ចំណេញរហូតដល់ 25% លើថ្លៃស្នាក់នៅ ជាមួយ ABA Visa
16/Jul/2024
ចំណេញច្រើនជាមួយ ABA Visa – ចុះរហូតដល់ 25% សម្រាប់ការកក់នៅលើ Agoda!
អំឡុងពេលប្រូម៉ូសិននេះ រីករាយជាមួយការបញ្ចុះតម្លៃរហូត 25% ពេលអ្នកធ្វើការកក់កន្លែងស្នាក់នៅតាម Agoda ដោយប្រើកាត ABA Visa របស់អ្នក។ កក់ថ្ងៃនេះ ហើយចាប់ផ្ដើមរៀបចំអីវ៉ាន់សម្រាប់ដំណើរកម្សាន្ដដ៏មានន័យរបស់លោកអ្នក។
មិនទាន់មានកាត ABA Visa? ដឹងពីរបៀបបើកកាត ប្លាស្ទិក ឬ កាតនិម្មិត Visa តាមកម្មវិធី ABA Mobile។
ចន្លោះពេលស្នាក់នៅ៖ ពីថ្ងៃទី 17 ខែកក្កដា ដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ2024 (រាប់បញ្ចូលថ្ងៃទាំងពីរ)។
ចន្លោះពេលធ្វើដំណើរ៖ ពីថ្ងៃទី 17 ខែកក្កដា ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2024 (រាប់បញ្ចូលថ្ងៃទាំងពីរ)។
ជំហានងាយៗក្នុងការកក់ដើម្បីទទួលបានការបញ្ចុះតម្លៃ
- បើកអេប ABA Mobile ហើយចុចប៊ូតុង សេវាកម្ម នៅលើផ្ទាំងវិចិត្រដើម ឬអូសទៅក្រោម ចុចលើពាក្យ រកមើលសេវាកម្ម
- ចុចលើ Agoda នៅក្នុងបញ្ជីសេវាកម្មនោះ
- ជ្រើសរើសសណ្ឋាគារ1 និងរយៈពេលនៃការស្នាក់នៅ
- បញ្ជាក់ និងទូទាត់ប្រាក់ជាមួយកាត ABA Visa ហើយពិនិត្យមើលអត្រាបញ្ចុះតម្លៃ2 ក្រៅពីនេះ អ្នកក៏អាចធ្វើការកក់តាមរយៈលីង URL៖ https://www.agoda.com/ababank
1 ជ្រើសរើសបន្ទប់ដែលមានដាក់ពាក្យ “Promotion Eligible” ជាសម្គាល់។ បន្ទប់ដែលមានពាក្យ “Pay at hotel” នឹងមិនទទួលបានប្រូម៉ូសិននេះទេ។
2 ប្រសិនបើការបញ្ចុះតម្លៃមិនមានបង្ហាញទេ សូមចាកចេញ ហើយចាប់ផ្ដើមម្ដងទៀត។
ដំណើរការនៃប្រូម៉ូសិន
- ចុះ 15% រហូតដល់ $15 សម្រាប់ការស្នាក់នៅក្នុងស្រុក និង $50 សម្រាប់ការស្នាក់នៅក្រៅប្រទេស ពេលកក់នៅលើ Agoda ដោយប្រើកាត ABA Visa ចំពោះការកក់នៅថ្ងៃធម្មតា។
- ចុះ 25% រហូតដល់ $25 សម្រាប់ការស្នាក់នៅក្នុងស្រុក និង $60 សម្រាប់ការស្នាក់នៅក្រៅប្រទេស ពេលកក់នៅលើ Agoda ដោយប្រើកាត ABA Visa ចំពោះការកក់នៅថ្ងៃខែលេខដូចគ្នា៖
- 8 សីហា 2024 (08/08)
- 9 កញ្ញា 2024 (09/09)
- 10 តុលា 2024 (10/10)
- 11 វិច្ឆិកា 2024 (11/11)
