បានការចុះថ្លៃរហូតដល់ 20% លើបទពិសោធមើលភាពយន្ដជាមួយ ABA Mobile!
02/Jun/2022
រីករាយឆ្នាំថ្មី!
ស្វាគមន៍ឆ្នាំថ្មីជាមួយបទពិសោធមើលភាពយន្ដ កាន់តែទំនើប និងងាយស្រួលជាមួយ ABA Mobile។ ពីថ្ងៃទី 1 ដល់ថ្ងៃទី 22 កុម្ភះ 2023 បានការចុះថ្លៃ 15% ពេលអ្នកទិញសំបុត្រកុនពី Cinema Ticket ក្រោមមុខងារ សេវាកម្ម ក្នុង ABA Mobile។ អ្នកក៏នឹងបានការចុះថ្លៃ 20% លើភេសជ្ជៈ ឬពោតផ្ទុះ ដោយគ្រាន់តែបង្ហាញសំបុត្រកុនដែលបានទិញពីមុខងារ សេវាកម្ម នោះផងដែរ។
មុខងារ សេវាកម្ម មានគោលបំណងធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់អ្នកប្រើ ABA Mobile កាន់តែមានផលិតភាព និងរៀបរយ។ អតិថិជនអាចទូទាត់សេវាផ្សេងៗពីដៃគូរបស់ធនាគារ ABA កាន់តែងាយស្រួល ខណៈដែលអាចស្វែងរកការផ្ដល់ជូនពិសេសៗជាច្រើននៅទីនោះ។
មិនទាន់មានគណនី ABA? ដោនឡូត ABA Mobile រួចបើក គណនីរហ័ស ដោយមិនចាំបាច់បំពេញក្រដាសស្នាម ឬអញ្ជើញទៅសាខាធនាគារ (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ដើម្បីទទួលយកអត្ថប្រយោជន៍នៃប្រូម៉ូសិននេះ ឥឡូវ។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 1 ដល់ថ្ងៃទី 22 កុម្ភះ 2023 (រាប់បញ្ចូលថ្ងៃទាំងពីរ)
ដំណើរការនៃប្រូម៉ូសិន៖ បានការចុះថ្លៃ 15% លើសំបុត្រកុន និង 20% លើពោតផ្ទុះ និងភេសជ្ជៈ ពេលទិញសំបុត្រកុនរបស់រោងភាពយន្ដ Legend Cinema ពីមុខងារ សេវាកម្ម ក្នុង ABA Mobile។
ជំហានងាយៗ ដើម្បីបានការបញ្ចុះតម្លៃលើសំបុត្រកុន និងភេសជ្ជៈ/ពោតផ្ទុះ៖
- បើកកម្មវិធី ABA Mobile រួចចុចប៊ូតុង សេវាកម្ម នៅលើអេក្រង់ដើម
- ចុច Cinema Ticket
- ជ្រើសរើស ទីតាំង និងសាលបញ្ចាំង (Cinema Hall)
- ជ្រើសរើស រឿងដែលអ្នកចង់មើល ម៉ោងចាក់បញ្ចាំង កៅអី នោះអ្នកនឹងឃើញអត្រាបញ្ចុះតម្លៃ
- ទូទាត់ជាមួយគណនី ABA របស់អ្នក
- ពេលដល់រោងភាពយន្ដ សូមស្គែនកូដ QR ឬបញ្ចូលលេខកូដនៅទូបើកសំបុត្ររបស់ Legend Cinema ដើម្បីយកសំបុត្រ
- ទៅបញ្ជរ អាហារ និងភេសជ្ជៈ ហើយបង្ហាញសំបុត្រកុនរបស់អ្នកឲ្យក្រុមការងារ Legend Cinema ដើម្បីបានការបញ្ចុះតម្លៃលើភេសជ្ជៈ និងពោតផ្ទុះ។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខសម្រាប់អ្នកប្រើប្រាស់ ABA Mobile។
- ប្រូម៉ូសិននេះ អនុវត្តចំពោះសំបុត្រកុន Legend Cinema ទាំងអស់ ដែលទិញពី Cinema Ticket ក្រោមមុខងារ សេវាកម្ម ក្នុង ABA Mobile។
- ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់ការមើលរឿងគ្រប់ប្រភេទ, កៅអី, សាល (Hall) នៅសាខារោងភាពយន្ដ Legend Cinema ទាំងអស់
- សំបុត្រកុនមួយអាចបានការចុះថ្លៃ 20% លើទំហំ និងរសជាតិណាមួយរបស់ពោតផ្ទុះ ឬភេសជ្ជៈ។ ប៉ុន្ដែ Combo Set មិនបញ្ចូលទៅក្នុងប្រូម៉ូសិននេះឡើយ។
- ប្រូម៉ូសិននេះ ផ្ដល់ជូនតាមគោលការណ៍ “មកមុន បានមុន”។
- ធនាគារ ABA និងរោងភាពយន្ដ Legend Cinema រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្ដូរ ឬកែប្រែលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និងរោងភាពយន្ដ Legend Cinema អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចិត្តចុងក្រោយ ហើយមិនមានការឆ្លើយឆ្លងណាមួយផ្សេងទៀតឡើយ។