ផ្ញើ​ប្រាក់​ទៅ​ប្រទេស​ក្រៅ​ក្នុង​តម្លៃ​ទាប​បំផុត​ជាមួយ ​Ria

23/Sep/2019

អតិថិជន​របស់​ធនាគារ​ ABA​ ជាទី​គោរព​!
​ធនាគារ​ ABA​ មាន​សេចក្តី​រីករាយ​សូម​ប្រកាស​បន្ត​ប្រូ​ម៉ូ​សិន​ផ្តាច់មុខ​ជាមួយ​ក្រុមហ៊ុន​ផ្ទេរ​ប្រាក់​ Ria​ Money​ Transfer​ រហូត​ដល់​បំណាច់​ឆ្នាំ​នេះ​!​ ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី​ 30​ ខែកញ្ញា​ ឆ្នាំ​ 2020​ រាល់​អតិថិជន​របស់​ធនាគារ​ ABA​ ដែល​ផ្ញើ​ប្រាក់​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ​ វៀតណាម​ ហ្វី​លី​ពី​ន​ ឥណ្ឌូ​នេ​ស៊ី​ នេ​ប៉ា​ល់​ ម៉ា​ឡេ​ស៊ី​ និង​ឥណ្ឌា​ នឹង​នៅ​តែ​បន្ត​ទទួល​បាន​ប្រូ​ម៉ូ​សិន​ពិសេស​នេះ​ដដែល​។​

ក្នុងអំឡុងពេល​នៃ​ប្រូ​ម៉ូ​សិន​នេះ​ អតិថិជន​របស់​ Ria​ Money​ Transfer​ ទាំងអស់​ អាច​មក​សាខា​របស់​ធនាគារ​ ABA​ ណាមួយ​ក៏​បាន​ ដើម្បី​ធ្វើការ​ផ្ញើ​ប្រាក់​ទៅ​កាន់​ក្រុម​គ្រួសារ​ សាច់ញាតិ​ ឬ​មិត្តភក្តិ​របស់​ពួក​គេ​ ក្នុង​ត​ម្លែ​សេវា​ទាប​បំផុត​ដូច​ខាងក្រោម​៖​

ផ្ញើទៅ
ចំនួន (ដុល្លារ)1
ថ្លៃសេវា (ដុល្លារ)
ថៃ1-3,0005
វៀតណាម
ហ៊្វី​លី​ពី​ន
1-5006
500.01-3,0008
ឥណ្ឌូ​នេ​ស៊ី
នេ​ប៉ា​ល់
ម៉ា​ឡេ​ស៊ី
ឥណ្ឌា
1-5006
500.01-1,0008
1,000.01-3,00015

1 អតិថិជនម្នាក់អាចផ្ញើបានរហូតដល់ 3,000 ដុល្លារ/1ខែ។

ដើម្បី​ស្វែង​យល់​បន្ថែម​ពី​សេវាកម្ម​ផ្ទេរ​ប្រាក់​ Ria​ នៅ​ធនាគារ​ ABA​ សូម​ចូល​ទៅ​កាន់​ទំព័រ​ ផ្ទេរតាម Ria​។​

​លក្ខខណ្ឌ​ត្រូវ​អនុវត្ត​៖

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្តល់​ជូន​សម្រាប់​តែ​អតិថិជន​ ដែល​ផ្ញើ​ប្រាក់​ពី​ធនា​ការ​ ABA​ ទៅ​កាន់​ប្រទេស​ដែល​បាន​លើក​ឡើង​ខាងលើ​ប៉ុណ្ណោះ​។
  • ប្រូម៉ូសិននេះ ផ្តល់ជូនដល់អតិថិជន ដែលធ្វើការផ្ទេរប្រាក់សម្រាប់ការដកជាសាច់ប្រាក់នៅខាងអ្នកទទួលតែប៉ុណ្ណោះ។​
  • ធនាគារ​ ABA​ និង​ ក្រុមហ៊ុន​ Ria​ សូម​រក្សារ​សិទ្ធិ​ក្នុង​ការ​បញ្ឈប់​ប្រូ​ម៉ូ​សិន​នេះ​ ឬ​ផ្លាស់​ប្តូរ​លក្ខខណ្ឌ​ណាមួយ​ដោយ​មិន​ចាំបាច់​ជូនដំណឹង​ជា​មុន​។​
  • រាល់​ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ Ria​ ចំពោះ​រាល់​បញ្ហា​ទាំងអស់​ទាក់ទង​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​សម្រេចចិត្ត​ចុង​ក្រោយ​ ហើយ​មិន​មា​ការ​តវ៉ា​ណាមួយ​ត្រូវ​បាន​ឆ្លើយ​តប​ឡើយ​។​