ចំណេញ​បាន​រហូត​ដល់​ 30%​ លើ​ថ្លៃ​ស្នាក់​នៅ​ ជាមួយ​កាត​ ABA​ Visa

03/Dec/2022

ការ​បញ្ចុះតម្លៃ​ខ្ពស់​បំផុត​នៅ​លើ​ Agoda​ ជាមួយ​កាត​ ABA​ Visa! ​

ប្រសិនបើ​ការ​ធ្វើ​ដំណើរ​កម្សាន្ដ​ ជា​បញ្ជី​គោលដៅ​ដែល​អ្នក​ត្រូវធ្វើ​ក្នុង​ឆ្នាំ​ 2023​ អ​ញ្ចឹ​ង​ អ្នក​មក​ចំ​កន្លែង​ហើយ​។​ គ្រាន់តែ​ប្រើ​កាត​ ABA​ Visa​ នោះ​អ្នក​នឹង​ទទួល​បានការ​ស្នាក់​នៅ​ទាប​ជាង​តម្លៃ​ធម្មតា​រហូត​ដល់​ 30%​ នៅ​គ្រប់កន្លែង​ជុំវិញ​ពិភពលោក​។​ ដើម្បី​បានការ​ចុះថ្លៃ​ច្រើន​ ត្រូវ​ប្រាកដ​ថា​អ្នក​កក់​ចំ​ “​ថ្ងៃខែ​គូ​”​ ពិសេស​ ដូច​មាន​បញ្ជាក់​នៅ​ក្នុង​ព័ត៌មាន​លម្អិត​អំពី​ប្រូ​ម៉ូ​សិន​ខាងក្រោម​។​ ប្រសិនបើ​អ្នក​មិន​អាច​រង់ចាំ​ដល់​ “​ថ្ងៃខែ​គូ​”​ ពិសេស​នោះ​ទេ​ អ្នក​ក៏​នៅ​បានការ​ចុះថ្លៃ​ 15%​ សម្រាប់​ថ្ងៃ​ធម្មតា​។​ ​

ចន្លោះ​ពេល​នៃ​ការ​កក់​៖​ ពី​ថ្ងៃ​19 ខែធ្នូ​ ឆ្នាំ​2022​ ដល់​ថ្ងៃ​ទី​31​ ខែឧសភា​ ឆ្នាំ​2023​ (​រួម​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។

ចន្លោះ​ពេល​នៃ​ការ​ស្នាក់​នៅ​៖​ ពី​ថ្ងៃ​19​ ខែធ្នូ​ ឆ្នាំ​2022​ ដល់​ថ្ងៃ​ទី​30​ ខែមិថុនា​ ឆ្នាំ​2023​ (​រួម​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។

​ជំហាន​ងាយៗ​ក្នុង​ការ​កក់​ ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​

  • បើក​កម្មវិធី​ ABA​ Mobile​ រួច​ចុច​លើ​ប៊ូ​តុង​ សេវាកម្ម​
  • ​អូស​ចុះ​ក្រោម​ ហើយ​ចុច​លើ​ Agoda
  • ​​ជ្រើសរើស​សណ្ឋាគារ​ និង​រយៈពេល​នៃ​ការ​ស្នាក់​នៅ
  • ​​បញ្ជាក់​ពី​ការ​បង់ប្រាក់​ ហើយ​ទូទាត់​ដោយ​ប្រើ​កាត​ ABA​ Visa​ រួច​ពិនិត្យ​មើល​អត្រា​បញ្ចុះតម្លៃ​
  • ​ជម្រើស​ផ្សេង​ពី​នេះ​ ធ្វើការ​កក់​តាម​រយៈ​លីង​ URL​ www.agoda.com/ababank

​1​ មុខងារ​នេះ​មាននៅ​ក្នុង​កំណែ​ចុង​ក្រោយ​របស់​ ABA​ Mobile​។​
2​ ជ្រើសរើស​បន្ទប់​ដែល​មាន​ដាក់​ពាក្យ​ “Promotion​ Eligible”​ ជា​សម្គាល់​។​ បន្ទប់​ដែល​មាន​ពាក្យ​ “Pay​ at​ hotel”​ នឹង​មិន​ទទួល​បាន​ប្រូ​ម៉ូ​សិន​នេះ​ទេ​។​
3​ ប្រសិនបើ​មិន​មាន​បង្ហាញ​ការ​បញ្ចុះតម្លៃ​ទេ​ សូម​ចាកចេញ​ ហើយ​ចាប់ផ្ដើម​ម្ដងទៀត​។​ ​

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​

  • បានការ​ចុះថ្លៃ​ 15%​ ពេល​កក់​កន្លែង​ស្នាក់​នៅ​លើ​ Agoda​ ពី​ផ្នែក​ សេវាកម្ម​ ក្នុង​ ABA​ Mobile​ ដោយ​ប្រើ​កាត​ ABA​ Visa
  • ​បានការ​ចុះថ្លៃ​ 30%​ កំណត់​ខ្ពស់​បំផុត​ 50​ ដុល្លារ​ ពេល​កក់​កន្លែង​ស្នាក់​នៅ​លើ​ Agoda​ ពី​ផ្នែក​ សេវាកម្ម​ ក្នុង​ ABA​ Mobile​ ដោយ​ប្រើ​កាត​ ABA​ Visa​ នៅ​ “​ថ្ងៃខែ​គូ​”​ ពិសេស​ ខាងក្រោម​៖

