​ចែករំលែក​អ្វី​ដែល​ល្អៗ​ ជាមួយ​គ្នា​ បាន​រង្វាន់​ 10,000​រៀល​ ដូច​គ្នា​

01/Jan/2022

​ធនាគារ​ ABA​ សូម​លើកទឹកចិត្ត​ឲ្យ​អតិថិជន​ ABA​ Mobile​ ទាំងអស់​ ធ្វើការ​ផ្សព្វផ្សាយ​បន្ត​អំពី​ អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​សេវា​ធនាគារ​ ABA​ ដល់​មិត្តភក្តិ​ ក្រុម​គ្រួសារ​ និង​អ្នក​ដែល​មាន​តម្រូវការ​ ដើម្បី​ទទួល​បាន​ប្រាក់​រង្វាន់​!​ ការ​ចែករំលែក​ ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​វប្បធម៌​ខ្មែរ​យើង​ ហើយ​ជា​ធម្មតា​ យើង​ប្រតិបត្តិ​បែប​នេះ​ មិន​ថា​មុន​ ក្រោយ​ ឬ​អំឡុង​ពេល​ពិធីបុណ្យ​ទាន​នានា​នោះ​ឡើយ​។​ ជាមួយ​ ABA​ ការ​ប្រតិបត្តិ​វប្បធម៌​ចែករំលែក​ កាន់តែ​មាន​ភាព​ងាយស្រួល​។

​ចូល​ទៅ​កាន់​ ABA​ Mobile​ របស់​អ្នក​ ចុច​ម៉ឺ​នុយ​ឆ្នូត​បី​ នៅ​ជ្រុង​ឆ្វេង​ខាងលើ​ រួច​ចុច​យកពាក្យ​ ណែនាំ​ដល់​មិត្តភក្តិ​ ដើម្បី​ផ្ញើ​លីង​ណែនាំ​ដល់​ពួក​គេ​។​ បន្ទាប់​មក​ទៀត​ អ្នក​អាច​ជួយ​អ្នក​ដែល​ទទួល​លីង​នោះ​ ក្នុង​ការ​បើក​ គណនី​រហ័ស​ និង​ដាក់​ប្រាក់​ចូល​គណនី​ថ្មី​នោះ​ក្នុង​ចំនួន​ណាមួយ​ ពេល​នោះ​ ទាំង​អ្នក​ណែនាំ​ និង​អ្នក​បើក​គណនី​រហ័ស​ នឹង​ទទួល​បាន​ទឹកប្រាក់​រង្វាន់​ ក្នុង​ម្នាក់ៗ​ 10,000​ រៀល​នៅ​ក្នុង​ដំណាច់​ថ្ងៃ​ដែល​គណនី​បាន​បើក​ និង​ដាក់​ប្រាក់​ចូល​ដោយ​ជោគជ័យ​នោះ​តែ​ម្ដង​!​ ទទួលយក​ អត្ថប្រយោជន៍​ក្នុង​ពេល​ប្រូ​ម៉ូ​សិន​នេះ​ ដើម្បី​ចែករំលែក​អ្វី​ដែល​ល្អៗ​ជាមួយ​គ្នា​។​ ​

សិទ្ធិ​ចូលរួម​: អតិថិជន​ទាំងអស់​ដែល​កំពុង​ប្រើប្រាស់​ ABA​ Mobile​ និង​អតិថិជន​ថ្មី​ដែល​បើក​គណនី​រហ័ស​ ABA​។​ ​

រយៈពេល​ប្រូ​ម៉ូ​សិន​:​ 20​ កញ្ញា​ –​ 3 តុលា​ 2022 ​

ដំណើរការ​ប្រូ​ម៉ូ​សិន​

  • រង្វាន់​ទឹកប្រាក់​ 10,000​ រៀល​ សម្រាប់​ខ្លួន​អ្នក​ និង​ 10,000​ រៀល​ទៀត​ សម្រាប់​អ្នក​ដែល​ទទួល​ការ​ណែនាំ​ពី​អ្នក​ តាម​មុខងារ​ ណែនាំ​ដល់​មិត្តភក្តិ​ របស់​ ABA​ Mobile​ ដោយ​ប្រើ​លីង​ណែនាំ​នោះ​ ដើម្បី​បើក​គណនី​រហ័ស*​ ABA​ ថ្មី​ រួច​បញ្ចូល​ទឹកប្រាក់​*​ក្នុង​ចំនួន​ណាមួយ​ក្នុង​គណនី​ថ្មី​នោះ​។​

* សម្រាប់អ្នកទទួលការណែនាំ ឬអ្នកបើកគណនីរហ័សតាមរយៈការណែនាំ ដើម្បីគ្រប់លក្ខខណ្ឌបានរង្វាន់ សូមធ្វើការបើកគណនីភ្លាមៗរហូតចប់រួចរាល់ បន្ទាប់ពីបានចុចលីង និងដោនឡូតកម្មវិធីរួច។ ប្រសិនបើអ្នក ដោនឡូតតាមលីងរួច ហើយមិនទាន់បើក ឬបើករួចឈប់នៅត្រង់ជំហានណាមួយ នោះអ្នក ត្រូវចុចលីងម្តងទៀត មុននឹងបើកគណនីរហ័ស ទើបអាចទទួលបានរង្វាន់។

