​ប្រើ​កាត​ ABA​ Visa​ ទូទាត់​បែប​ឌី​ជី​ថ​ល​ ដើម្បី​ទទួល​បាន​ប័ណ្ណ​ទឹកប្រាក់​ $1​

10/Jan/2020

ទិញ​អីវ៉ាន់​ចាំបាច់​ និង​គ្រឿងទេស​បន្លែ​ត្រី​សាច់​ប្រចាំ​ថ្ងៃ​ជាមួយ​កាត​ចរន្ត​ជិត​ ABA​ Visa​ (Contactless)​ នឹង​ទទួល​បាន​ប្រូ​ម៉ូ​សិន​!​ សម្រាប់​ការ​ចំណាយ​ចាប់ពី​ $10​ ឡើង​ទៅ​ អ្នក​នឹង​ទទួល​បាន​ប័ណ្ណ​ទឹកប្រាក់​ $1​ សម្រាប់​ការ​ទិញ​ទំនិញ​លើក​ក្រោយៗ​នៅ​តាម​ផ្សារ​ និង​ហាង​ចូលរួម​ក្នុង​ប្រូ​ម៉ូ​សិន​ នៅ​ពេល​អ្នក​ទូទាត់​ដោយ​ប្រើ​កាត​ចរន្ត​ជិត​នៅ​តាម​ផ្សារ​ ឬ​ហាង​របស់​ ឡាក់​គី​ គ្រុប​។​ ការ​ផ្តល់​ជូន​នេះ​មាន​សុពលភាព​ចាប់ពី​ថ្ងៃ​ទី​ 6​ សីហា​ ដល់​ 31 តុលា​ 2021​ និង​រហូត​ដល់​អស់ពី​ស្តុក​ —​ អ​ញ្ចឹ​ង​ សូម​ប្រញាប់​រួសរាន់​!​

ទទួល​បទ​ពិសោធ​នៃ​ការ​ទូទាត់​ដ៏​ទំនើប​នេះ​ និង​ចំណេញ​ជាមួយ​កាត​ចរន្ត​ជិត​ ABA​ Visa​ (Contactless)!​ ប្រសិនបើ​អ្នក​មិន​ទាន់​បាន​ប្តូរ​កាត​ ABA​ Visa​ របស់​អ្នក​ទៅ​ជា​កាត​ចរន្ត​ជិត​ទេ​ សូម​ប្តូរ​កាត​នេះ​ឥឡូវ​ដោយ​ឥត​គិតថ្លៃ​!​ ដើម្បី​ដឹង​បន្ថែម​ សូម​ចូល​ទៅ​កាន់​ត្រង់នេះ​។

​ ​មិន​ទាន់​មាន​កាត​ ABA​ Visa​ មែន​ទេ​?​ ចូល​ទៅ​ទំព័រ​កាត​ទូទាត់​ ដើម្បី​បើក​កាត​!​ អ្នក​ក៏​អាច​ស្នើ​សុំ​កាត​ Visa​ ដោយ​ផ្ទាល់​ពី​កម្មវិធី​ ABA​ Mobile​ បាន​ផង​ដែរ​។​

​ហាង​ចូលរួម​ប្រូ​ម៉ូ​សិន​៖

  • ផ្សារ​ទំនើប​ ឡាក់​គី​
  • ​ផ្សារ​ទំនើប​ ឡាក់​គី​ព្រី​មៀម​
  • ​ផ្សារ​ទំនើប​ ឡាក់​គី​អ៊ិ​ច​ប្រេស​
  • ​ហាង​ ហ្គា​ឌៀ​ន

​រយៈពេល​ប្រូ​ម៉ូ​សិន​៖

6​ សីហា​ ដល់​ 31 តុលា​ 2021​ (​ថ្ងៃ​ទាំង​ពីរ​ក៏​រួម​បញ្ចូល​ផង​ដែរ​)​។

​លក្ខខណ្ឌ​៖

  • ​ប្រូ​ម៉ូ​សិន​នេះ​សម្រាប់​តែ​ប្រតិបត្តិការ​ដោយ​ប្រើ​កាត​ចរន្ត​ជិត​ ABA​ Visa​ Contactless​ ប៉ុណ្ណោះ​។​
  • កាត​នីមួយៗ​អាច​ទទួល​បាន​ប័ណ្ណ​ទឹកប្រាក់​អតិបរមា​ត្រឹមតែ​ចំនួន​បី​ (3)​ សន្លឹក​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​។​
  • ប័ណ្ណ​សាច់ប្រាក់​នេះ​អាច​ប្រើ​បាន​គ្រប់ពេល​ នៅ​តាម​ផ្សារ​ និង​ហាង​របស់​ ឡាក់​គី​ គ្រុប​ ដូច​បាន​រាយ​ឈ្មោះ​ខាងលើ​ និង​សម្រាប់​តែ​ការ​ទិញ​ទំនិញ​លើ​ក្រោយ​ដោយ​ប្រើ​កាត​ចរន្ត​ជិត​ ABA​ Visa​ (Contactless)​ ប៉ុណ្ណោះ​ (​មិន​មានការ​កំណត់​ចំនួន​ទឹកប្រាក់​ដែល​នឹង​ត្រូវ​ចំណាយពេល​ទិញ​ទំនិញ​លើក​ក្រោយ​ទេ​)​។​
  • ​ប័ណ្ណ​ទឹកប្រាក់​អាច​ប្រើ​បាន​រហូត​ដល់​ពីរ​ (2)​ សន្លឹក​សម្រាប់​ការ​ទិញ​មួយ​លើក​។​
  • ប័ណ្ណ​ទឹកប្រាក់​ផ្តល់​ជូន​តាម​គោលការណ៍​ “​មក​មុន​ ទទួល​បាន​មុន​”​ ពេល​មាន​ក្នុង​ស្តុក​។​
  • ​ប័ណ្ណ​ទឹកប្រាក់​មាន​សុពលភាព​រហូត​ដល់​ថ្ងៃ​ទី​ 31​ តុលា​ 2021​។​
  • ​ប័ណ្ណ​ទឹកប្រាក់​មិន​អាច​ប្តូរ​យក​ជា​សាច់ប្រាក់​បាន​ទេ​។​
  • ​ក្រុមហ៊ុន​ DFI​ Lucky​ Private​ Limited​ មិន​ទទួលខុសត្រូវ​ចំពោះ​ការ​បាត់​ ឬ​ខូចខាត​ប័ណ្ណ​ទឹកប្រាក់​ទេ​ និង​មិន​មានការ​ចេញ​ប័ណ្ណ​ទឹកប្រាក់​ថ្មី​ជំនួស​ឡើយ​ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​។​
  • ​ធនាគារ​ ABA​ ក្រុមហ៊ុន​ Visa​ និង​ក្រុមហ៊ុន​ DFI​ Lucky​ Private​ Limited​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្តូរ​ ឬ​កែប្រែ​លក្ខខណ្ឌ​ ឬ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ដោយ​មិន​ជម្រាប​ជូនដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ក្រុមហ៊ុន​ DFI​ Lucky​ Private​ Limited​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ និង​មិន​មានការ​ឆ្លើយឆ្លង​ណាមួយ​ផ្សេង​ទៀត​ឡើយ​។​