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់ម្ចាស់កាត ABA Visa ទាំងអស់ ទាំងកាតប្លាស្ទិក និងកាតនិម្មិត។
- ប្រូម៉ូសិននេះ អនុវត្តចំពោះបន្ទប់ដែលទូទាត់មុនប៉ុណ្ណោះ (prepaid only) នៅទូទាំងសកលលោក តាមមុខងារសេវាកម្មនៅលើ ABA Mobile ឬលីង URL www.agoda.com/ababank។
- ប្រូម៉ូសិនបញ្ចុះតម្លៃនេះ អនុវត្តលើតម្លៃបន្ទប់ប៉ុណ្ណោះ (ដោយមិនរួមបញ្ចូលថ្លៃពន្ធក្នុងស្រុក, ថ្លៃសេវាផ្សេងៗ, ការគិតថ្លៃបន្ថែម, ការប្រើប្រាស់សេវាផ្សេងៗផ្ទាល់ខ្លួនឡើយ)។
- ប្រូម៉ូសិននេះ អនុវត្តចំពោះបន្ទប់ដែលទូទាត់មុន និងមានដាក់ពាក្យ “Promotion Eligible” ឬ "Coupon Available" ប៉ុណ្ណោះ។ ការបញ្ចុះតម្លៃនឹងបង្ហាញនៅលើផ្ទាំង សង្ខេបការកក់ នៅជំហាន “ព័ត៌មានទូទាត់របស់អ្នក” បន្ទាប់ពីម្ចាស់កាត បានបញ្ចូលលេខកាត Visa ដែលត្រឹមត្រូវសម្រាប់ការកក់នោះរួច។
- ប្រូម៉ូសិននេះ មិនអាចផ្ទេរឲ្យអ្នកផ្សេង, មិនអាចបូករួមបញ្ចូលគ្នា, មិនអាចដូរយកជាសាច់ប្រាក់ ឬផលិតផលផ្សេងៗ និងមិនអាចបូកបញ្ចូលជាមួយការបញ្ចុះតម្លៃ, ប្រូម៉ូសិន និងទំនិញបញ្ចុះតម្លៃ និងទំនិញដាច់ថ្លៃផ្សេងៗ (លើកលែងតែមានការបញ្ជាក់ពិសេស)
- ការបញ្ចុះតម្លៃពីប្រូម៉ូសិននេះ នឹងបង្ហាញនៅលើទម្រង់បែបបទកក់បន្ទប់ ក្រោយពីលោកអ្នកបញ្ចូលលេខកាត ABA Visa ត្រឹមត្រូវរួច។
- ប្រូម៉ូសិននេះ ផ្ដល់ជូនតាមគោលការណ៍ មកមុន បានមុន រហូតអស់ថវិកាកំណត់។
- ធនាគារ ABA និង Agoda រក្សាសិទ្ធិក្នុងការបញ្ចប់ប្រូម៉ូសិននេះ ប្រសិនបើអស់ថវិកាកំណត់។
- ប្រូម៉ូសិននេះ អាស្រ័យលើខ និងលក្ខខណ្ឌបស់ Agoda.com, Visa និងធនាគារ ABA។ ក្នុងករណីមានបញ្ហាណាមួយ ការសម្រេចរបស់ធនាគារ និង/ឬ Agoda.com ជាការសម្រេចចុងក្រោយ។
- ធនាគារ ABA, Visa និង/ឬ Agoda អាចកែប្រែខ និងលក្ខខណ្ឌ បានគ្រប់ពេល ហើយប្រូម៉ូសិនអាចផ្អាក ឬមោឃភាពគ្រប់ពេល ដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ប្រូម៉ូសិននេះ ផ្ដល់ជូនផ្សេងពី និងមិនពាក់ព័ន្ធជាមួយការផ្ដល់ជូន ឬការរៀបចំណាមួយរវាង Visa និងម្ចាស់កាត (ឧបករណ៍ទូទាត់។ល។) និងមិនមែនជាឆន្ទានុសិទ្ធិ និងការទទួលខុសត្រូវរបស់ Visa នោះឡើយ។