​បញ្ចូល​លុយ​ទូរស័ព្ទ​ Smart​ មានឱកាស​ឈ្នះ​រង្វាន់​ធំ​!

11/Jun/2024

ឱកាសល្អ​សម្រាប់​អតិថិជន​ ABA!​ បញ្ចូល​លុយ​ទូរស័ព្ទ​ Smart​ តាម​ ABA​ Mobile​ អាច​ឈ្នះ​រង្វាន់​ជា​ច្រើន​!​ រហូត​ដល់​ថ្ងៃ​ 31​ ធ្នូ​ 2024​ រាល់ពេល​បញ្ចូល​លុយ​ទូរស័ព្ទ​ចាប់ពី​ 1​ ដុល្លារ​ តាម​ ABA​ Mobile​ អ្នក​នឹង​មានឈ្មោះ​ចូលរួម​ក្នុង​កម្មវិធី​ចាប់​រង្វាន់​ឈ្នះ​ BYD​ Dolphin​ ចំនួន​ 1​រង្វាន់​ និង​ BYD​ Seagull​ ចំនួន​ 4​រង្វាន់​។​ បន្ថែម​ពីលើ​នេះ​ អ្នក​ក៏​នឹង​អាច​ឈ្នះ​រង្វាន់​ភ្លាមៗ​ដូច​ជា​ម៉ូតូ​ Yamaha​ Qbix​ ចំនួន​ 5​ រង្វាន់​,​ កង់​ Trek​ ចំនួន​ 5​ រង្វាន់​,​ ទូរស័ព្ទ​ Samsung​ ចំនួន​ 113​ រង្វាន់​,​ JBL​ PartyBox​ ចំនួន​ 10​ រង្វាន់​ និង​ប័ណ្ណ​ទឹកប្រាក់​បញ្ចុះតម្លៃ​ជា​ច្រើន​ទៀត​ពី​ Smart​ ផង​ដែរ​។​ បញ្ចូល​លុយ​ Smart​ តាម​ ABA​ Mobile​ ឥឡូវ​។​ ​

មិន​ទាន់​មាន​គណនី​ ABA?​ ដោ​ន​ឡូត​ ABA​ Mobile​ រួច​បើក​ គណនី​រហ័ស​ ឥឡូវ​ ដោយ​មិន​ចាំបាច់​បំពេញ​ក្រដាស​ស្នាម​ ឬ​អញ្ជើញ​ទៅ​សាខា​ធនាគារ​ (​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​ ដើម្បី​ទទួលយក​អត្ថប្រយោជន៍​នៃ​ប្រូ​ម៉ូ​សិន​នេះ​។

​​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ 10​ សីហា​ ដល់​ថ្ងៃ​ 31​ ធ្នូ​ 2024​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។​ ​

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ អតិថិជន​ ABA​ អាច​ឈ្នះ​រង្វាន់​ភ្លាមៗ​ពេល​បញ្ចូល​លុយ​ចាប់ពី​ 1​ដុល្លារ​ និង​មានឈ្មោះ​ចូលរួម​ក្នុង​កម្មវិធី​ចាប់​រង្វាន់​ចំនួន​ 2​ លើក​ ដើម្បី​ឈ្នះ​រង្វាន់​ធំ​ពី​ Smart​ រាល់ពេល​បញ្ចូល​លុយ​ទូរស័ព្ទ​ចំនួន​ 1​ ដុល្លារ​ តាម​ ABA​ Mobile​។

