បើកគណនីរហ័ស ABA ភ្លាម ទទួលបានប្រាក់រង្វាន់ភ្លែត

09/Jan/2020

អ្នកចង់បើកគណនីធនាគារ ប៉ុន្តែនៅពេលគិតដល់ការធ្វើដំណើរ ជួបមនុស្សច្រើននៅសាខា និងត្រូវបំពេញឯកសារវែងឆ្ងាយនោះ អ្នកក៏ប្តូរចិត្តវិញ មែនទេ? ឈប់បារម្ភទៅ! ជាមួយគណនីរហ័ស ABA អ្នកមិនទាន់ជាអតិថិជនធនាគារ ABA ដូចជារូបអ្នក ឥឡូវនេះអាចបើកគណនីដំបូងរបស់ខ្លួនតាមទូរស័ព្ទដៃបានភ្លាមៗ និងរីករាយនឹងសេវាធនាគារឌីជីថលដ៏ទំនើបបានភ្លាមៗ ដូចជា បង់វិក័យបត្រផ្សេងៗ ផ្ទេរប្រាក់ បញ្ចូលលុយទូរស័ព្ទ ទូទាត់ថ្លៃអាហារ និងសេវាកម្មផ្សេងៗទៀត។

លើសពីនេះ ចាប់ពីថ្ងៃទី 12 ដល់ 30 មេសា 2021 ធនាគារ ABA ផ្តល់ប្រាក់រង្វាន់ដល់អ្នកគ្រប់គ្នាដែលបើកគណនីតាមរយៈ គណនីរហ័ស ក្នុងកម្មវិធី ABA Mobile។ ដូច្នេះ ប្រសិនបើអ្នកគិតចង់បើកគណនីធនាគារដំបូងរបស់អ្នកជាមួយធនាគារ ABA ឥឡូវនេះជាពេលដ៏ល្អក្នុងការបើកគណនី! ដើម្បីដឹងបន្ថែមអំពីគណនីរហ័ស សូមចុច ត្រង់នេះ

លក្ខខណ្ឌ៖

  • ប្រូម៉ូសិនមានសុពលភាពសម្រាប់អ្នកប្រើប្រាស់កម្មវិធី ABA Mobile ថ្មីទាំងអស់ដែលបើកដំណើរការគណនីថ្មីបានជោគជ័យតាមរយៈ គណនីរហ័ស ក្នុងកម្មវិធី ABA Mobile ចន្លោះពីថ្ងៃទី 12 និង 30 មេសា 2021។
  • ប្រាក់ 1 ដុល្លារ ឬ 4,000 រៀល នឹងត្រូវដាក់ចូលក្នុងគណនីថ្មីភ្លាមៗតាមរូបិយប័ណ្ណគណនីដែលបានជ្រើសរើស។
  • ប្រាក់រង្វាន់នេះមានតាមគោលការណ៍ ’មកមុន ទទួលបានមុន’ និងរហូតដល់អស់ថវិកា។
  • មិនមានប្រាក់រង្វាន់ពីរដងសម្រាប់អ្នកប្រើប្រាស់តែមួយទេ។
  • ធនាគារ ABA រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ប្រូម៉ូសិននេះ ឬផ្លាស់ប្តូរ លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយ ដោយមិនបាច់ជូនដំណឹងជាមុនឡើយ។
  • ការសម្រេចចិត្តរបស់ធនាគារ ABA អំពីបញ្ហាទាំងអស់ពាក់ព័ន្ធនឹងប្រូម៉ូសិននេះ ជាការសម្រេចចិត្តស្ថាពរ និងមិនមានការឆ្លើយឆ្លងផ្សេងណាទៀតទេ។

ចុចរូបសញ្ញាខាងក្រោមដើម្បីដោនឡូតកម្មវិធី ABA Mobile ដោយឥតគិតថ្លៃ និងអនុវត្តតាមការណែនាំលើអេក្រង់ ដើម្បីចាប់ផ្តើមប្រើប្រាស់សេវាធនាគារតាមទូរស័ព្ទ!