មានឱកាសឈ្នះ iPhone 14 Pro Max រៀងរាល់ពីរសប្តាហ៍ជាមួយ ABA Mastercard
03/Nov/2022
ឱកាសដ៏ល្អត្រលប់មកវិញហើយ!
ឥឡូវ អ្នកអាចមានឱកាសឈ្នះទូរស័ព្ទ iPhone 14 Pro Max ជាមួយកាត ABA Mastercard ម្ដងទៀត។ នេះជាពេលវេលាដ៏ល្អសម្រាប់បើកកាត ABA Mastercard ថ្មី ដើម្បីទទួលបានបទពិសោធទូទាត់បែបឌីជីថលដ៏ងាយស្រួល និងមានសុវត្ថិភាព រួមជាមួយឱកាសឈ្នះទូរស័ព្ទ iPhone 14 Pro Max ផងដែរ!
មិនទាន់មានកាត ABA Mastercard? ដឹងអំពីរបៀបបើកកាត ប្លាស្ទិក ឬ កាតនិម្មិត Mastercard តាមកម្មវិធី ABA Mobile របស់អ្នក។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 8 មីនា ដល់ថ្ងៃទី 2 ឧសភា 2023 (រួមបញ្ចូលថ្ងៃទាំងពីរ)។
ដំណើរការនៃប្រូម៉ូសិន
បើកកាត ABA Mastercard ថ្មី ហើយចាយចាប់ពី 100 ដុល្លារ ដើម្បីមានឈ្មោះក្នុងការចាប់ឆ្នោតឈ្នះ iPhone 14 Pro Max រៀងរាល់ពីរសប្ដាហ៍ម្ដង!
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់ម្ចាស់កាត Mastercard ថ្មីទាំងអស់ ទាំងកាតប្លាស្ទិក និងកាតនិម្មិត។
- រាល់ការចំណាយចាប់ពី 100 ដុល្លារក្នុងមួយវិក្កយបត្រនឹងមានឈ្មោះក្នុងការចាប់ឆ្នោតផ្សងសំណាងចំនួន 1 ដង។
- អ្នកឈ្នះសរុប 8 រូបក្នុងប្រូម៉ូសិននេះ នឹងត្រូវជ្រើសរើសតាមរយៈការចាប់ឆ្នោតផ្សងសំណាង ហើយ 2 រូប នឹងត្រូវជ្រើសរើសរៀងរាល់ 2 សប្ដាហ៍ម្ដង ដោយម្នាក់ៗនឹងទទួលបានទូរស័ព្ទ iPhone 14 Pro Max ចំនួនមួយគ្រឿង។
- អ្នកឈ្នះនឹងត្រូវបានទាក់ទងដោយធនាគារ ABA ដើម្បីមកបើករង្វាន់ តាមរយៈលេខ 098 203 203 ក្នុងរយៈពេលប្រាំបី (8) ថ្ងៃធ្វើការ ក្រោយចាប់ឆ្នោតរកអ្នកឈ្នះរួច ទៅតាមកាលវិភាគដូចខាងក្រោម៖
- អ្នកឈ្នះលើកទី 1 នឹងត្រូវប្រកាសនៅថ្ងៃទី 31 ខែមីនា ឆ្នាំ 2023
- អ្នកឈ្នះលើកទី 2 នឹងត្រូវប្រកាសនៅថ្ងៃទី 17 ខែមេសា ឆ្នាំ 2023
- អ្នកឈ្នះលើកទី 3 នឹងត្រូវប្រកាសនៅថ្ងៃទី 28 ខែមេសា ឆ្នាំ 2023
- អ្នកឈ្នះលើកទី 4 នឹងត្រូវប្រកាសនៅថ្ងៃទី 12 ខែឧសភា ឆ្នាំ 2023
- ការឈ្នះម្ដងហើយម្ដងទៀត មិនត្រូវបានអនុញ្ញាតឡើយ ហើយរង្វាន់មិនអាចផ្ទេរ ឬប្ដូរយកជាសាច់ប្រាក់បានទេ។
- អ្នកឈ្នះ ត្រូវមកបើករង្វាន់ក្នុងរយៈពេល 3 ថ្ងៃ ក្រោយប្រកាសអ្នកឈ្នះរួច។ ក្នុងករណីខកខានមិនមកតាមថ្ងៃកំណត់ ការឈ្នះរង្វាន់នឹងត្រូវចាត់ទុកជាមោឃៈ ហើយយើងខ្ញុំនឹងចាប់ឆ្នោតជ្រើសរើសអ្នកឈ្នះថ្មីជំនួសវិញ។
- បុគ្គលិកធនាគារ ABA និង Mastercard មិនមានសិទ្ធិចូលរួមក្នុងប្រូម៉ូសិននេះឡើយ។
- តាមរយៈការចូលរួមក្នុងប្រូម៉ូសិននេះ អ្នកឈ្នះនឹងតម្រូវឲ្យចូលរួមដោយស្វ័យប្រវត្តិក្នុងសកម្មភាពផ្សព្វផ្សាយនានា ដែលឈ្មោះ សញ្ជាតិ និងកន្លែងស្នាក់របស់ពួកគាត់នឹងត្រូវបង្ហាញជាសាធារណៈ។
- ធនាគារ ABA និង Mastercard រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ ឬកែប្រែប្រូម៉ូសិននេះ លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយ ដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និង Mastercard លើបញ្ហាណាមួយជាការសម្រេចចុងក្រោយ និងគ្មានការឆ្លងឆ្លើយណាមួយឡើយ។