ចុះថ្លៃ 15%ភ្លាមៗ ជាមួយ ABA PAY សម្រាប់ការធ្វើដំណើរឱកាសចូលឆ្នាំសកលនេះ
21/Jan/2019
វិស្សមកាលឆ្នាំថ្មីចាប់ផ្តើមហើយជាមួយ ABA Mobile! គ្រាន់តែធ្វើការកក់សំបុត្រលើវិបសាយ ឬកម្មវិធីទូរស័ព្ទរបស់ Camboticket ហើយទូទាត់តាម ABA PAY ពេលនោះលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 15% ភ្លាមៗ!
ប្រូម៉ូសិនផ្ដាច់មុខនេះ ផ្ដល់ជូនសម្រាប់អ្នកប្រើប្រាស់កម្មវិធី ABA Mobile ទាំងអស់ដែលធ្វើការកក់ និងធ្វើដំណើរក្នុងថ្ងៃណាមួយពីថ្ងៃទី23 ខែធ្នូ ឆ្នាំ2019 ដល់ថ្ងៃទី6 ខែមករា ឆ្នាំ2020។
ទទួលយកការបញ្ចុះតម្លៃ 15% នេះ ហើយចាប់ផ្ដើមខោនដោនទាំងអស់គ្នា!
ជំហានងាយៗ ដើម្បីទទួលបានសំបុត្របញ្ចុះតម្លៃ
- បើក Camboticket app ឬ ចូលទៅកាន់ https://www.camboticket.com/abapay-camboticket-newyear-offer ។
- ជ្រើសរើសទិសដៅ និងម៉ោងធ្វើដំណើរដែលអ្នកត្រូវការ ហើយចុច “SEARCH BUS/FERRY”។
- ជ្រើសរើសក្រុមហ៊ុនណាមួយដែលអ្នកពេញចិត្ត ហើយមានកៅអីទំនេរ។
- ជ្រើសយក ABA PAY ដើម្បីធ្វើការបង់ប្រាក់ថ្លៃសំបុត្រជាការស្រេច។
លក្ខខណ្ឌនានា
- ការបញ្ចុះតម្លៃនេះ ផ្ដល់ជូនសម្រាប់ការទិញសំបុត្រឡានក្រុង ឬសំបុត្រទូក/កាណូត តាម Camboticket ដោយបង់ប្រាក់ជាមួយ ABA PAY ប៉ុណ្ណោះ។
- ប្រូម៉ូសិននេះ អនុវត្តបានចំពោះតែ ឡានក្រុង និង ទូក/កាណូតប៉ុណ្ណោះ (តាក់ស៊ី និងកញ្ចប់ដំណើរកម្សាន្ត មិនត្រូវបានផ្ដល់ជូនឡើយ)។
- សំបុត្រដែលបានទិញអំឡុងពេលប្រូម៉ូសិន មិនអាចដូរថ្មី ឬដូរយកប្រាក់វិញបានទេ។
- ប្រូម៉ូសិននេះ មិនអាចរួមបញ្ចូលជាមួយប្រូម៉ូសិនផ្សេងដែលផ្ដល់ជូនដោយ Camboticket ឬធនាគារ ABA បានឡើយ។
- ក្នុងករណីមានទំនាស់កើតឡើង ការសម្រេចចិត្តរបស់ Camboticket និងធនាគារ ABA គឺជាការសម្រេចចិត្តផ្លូវការ។
- ការចុះថ្លៃ 15% នេះ មិនអាចលើសពី 10ដុល្លារមួយថ្ងៃសម្រាប់អតិថិជនម្នាក់។
ក្រុមហ៊ុនដឹកអ្នកដំណើរដែលចូលរួមប្រូម៉ូសិន
Phnom Penh Sorya | Island Speed Ferry |
Champa Mekong Bus | Buva Sea |
Meanchey VIP Express | G.T.V.C Speed Boat |
Khainam Transport | Speed Ferry Cambodia |
Emerald Express | Virak Buntham |
Vibol Express | Cambodia Post |
CTT Transportation | Mekong Express |
Thang Vang | Travel Mart |
Larryta | Seila Angkor Express |
Senmonorom Express | Ekareach Express |
Asia Van Transfer | Kumho Samco Bus |
Rithya Mondulkiri |