អតិថិជន ABA ទទួលបានការបញ្ចុះតម្លៃ 35% សម្រាប់ផលិតផលថែរក្សាស្បែកមុខនៅហាង Yves Rocher
21/Jan/2019
តើអ្នកជាអ្នកគាំទ្រផលិតផលសម្អាងម៉ាក Yves Rocher មែនទេ? ធនាគារ ABA និងក្រុមហ៊ុន Yves Rocher នាំជូនអ្នកនូវប្រូម៉ូសិនពិសេសដែលមានការបញ្ចុះតម្លៃដ៏អស្ចារ្យ!
ចាប់ពីថ្ងៃទី 20 កក្កដា ដល់ 31 ធ្នូ 2020 អ្នកទទួលបានការបញ្ចុះតម្លៃ 35% សម្រាប់ផលិតផលថែរក្សាស្បែកមុខទាំងអស់របស់ហាង Yves Rocher នៅពេលអ្នកស្គែនកូដ QR ដើម្បីទូទាត់ជាមួយ ABA PAY ឬកាត ABA ណាមួយ។
ទទួលបានផលិតផលថែរក្សាស្បែកមុខដែលលោកអ្នកពេញចិត្ត ថែមទាំងទទួលបានការបញ្ចុះតម្លៃទៀតផង!
លក្ខខណ្ឌ
- ប្រូម៉ូសិននេះអនុវត្តចំពោះតែផលិតផលថែរក្សាស្បែកមុខ Yves Rocher។
- ប្រូម៉ូសិននេះមានសុពលភាពលុះត្រាតែធ្វើការទូទាត់ជាមួយ ABA PAY ឬកាត ABA ។
- ហាង Yves Rocher ខាងក្រោមនេះទទួលការទូទាត់ជាមួយ ABA PAY និងកាត ABA ៖
- ហាង Yves Rocher ខាងក្រោយព្រះបរមរាជវាំង៖ #25 ផ្លូវ 240 (ជិតផ្លូវ 19 ខាងក្រោយព្រះបរមរាជវាំង) ខណ្ឌដូនពេញ។
- ហាង Yves Rocher បឹងកេងកង 1៖ #16 ផ្លូវ 51 សង្កាត់បឹងកេងកង 1 ខណ្ឌចំការមន។
- ហាង Yves Rocher Exchange Square៖ ជាន់ផ្ទាល់ដី ហាងលេខ S1-04 អគារលេខ 19 & លេខ 20 ផ្លូវ 106 សង្កាត់វត្តភ្នំ។
- ហាង Yves Rocher AEON Mall 1៖ ជាន់ទីមួយ (ខាងមុខផ្សារទំនើប AEON) មហាវិថីសុធារស។ នៅទីនេះទទួលតែការទូទាត់ជាមួយ ABA PAY ប៉ុណ្ណោះ។
- ហាង Yves Rocher AEON Mall 2៖ ជាន់ទីមួយ ផ្លូវ 1003 ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ នៅទីនេះទទួលតែការទូទាត់ជាមួយ ABA PAY ប៉ុណ្ណោះ។
- ប្រូម៉ូសិននេះមិនអាចផ្ទេរ និងមិនអាចប្តូរជាសាច់ប្រាក់ និងមិនអាចប្រើប្រាស់រួមជាមួយនឹងការបញ្ចុះតម្លៃ ប្រូម៉ូសិន និងផលិតផលបញ្ចុះតម្លៃផ្សេងៗណាមួយទៀតឡើយ (លុះត្រាតែមានបញ្ជាក់ជាក់លាក់)។
- ធនាគារ ABA និងក្រុមហ៊ុន Yves Rocher (កម្ពុជា) រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ប្រូម៉ូសិននេះ ឬកែប្រែ លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយ ដោយមិនបាច់ជូនដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និងក្រុមហ៊ុន Yves Rocher (កម្ពុជា) អំពីបញ្ហាណាមួយនឹងជាការសម្រេចចិត្តចុងក្រោយ និងមិនមានការឆ្លើយឆ្លងផ្សេងណាមួយទៀតឡើយ។
សូមចុច ត្រង់នេះ ដើម្បីដឹងបន្ថែមអំពី ABA PAY និង ត្រង់នេះ ដើម្បីដឹងបន្ថែមអំពីកាត ABA ។