​ជំហាន​ងាយៗ​ ដើម្បី​បញ្ចូល​លុយ​ទូរស័ព្ទ​តាម​ ABA​ Mobile

  • បើក​កម្មវិធី​ ABA​ Mobile​ រួច​ចុច​ប៊ូ​តុង​ ទូទាត់​
  • ​ចុច​ បញ្ចូល​លុយ​ទូរស័ព្ទ​
  • ជ្រើសរើស​គណនី​ ABA​ ណាមួយ​របស់​អ្នក​ រួច​ដាក់​លេខ​ទូរស័ព្ទ​
  • ​ដាក់​ចំនួន​ទឹកប្រាក់​ត្រូវ​បញ្ចូល​ចាប់ពី​ $1​ (4000​ រៀល​)​ ឡើង​ទៅ​
  • ​ទូទាត់​ជាមួយ​គណនី​ ABA​ របស់​អ្នក​ ជា​ការ​ស្រេច​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​សម្រាប់​អតិថិជន​ ABA​ ទាំងអស់​ ដែល​ប្រើប្រាស់​លេខ​ទូរស័ព្ទ​ប្រភេទ​បង់លុយ​ជា​មុន​ (Prepaid)​ ពី​ Smart​។​
  • ​អតិថិជន​ ABA​ ដែល​ប្រើ​លេខ​ Smart​ នឹង​ឈ្នះ​រង្វាន់​ភ្លាមៗ​រាល់ពេល​បញ្ចូល​លុយ​ចាប់ពី​ 1​ដុល្លារ​ ក្នុង​មួយ​ប្រតិបត្តិការ​តាម​ ABA​ Mobile​។​
  • ​អតិថិជន​ ABA​ ដែល​ជា​អ្នក​ប្រើ​ប្រព័ន្ធ​ទូរស័ព្ទ​ Smart​ ថ្មី​ នឹង​ឈ្នះ​រង្វាន់​ចំនួន​ 2​ ភ្លាមៗ​ នៅ​ពេល​បញ្ចូល​លុយ​ចាប់ពី​ 1​ ដុល្លារ​ក្នុង​មួយ​ប្រតិបត្តិការ​ជា​លើក​ដំបូង​បង្អស់​។​
  • ទាំង​អតិថិជន​ Smart​ ចាស់​ និង​ថ្មី​ទាំងអស់​ នឹង​ទទួល​បាន​ឱកាស​ផ្សងសំណាង​ 2​ ដង​ រាល់ពេល​បញ្ចូល​លុយ​ចាប់ពី​ 1​ ដុល្លារ​ឡើង​ទៅ​។​ បញ្ចូល​លុយ​កាន់តែ​ច្រើន​ ទទួល​បាន​ឱកាស​ផ្សងសំណាង​កាន់តែ​ច្រើន​៖

    • ប្រ​សិន​បញ្ចូល​លុយ​ 7.50​ ដុល្លារ​ តាម​ ABA​ Mobile​ ទទួល​បាន​ឱកាស​ផ្សងសំណាង​ 16​ ដង​ (7.50​ ដុល្លារ​ យើង​បង្គត់​ឡើង​ទៅ​ 8)​។​
    • ​ប្រ​សិន​បញ្ចូល​លុយ​ 7.49​ ដុល្លារ​ តាម​ ABA​ Mobile​ ទទួល​បាន​ឱកាស​ផ្សងសំណាង​ 14​ ដង​ (7.49​ ដុល្លារ​ យើង​បង្គត់​ចុះ​មក​ 7)​។​
    • រង្វាន់​ដែល​មាននៅ​ក្នុង​កម្មវិធី​ចាប់​រង្វាន់​ប្រចាំខែ​មាន​ដូច​ជា​ រថយន្ត​ BYD​ Seagull​ ចំនួន​ 4​ គ្រឿង​ និង​រថ​ យន្ដ​ BYD​ Dolphin​ ចំនួន​ 1​ គ្រឿង​។​

  • ចំនួន​ឱកាស​ផ្សងសំណាង​ នឹង​រាប់សារ​ឡើង​វិញ​ រាល់ពេល​ចាប់​រង្វាន់​មួយ​លើកៗ​ និង​មិន​រាប់​បញ្ចូល​ទៅ​ខែ​បន្ទាប់​នោះ​ទេ​។​ ការ​ចាប់​រង្វាន់​នឹង​ធ្វើ​ឡើង​តាម​កាលបរិច្ឆេទ​ខាងក្រោម​៖

