ចុះថ្លៃ​រហូត​ដល់​ 25%​ លើ​អាហារ​ថ្ងៃត្រង់​ និង​សេវាកម្ម​ស្ប៉ា​ នៅ​ Anantara​ Angkor​ Resort​ សម្រាប់​អតិថិជន​ ABA

24/Mar/2023

ទទួលយក​បទ​ពិសោធ​សម្រាកលំហែ​ដ៏​សម្បូរ​បែប​នៅ​ខេត្តសៀមរាប​!​ ធនាគារ​ ABA​ និង​ Anantara​ Angkor​ Resort​ បាន​សហការ​នាំ​យក​នូវ​បទ​ពិសោធ​ដ៏​ល្អ​ប្រណីត​នៅ​ Anantara​ Angkor​ Resort​ ជាមួយនឹង​តម្លៃ​ផ្ដល់​ជូន​ពិសេស​។​ រហូត​ដល់​ថ្ងៃ​ទី​ 31​ ធ្នូ​ 2023​ អតិថិជន​ ABA​ ទាំងអស់​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ 25%​ នៅ​ Chi​ Restaurant​ របស់​ Anantara​ Angkor​ Resort,​ សម្រាប់​បទ​ពិសោធ​ទទួលទាន​អាហារ​ថ្ងៃត្រង់​ដ៏​ប្រណីត​ និង​ការ​បញ្ចុះតម្លៃ​ 10%​ លើ​សេវាកម្ម​ស្ប៉ា​។

​មិន​ទាន់​មាន​គណនី​ ABA?​ ដោ​ន​ឡូត​ ABA​ Mobile​ រួច​បើក​ គណនី​រហ័ស​ ដោយ​មិន​ចាំបាច់​បំពេញ​ក្រដាស​ស្នាម​ ឬ​អញ្ជើញ​ទៅ​សាខា​ធនាគារ​ (​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​ ដើម្បី​ទទួលយក​អត្ថប្រយោជន៍​នៃ​ប្រូ​ម៉ូ​សិន​នេះ​ ឥឡូវ​។

​​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​ 22​ មីនា​ ដល់​ថ្ងៃ​ទី​ 31​ ធ្នូ​ 2023​ (​បូក​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។​ ​

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ ទទួល​បានការ​បញ្ចុះតម្លៃ​ 25%​ លើ​អាហារ​ថ្ងៃត្រង់​ និង​ 10%​ លើ​សេវាកម្ម​ស្ប៉ា​ ពេល​ទូទាត់​ជាមួយ​ ABA​ PAY​ (ABA​ KHQR​ និង​កាត​ ABA)​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​សម្រាប់​ការ​ទូទាត់​ប្រាក់​ជាមួយ​ ABA​ PAY​ (ABA​ KHQR​ និង​កាត​ ABA)​។​
  • ការ​បញ្ចុះតម្លៃ​លើ​អាហារ​ថ្ងៃត្រង់​ ផ្ដល់​ជូន​សម្រាប់​ការ​ញ៉ាំ​អាហារ​នៅ​ Chi​ Restaurant​ ពី​ម៉ោង​ 12​ ដល់​ម៉ោង​ 2​ ថ្ងៃត្រង់​ប៉ុណ្ណោះ​។​
  • សម្រាប់​ការ​អញ្ជើញ​មក​ជា​ក្រុម​ចាប់ពី​ 10​ នាក់​ឡើង​ ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​ធ្វើការ​កក់​ឲ្យ​បាន​មុន​ 1​ ថ្ងៃ​ ហើយ​ការ​កក់​អាស្រ័យ​លើ​កន្លែង​ដែល​ទំនេរ​ជាក់ស្ដែង​ផង​ដែរ​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​សម្រាប់​ការ​ញ៉ាំ​អាហារ​ និង​ភេសជ្ជៈ​ប៉ុណ្ណោះ​។​ ការ​ផ្ដល់​ជូន​អំឡុង​ពេល​ happy​ hour,​ package​ offer​ និង​ set​ menus​ មិន​រាប់​បញ្ចូល​ក្នុង​ប្រូ​ម៉ូ​សិន​នេះ​ឡើយ​។
  • ​ការ​បញ្ចុះតម្លៃ​នេះ​ មិន​បូក​បញ្ចូល​ពន្ធ​អាករ​លើ​តម្លៃបន្ថែម​ និង​ថ្លៃ​បន្ទុក​ផ្សេងៗ​ឡើយ​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ប្រើ​ផ្គួប​ជាមួយ​ប្រូ​ម៉ូ​សិន​ផ្សេង​ដែល​ផ្ដល់​ដោយ​ធនាគារ​ ABA​ និង​/​ឬ​ Anantara​ Angkor​ Resort​ ឡើយ​។​
  • ធនាគារ​ ABA​ និង​ Anantara​ Angkor​ Resort​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ ឬ​ផ្លាស់​ប្ដូរ​ លុប​ចោល​ ឬ​បន្ថែម​ខ​ និង​លក្ខខណ្ឌ​ណាមួយ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​