ប្រូម៉ូសិនសម្បូរហូរហៀរ សម្រាប់ ABA Mastercard
21/Jan/2019
ក្នុងនាមជាម្ចាស់ ABA Mastercard អ្នកមិនត្រឹមតែទទួលបានភាពងាយស្រួល និងភាពជឿជាក់ក្នុងការប្រើប្រាស់សាច់ប្រាក់របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានប្រូម៉ូសិនផ្សេងៗ និងកម្មវិធីពិសេសៗពីពាណិជ្ជករទូទាំងពិភពលោកទៀតផង ដោយរាប់ចាប់ពីការធ្វើដំណើរ ដល់ការទិញដូរ ការញ៉ាំអាហារ និងការកម្សាន្តនានា។
ប្រូម៉ូសិនទាំងនេះត្រូវបានផ្តល់ជូន ដោយយោងទៅតាមលក្ខខណ្ឌអនុវត្តរបស់ពាណិជ្ជករដែលចូលរួមនីមួយៗ។ ដើម្បីជ្រាបអំពីការផ្ដល់ជូនថ្មីៗ សូមចុចទីនេះ។
សូមប្រើ Mastercard របស់អ្នកសម្រាប់ការជាវលើកក្រោយ ហើយរីករាយជាមួយនឹងផលប្រយោជន៍នានា!
អំឡុងពេលប្រូម៉ូសិន
ប្រូម៉ូសិននេះផ្តល់ជូនរហូតដល់ ថ្ងៃទី 31 ធ្នូ 2019 ។
លក្ខខណ្ឌត្រូវអនុវត្ត
- ប្រូម៉ូសិននេះផ្តល់ជូនម្ចាស់ ABA Mastercard ទាំងថ្មីទាំងចាស់។
- ប្រូម៉ូសិននេះផ្តល់ជូនសម្រាប់តែការជាវនៅកន្លែងពាណិជ្ជករដែលចូលរួមក្នុងកម្មវិធីនេះ និងសម្រាប់តែអ្នកប្រើ Mastercard តែប៉ុណ្ណោះ។
- ប្រូម៉ូសិននេះមិនអាចត្រូវបានប្រើបញ្ចូលជាមួយនឹងការបញ្ចុះតម្លៃដទៃ ប័ណ្ណបញ្ចុះតម្លៃ ប្រូម៉ូសិន ឬការផ្តល់ជូនពិសេសដទៃទៀតឡើយ។
- ផលិតផល និងសេវាទាំងអស់ផ្តល់ជូនសម្រាប់អ្នកមកមុនបានមុន និងផ្តល់ជូនរហូតដល់អស់ពីស្តុក។
- ពាណិជ្ជករទាំងអស់អាចផ្តល់រយៈពេលនៃប្រូម៉ូសិនផ្សេងៗគ្នា។ ស្វែងយល់បន្ថែមពីពាណិជ្ជករដែលចូលរួម និងការផ្តល់ជូនរបស់ពួកគេតាមរយៈលីងវិបសាយខាងលើ។ សូមទាក់ទងផ្ទាល់ជាមួយពាណិជ្ជករដែលចូលរួមផ្ទាល់សម្រាប់សាកសួរព័ត៌មានបន្ថែម។
- ប្រូម៉ូសិនទាំងអស់មិនអាចធ្វើការផ្ទេរ និងមិនអាចប្តូរជាប្រាក់វិញបានឡើយ។
- ធនាគារ ABA និង Mastercard សូមរក្សាសិទ្ធិសម្រេចក្នុងការទម្លាក់ចោល ឬកែប្រែ លុប ឬបន្ថែមផ្នែកណាមួយនៅក្នុងលក្ខខណ្ឌអនុវត្តដោយមិនចាំបាច់ជូនដំណឹងជាមុន។
ចង់ក្លាយជាម្ចាស់ ABA Mastercard ដែរឬទេ? សូមទៅកាន់សាខា ABA ណាមួយនៅថ្ងៃនេះ ដើម្បីស្នើសុំ និងចាប់ផ្តើមរីករាយជាមួយការផ្តល់ជូនជាពិសេសនេះ! សម្រាប់ព័ត៌មានបន្ថែមពីកាត ABA សូមចូលទៅកាន់ទំព័រកាតទូទាត់។