    • ​ថ្ងៃ​ទី​ 24​ កក្កដា​ ដល់​ 31​ សីហា​ 2024​ ហើយ​ចាប់​រង្វាន់​នៅ​ស​ប្តា​ហ៍​ទី​ 1​ ក្នុង​ខែកញ្ញា​ 2024​ ដើម្បី​ជ្រើសរើស​អ្នក​ឈ្នះ​រថយន្ដ​ BYD​ Seagull​ ចំនួន​ 1​រូប​។​
    • ថ្ងៃ​ទី​ 1​ កញ្ញា​ ដល់​ 3០​ កញ្ញា​ 2024​ ហើយ​ចាប់​រង្វាន់​នៅ​ស​ប្តា​ហ៍​ទី​ 1​ ខែ​ តុលា​ 2024​ ដើម្បី​ជ្រើសរើស​អ្នក​ឈ្នះ​រថយន្ដ​ BYD​ Seagull​ ចំនួន​ 1​រូប​។​
    • ​ថ្ងៃ​ទី​ 1​ តុលា​ ដល់​ 31​ តុលា​ 2024​ ហើយ​ចាប់​រង្វាន់​នៅ​ស​ប្តា​ហ៍​ទី​ 1​ ខែ​ វិច្ឆិកា​ 2024​ ដើម្បី​ជ្រើសរើស​អ្នក​ឈ្នះ​រថយន្ដ​ BYD​ Seagull​ ចំនួន​ 1​រូប​។​
    • ថ្ងៃ​ទី​ 1​ វិច្ឆិកា​ ដល់​ 3០​ វិច្ឆិកា​ 2024​ ហើយ​ចាប់​រង្វាន់​នៅ​ស​ប្តា​ហ៍​ទី​ 1​ ខែ​ ធ្នូ​ 2024​ ដើម្បី​ជ្រើសរើស​អ្នក​ឈ្នះ​រថយន្ដ​ BYD​ Seagull​ ចំនួន​ 1​រូប​។​
    • ​ថ្ងៃ​ទី​ 1​ ធ្នូ​ ដល់​ 31​ ធ្នូ​ 2024​ ហើយ​ចាប់​រង្វាន់​នៅ​ស​ប្តា​ហ៍​ទី​ 1​ ខែ​ មក​រា​ 2025​ ដើម្បី​ជ្រើសរើស​អ្នក​ឈ្នះ​រថ​ យន្ដ​ BYD​ Dolphin​ ចំនួន​ 1​រូប​។

