ទូទាត់ដោយប៉ះកាត ABA Visa ដើម្បីទទួលបានប័ណ្ណទឹកប្រាក់ $3 ពីឡាក់គីគ្រុប
21/Jan/2019
ធនាគារ ABA និងក្រុមហ៊ុន Visa ជួយធ្វើឲ្យការទិញទំនិញរបស់អ្នកកាន់តែប្រសើរឡើងដោយផ្តល់ប័ណ្ណទឹកប្រាក់ $3 សម្រាប់រាល់ការចំណាយចាប់ពី $20 ឡើងទៅ ជាមួយកាត ABA Visa Contactless (ABA Visa ចរន្តជិត) នៅតាមហាងនានារបស់ឡាក់គីគ្រុប។ នេះជាមធ្យោបាយទូទាត់ដ៏ងាយស្រួល និងលឿនរហ័ស ព្រោះអ្នកគ្រាន់តែយកកាតទៅប៉ះជាមួយម៉ាស៊ីនទូទាត់ជាការស្រេច!1
ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី 1 មីនា 2020 និងរហូតដល់អស់ពីស្តុក។ ដូច្នេះ សូមប្រញាប់ឡើង!
ពាណិជ្ជករដែលចូលរួម៖
- ផ្សារទំនើប ឡាក់គី
- ផ្សារទំនើប ឡាក់គីអុិចប្រេស
- ផ្សារទំនើប ឡាក់គីព្រីមៀម
- ឱសថស្ថាន ហ្គាឌៀន
លក្ខខណ្ឌ៖
- ប្រូម៉ូសិននេះសម្រាប់ប្រតិបត្តិការដោយប្រើកាត ABA Visa Contactless។
- ប័ណ្ណទឹកប្រាក់នេះអាចប្រើសម្រាប់ការទិញនៅលើកក្រោយដោយប្រើកាត ABA Visa Contactless (ABA Visa ចរន្តជិត)។
- ប័ណ្ណទឹកប្រាក់នេះអាចចាយបានតែនៅតាមហាងណាមួយដែលបានរៀបរាប់ខាងលើតែប៉ុណ្ណោះ។
- ប័ណ្ណទឹកប្រាក់នេះមានសុពលភាពរហូតដល់ថ្ងៃទី 30 មិថុនា 2020។
- ប័ណ្ណទឹកប្រាក់នេះមិនអាចប្តូរជាសាច់ប្រាក់បានឡើយ។
- ប្រូម៉ូសិននេះផ្តល់ជូនតាមគោលការណ៍ “មកមុន–ទទួលបានមុន” និងរហូតដល់អស់ពីស្តុក។
- ធនាគារ ABA និងក្រុមហ៊ុន Visa រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ប្រូម៉ូសិននេះ ឬធ្វើការកែប្រែ លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយ ដោយមិនជម្រាបជូនដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និងក្រុមហ៊ុន Visa អំពីបញ្ហាណាមួយនឹងជាការសម្រេចចិត្តចុងក្រោយ និងមិនមានការឆ្លើយឆ្លងណាមួយទៀតឡើយ។
1 សូមទស្សនាវីដេអូអំពីរបៀបទូទាត់ដោយប្រើកាត Visa Contactless នៅទីនេះ។