ប្រើកាត ABA មានសុវត្ថិភាព និងចំណេញបាន 20% ពេលធ្វើដំណើរជាមួយ TADA
21/Jan/2019
ចាប់ពីថ្ងៃទី 2 តុលា ដល់ 2 វិឆ្ឆិកា 2020 ពេលទូទាត់ថ្លៃសេវាធ្វើដំណើរជាមួយ TADA ដោយប្រើកាត ABA អ្នកនឹងទទួលបានការបញ្ចុះតម្លៃ 20%!
ដើម្បីទទួលបានការផ្តល់ជូននេះ គ្រាន់តែកំណត់យកកាត ABA ណាមួយ (កាត Visa, Mastercard ឬ UPI) ជាកាតជម្រើសទូទាត់របស់អ្នកនៅក្នុងកម្មវិធី TADA Mobile ។ ចាប់យកឱកាសចំណេញនេះ ហើយមិនទទឹកភ្លៀងក្នុងរដូវវស្សានេះទេ!
រយៈពេលប្រូម៉ូសិន
ចាប់ពីថ្ងៃទី 2 តុលា ដល់ 2 វិឆ្ឆិកា 2020 (ថ្ងៃទាំងពីរក៏រួមបញ្ចូលដែរ)។
ជំហានងាយស្រួលក្នុងការទទួលបានការបញ្ចុះតម្លៃ 20% ពីការធ្វើដំណើរជាមួយ TADA របស់អ្នក
- បើកកម្មវិធី TADA Mobile និងចូលទៅ វិធីសាស្ត្រទូទាត់ប្រាក់
- ចុច ប៊ូតុង បន្ថែមកាត (Add Card) រួចបំពេញព័ត៌មានរបស់កាត ABA របស់អ្នក និងរក្សាទុក
- ជ្រើសរើសប្រភេទមធ្យោបាយធ្វើដំណើរ (ម៉ូតូកង់បី រថយន្ត ឬ SUV) និងទិសដៅ
- ចុច ប៊ូតុង សាច់ប្រាក់ (Cash) ដើម្បីប្រើកាតជំនួសវិញ
- ជ្រើសរើស ប័ណ្ណសាច់ប្រាក់ (Voucher) ដើម្បីប្រើពេលហៅម៉ូតូកង់បី ឬឡានជិះ
លក្ខខណ្ឌ
- ប្រម៉ូសិននេះសម្រាប់តែម្ចាស់កាត ABA តែប៉ុណ្ណោះ។
- ការបញ្ចុះតម្លៃ 20% មានជាទម្រង់ប័ណ្ណសាច់ប្រាក់ឌីជីថល និងអាចប្រើប្រាស់បានទាល់តែបន្ទាប់ពីព័ត៌មានលម្អិតអំពីកាត ABA ត្រូវបានបញ្ចូល និងរក្សាទុក។
- ប័ណ្ណសាច់ប្រាក់នេះកម្រិតត្រឹមតែ 2,000 រៀលសម្រាប់ការធ្វើដំណើរមួយដង ហើយសម្រាប់ការធ្វើដំណើរ 20 ដងសម្រាប់អ្នកប្រើប្រាស់មួយរូប សម្រាប់រយៈពេលប្រូម៉ូសិននេះ និងអាចប្រើបានតែ 2 ដងក្នុងមួយថ្ងៃប៉ុណ្ណោះ។
- ប័ណ្ណសាច់ប្រាក់នេះមិនអាចប្រើប្រាស់ជាមួយនឹងប្រូម៉ូសិន ឬប័ណ្ណសាច់ប្រាក់ផ្សេងៗទៀតបានទេ។
- តម្លៃបន្ថែមណាមួយក្រៅពីថ្លៃដឹកជញ្ជូនមិនទទួលបានការបញ្ចុះតម្លៃដោយប្រូម៉ូសិននេះឡើយ។
- ប័ណ្ណសាច់ប្រាក់នេះមិនអាចប្តូរជាសាច់ប្រាក់បានឡើយ។
- ធនាគារ ABA និងក្រុមហ៊ុន TADA (MVL Foundation Pte Ltd.) រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការលុបចោល ផ្លាស់ប្តូរ ឬបន្ថែមលក្ខខណ្ឌណាមួយទាំងនេះដោយមិនចាំបាច់ជូនដំណឹងជាមុនឡើយ។