*​ គណនី​រហ័ស​ថ្មី​ អាច​បញ្ចូល​ទឹកប្រាក់​បាន​ តាម​រយៈ​ការ​ផ្ទេរ​ប្រាក់​ពី​អ្នក​ដែល​មាន​ ABA​ ដូច​គ្នា​ និង​ផ្ទេរ​ពី​ធនាគារ​ផ្សេង​,​ ដាក់​ប្រាក់​តាម​ម៉ាស៊ីន​ ដូច​ជា​ម៉ាស៊ីន​ដាក់​ប្រាក់​ ឬ​ម៉ាស៊ីន​ដក​-​ដាក់​ប្រាក់​,​ ផ្ទេរ​ប្រាក់​ពី​ Wing,​ TrueMoney,​ ឬ​គណនី​ Bakong​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ សម្រាប់​អតិថិជន​ ABA​ Mobile​ ទាំងអស់​ និង​អតិថិជន​ថ្មី​ ដែល​បើក​គណនី​រហ័ស​ ហើយ​ដាក់​ប្រាក់​ចូល​គណនី​នោះ​ក្នុង​ចំនួន​ណាមួយ​អំឡុង​ពេល​ប្រូ​ម៉ូ​សិន​។
  • ​អតិថិជន​ ABA​ Mobile​ ដែល​ផ្ញើ​លីង​ ណែនាំ​ដល់​មិត្តភក្តិ​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ ‘​អ្នក​ណែនាំ​’​។​ អតិថិជន​គណនី​រហ័ស​ថ្មី​ ដែល​បើក​គណនី​តាម​លីង​របស់​អ្នក​ណែនាំ​ ហើយ​ដាក់​ប្រាក់​ចូល​គណនី​នោះ​ អំឡុង​ពេល​ប្រូ​ម៉ូ​សិន​ នឹង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ ‘​អ្នក​ទទួល​ការ​ណែនាំ​’​។​
  • ពេលគណនីរហ័សបានបើកតាមលីងណែនាំដោយជោគជ័យ និងបានដាក់ប្រាក់ចូលក្នុងគណនីថ្មីនោះអំឡុងពេលប្រូម៉ូសិន រង្វាន់ទឹកប្រាក់ 10,000រៀល នឹងត្រូវផ្ទេរចូលគណនីអ្នកណែនាំ និងគណនីអ្នកទទួលការណែនាំ នៅក្នុងរយៈពេល 7ថ្ងៃធ្វើការ គិតចាប់ពីថ្ងៃបញ្ចប់នៃប្រូម៉ូសិន។ អាស្រ័យលើលក្ខខណ្ឌផ្សេងៗ រង្វាន់ទឹកប្រាក់ ក៏អាចត្រូវបានត្រូវផ្ទេរចូលគណនីអ្នកណែនាំ និងគណនីអ្នកទទួលការណែនាំលឿនជាងនេះផងដែរ។
  • រង្វាន់​ទឹកប្រាក់​ 10,000​រៀល​ នឹង​ត្រូវ​ផ្ទេរ​ចូល​គណនី​អ្នក​ណែនាំ​ និង​គណនី​អ្នក​ទទួល​ការ​ណែនាំ​ នៅ​ក្នុង​ថ្ងៃ​ដែល​គណនី​រហ័ស​បាន​បើក​តាម​លីង​ណែនាំ​ដោយ​ជោគជ័យ​ និង​ដាក់​ប្រាក់​ចូល​ អំឡុង​ពេល​ប្រូ​ម៉ូ​សិន​។​
  • អ្នក​ណែនាំ​ អាច​ទទួល​បាន​រង្វាន់​ទឹកប្រាក់​ 10,000​រៀល​ ច្រើន​លើក​ ដោយ​មិន​កំណត់​ ឲ្យ​តែ​បាន​ណែនាំ​ដល់​អតិថិជន​ថ្មីៗ​ដែល​បាន​បើក​គណនី​រហ័ស​ និង​ដាក់​ប្រាក់​ចូល​ដោយ​ជោគជ័យ​អំឡុង​ពេល​ប្រូ​ម៉ូ​សិន​។​ ចំណែក​អ្នក​ទទួល​ការ​ណែនាំ​ម្នាក់​ អាច​ទទួល​បាន​រង្វាន់​ទឹកប្រាក់​ចំនួន​ 10,000​ តែ​មួយ​លើក​ប៉ុណ្ណោះ​។​
  • បុគ្គលិក​ធនាគារ​ ABA​ នឹង​មិន​ធ្វើការ​ទាក់ទង​ទៅ​អ្នក​ទទួល​រង្វាន់​ឡើយ​ ពាក់ព័ន្ធ​នឹង​រង្វាន់​ទឹកប្រាក់​នៃ​ប្រូ​ម៉ូ​សិន​នេះ​។​
  • ធនាគារ​ ABA​ រក្សា​សិទ្ធិ​ក្នុង​ការ​បញ្ឈប់​ប្រូ​ម៉ូ​សិន​នេះ​ ឬ​ កែប្រែ​ លុប​ចេញ​ ឬ​បន្ថែម​ ខ​និង​លក្ខខណ្ឌ​នានា​ ដោយ​មិន​ជម្រាប​ជូនដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេច​របស់​ធនាគារ​ ABA​ លើ​រាល់​បញ្ហា​ណាមួយ​ គឺជា​ការ​សម្រេច​ចុង​ក្រោយ​ ដោយ​មិន​មានការ​កែប្រែ​។​