Visa​ (Contactless)​ ថ្មី​ និង​មាន​ស្រាប់​ទាំងអស់​តែ​ប៉ុណ្ណោះ​។​
  • ​អនុវត្ត​ចំពោះ​ប្រតិបត្តិការ​ដែល​បាន​ធ្វើ​ឡើងជា​មួយ​កាត​ចរន្ត​ជិត​ ABA​ Visa​ (Contactless)​ នៅ​តាម​សាខា​ហាង​ An​ Cha​ ខាងលើ​។​
  • ប្រូ​ម៉ូ​សិន​នេះ​មាន​សុពលភាព​សម្រាប់​តែ​ភេសជ្ជៈ​នៅ​លើ​ម៉ឺ​នុយ​ និង​កម្រិត​ឥត​គិតថ្លៃ​សម្រាប់​តែ​ភេសជ្ជៈ​ មួយ​ប៉ុណ្ណោះ​ក្នុង​មួយ​វិក្កយបត្រ​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ផ្តល់​ជូន​តាម​គោលការណ៍​ “​មក​មុន​ ទទួល​បាន​មុន​”​ និង​រហូត​ដល់​អស់ពី​ស្តុក​។​
  • ​ធនាគារ​ ABA​ ក្រុមហ៊ុន​ Visa​ និង​ហាង​ An​ Cha​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ ឬ​ផ្លាស់​ប្តូរ​ លុប​ចោល​ ឬ​បន្ថែម​លក្ខខណ្ឌ​ណាមួយ​ដោយ​មិន​ចាំបាច់​ជូនដំណឹង​ជា​មុន​។​
  • ​ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ ក្រុមហ៊ុន​ Visa​ និង​ហាង​ An​ Cha​ អំពី​បញ្ហា​ណាមួយ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ និង​មិន​មានការ​ឆ្លើយឆ្លង​ណាមួយ​ផ្សេង​ទៀត​ឡើយ​។​