    • ថ្ងៃ​ទី​1​ ខែមករា​ ឆ្នាំ​2023
    • ​ថ្ងៃ​ទី​2​ ខែកុម្ភៈ​ ឆ្នាំ​2023
    • ​ថ្ងៃ​ទី​3​ ខែមីនា​ ឆ្នាំ​2023
    • ​ថ្ងៃ​ទី​4​ ខែមេសា​ ឆ្នាំ​2023
    • ​ថ្ងៃ​ទី​5​ ខែឧសភា​ ឆ្នាំ​2023 ​

ខ​ និង​លក្ខខណ្ឌ

  • ​ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​ទាំង​ម្ចាស់​កាត​ ABA​ Visa​ ប្លា​ស្ទិ​ក​ និង​និម្មិត​។
  • ​​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​ការ​កក់​បន្ទប់​សណ្ឋាគារ​ជុំវិញ​ពិភពលោក​ (​សម្រាប់​ការ​ទូទាត់​មុន​ប៉ុណ្ណោះ​)​ ពី​ផ្នែក​ សេវាកម្ម​ ក្នុង​ ABA​ Mobile​ ឬ​តាម​លីង​ URL​ www.agoda.com/ababank
  • ​ប្រូ​ម៉ូ​សិន​បញ្ចុះតម្លៃ​នេះ​ អនុវត្ត​លើ​តម្លៃ​បន្ទប់​ប៉ុណ្ណោះ​ (​ដោយ​មិន​រួម​បញ្ចូល​ថ្លៃ​ពន្ធ​ក្នុងស្រុក​,​ ថ្លៃ​សេវា​ផ្សេងៗ​,​ ការ​គិតថ្លៃ​បន្ថែម​,​ ការ​ប្រើប្រាស់​សេវា​ផ្សេងៗ​ផ្ទាល់ខ្លួន​ឡើយ​)​។​
  • ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ផ្ទេរ​ឲ្យ​អ្នក​ផ្សេង​,​ មិន​អាច​បូក​រួម​បញ្ចូល​គ្នា​,​ មិន​អាច​ដូរ​យក​ប្រាក់​ ឬ​ផលិតផល​ផ្សេងៗ​,​ និង​មិន​អាច​បូក​បញ្ចូល​ជាមួយ​ការ​បញ្ចុះតម្លៃ​,​ ប្រូ​ម៉ូ​សិន​,​ និង​ទំនិញ​បញ្ចុះតម្លៃ​ និង​ទំនិញ​ដាច់​ថ្លៃ​ផ្សេងៗ​ (​លើកលែងតែ​មានការ​បញ្ជាក់​ពិសេស​)
  • ប្រូ​ម៉ូ​សិន​បញ្ចុះតម្លៃ​នេះ​ មាន​បង្ហាញ​តែ​នៅ​លើ​ទម្រង់​បែបបទ​កក់​បន្ទប់​ប៉ុណ្ណោះ​ ក្រោយ​ពី​លោក​អ្នក​បញ្ចូល​ព័ត៌មាន​កាត​ ABA​ Visa​ សម្រាប់​ទូទាត់​ដែល​ត្រឹមត្រូវ​រួច​។
  • ​​ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​តាម​គោលការណ៍​ “​មក​មុន​ បាន​មុន​”​។​
  • ធនាគារ​ ABA​ និង​ Agoda​ រក្សា​សិទ្ធិ​ក្នុង​ការ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ នៅ​ពេល​ដល់​ថវិកា​កំណត់​។​
  • ប្រូម៉ូសិននេះ អាស្រ័យលើខ និងលក្ខខណ្ឌរបស់ក្រុមហ៊ុន Agoda.com, Visa និងធនាគារ ABA។ ក្នុងករណីមានបញ្ហាណាមួយ ការសម្រេចរបស់ធនាគារ និង/ឬ Agoda.com ជាការសម្រេចចុងក្រោយ។​
  • ធនាគារ ABA, ក្រុមហ៊ុន Agoda.com និង/ឬ Visa អាចប្ដូរខ និងលក្ខខណ្ឌបានគ្រប់ពេល។ ប្រូម៉ូសិននេះអាចត្រូវបានផ្អាក ឬលុបចោលក្នុងពេលណាមួយដោយមិនជម្រាបដំណឹងជាមុនឡើយ។
  • ប្រូ​ម៉ូ​សិន​នេះ​ ការ​ផ្ដល់​ជូន​ផ្សេង​ពី​ និង​មិន​ពាក់ព័ន្ធ​ជាមួយ​ការ​ផ្ដល់​ជូន​ ឬ​ការ​រៀបចំ​ណាមួយ​រវាង​ Visa​ និង​ម្ចាស់​កាត​ (​ឧបករណ៍​ទូទាត់​។​ល​។​)​ និង​មិនមែន​ជា​ឆន្ទានុសិទ្ធិ​ និង​ការ​ទទួលខុសត្រូវ​របស់​ Visa​ នោះ​ឡើយ​។​