  • ​ប្រសិនបើ​អតិថិជន​បញ្ចូល​លុយ​ទូរស័ព្ទ​លេខ​ផ្ទាល់ខ្លួន​ នោះ​លេខ​ទូរស័ព្ទ​របស់​ពួក​គាត់​ នឹង​ទទួល​បាន​ឱកាស​ផ្សងសំណាង​ ឬ​ឈ្នះ​រង្វាន់​ភ្លាមៗ​។​ ប្រសិនបើ​អតិថិជន​បញ្ចូល​លុយ​ឲ្យ​លេខ​អ្នក​ផ្សេង​ នោះ​លេខ​ទូរ​សព្ទ​របស់​បុគ្គល​នោះ​ នឹង​ទទួល​បាន​ឱកាស​ផ្សងសំណាង​ ឬ​ឈ្នះ​រង្វាន់​ភ្លាមៗ​។​
  • អតិថិជន​នឹង​ទទួល​បាន​សារ​ SMS​ បញ្ជាក់​ នៅ​ពេល​ពួក​គេ​ឈ្នះ​រង្វាន់​ភ្លាមៗ​ និង​នៅ​ពេល​ទទួល​បាន​ឱកាស​ផ្សងសំណាង​ចាប់​រង្វាន់​ប្រចាំខែ​។​ សារ​ SMS​ នឹង​មាន​លេខ​កូដ​ដើម្បី​ទុក​ប្ដូរ​យក​រង្វាន់​។​
  • ​ប្រសិនបើ​អតិថិជន​ឈ្នះ​រង្វាន់​ទូរស័ព្ទ​,​ Home​ Internet​ ឬ​ស៊ី​មកា​ត​លេខ​ពិសេស​ អតិថិជន​អាច​អញ្ជើញ​ទៅ​បើក​រង្វាន់​នៅ​ទីតាំង​ Smart​ Shop​ ណាមួយ​។​ 9.​​ប្រសិនបើ​អតិថិជន​ឈ្នះ​ការ​បញ្ចុះតម្លៃ​ពី​ដៃគូ​ SmartVIP​ អតិថិជន​អាច​ប្រើប្រាស់​រង្វាន់​នោះ​នៅ​តាម​ទីតាំង​របស់​ដៃគូ​ SmartVIP​ ស្រប​តាម​លក្ខខណ្ឌ​របស់​ SmartVIP​។
  • ​ប្រសិនបើ​អតិថិជន​ឈ្នះ​រង្វាន់​ពី​ការ​ចាប់​រង្វាន់​ផ្សងសំណាង​ អតិថិជន​នឹង​ត្រូវ​បាន​ទាក់ទង​ដោយ​ផ្ទាល់​ដោយ​ភ្នាក់ងារ​ Smart​ ជាមួយនឹង​ព័ត៌មាន​លម្អិត​អំពី​ការ​ប្តូរ​យក​រង្វាន់​។​ ក្នុងអំឡុងពេល​នៃ​ការ​ប្ដូរ​យក​រង្វាន់​ នឹង​មានការ​ថត​វី​ដេ​អូ​ទុកជា​ឯកសារ​ និង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ប្រូ​ម៉ូ​សិន​របស់​ Smart​។
  • ​​ប្រសិនបើ​អតិថិជន​ឈ្នះ​រង្វាន់​ទូរស័ព្ទ​,​ ម៉ូតូ​,​ កង់​ ឬ​ឧបករណ៍​ច្រៀង​ខារ៉ាអូខេ​ ពួក​គាត់​អាច​មក​បើក​រង្វាន់​នៅ​ទីតាំង​ Smart​ Shop​ ណាមួយ​។​ ដើម្បី​បើក​រង្វាន់​ សូម​ភ្ជាប់​មក​ជាមួយ​ លេខ​ទូរស័ព្ទ​ឈ្នះ​រង្វាន់​ដែល​បា​នប​ញ្ចុ​ល​លុយ​,​ សារ​ SMS​ បញ្ជាក់​ដែល​មាន​លេខ​កូដ​ប្ដូរ​រង្វាន់​ និង​អត្តសញ្ញាណប័ណ្ណ​ ឬ​លិខិតឆ្លងដែន​ដែល​មាន​សុពលភាព​។​
  • អតិថិជន​ដែល​ឈ្នះ​រង្វាន់​មាន​ពេល​ 30​ ថ្ងៃ​ ដើម្បី​មក​បើក​រង្វាន់​។​ នៅ​ពេល​ស្នើ​សុំ​បើក​រង្វាន់​ ម៉ូតូ​,​ កង់​,​ ទូរស័ព្ទ​ និង​ឈុត​ខ៉ា​រា​អូ​ខេ​ ទៅ​កាន់​ Smart​ shop​ ដែល​បាន​ជ្រើសរើស​ នឹង​ត្រូវ​ចំណាយពេល​ 1​ ស​ប្តា​ហ៍​ ដើម្បី​បញ្ជូន​រង្វាន់​ទាំងនោះ​ទៅ​កាន់​ហាង​ដែល​បាន​ស្នើ​សុំ​។​
  • ​រង្វាន់​មិន​អាច​ដូរ​ជា​សាច់ប្រាក់​ ឬ​រង្វាន់​ផ្សេង​ទៀត​បាន​ទេ​។​
  • ធនាគារ​ ABA​ នឹង​មិន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ពាក់ព័ន្ធ​នឹង​រង្វាន់​ប្រូ​ម៉ូ​សិន​នេះ​ឡើយ​។​
  • ធនាគារ​ ABA​ មិនមែន​ជា​ម្ចាស់​រង្វាន់​នៃ​កម្មវិធី​នេះ​ទេ​។​ ចំពោះ​ការ​មិន​ពេញចិត្ត​ណាមួយ​ អ្នក​ឈ្នះ​រង្វាន់​ត្រូវ​ទំនាក់ទំនង​ដោយ​ផ្ទាល់​ទៅ​កាន់​ក្រុមហ៊ុន​ Smart​។​
  • ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ Smart​ Axiata​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​,​ កែប្រែ​,​ លុប​ចោល​ ឬ​បន្ថែម​លក្ខខណ្ឌ​ណាមួយ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ Smart​ Axiata​ អំពី​បញ្ហា​ណាមួយ​ជា​ការ​សម្រេច​ចុង​ក្រោយ​ និង​មិន​មានការ​ឆ្លើយឆ្លង​ណាមួយ​ផ្សេង​ទៀត​ឡើយ​។