បញ្ចុះតម្លៃ​ 4,000​ រៀល​ ពេល​បង់ថ្លៃ​ជិះ​ Grab​ តាម​កាត​ ABA​ Visa

01/Jan/2022

ធនាគារ​ ABA​ និង​ Grab​ មាន​សេចក្ដី​រីករាយ​ សូម​ផ្ដល់​ជូន​ប្រូ​ម៉ូ​សិន​ដ៏​ពិសេស​ដល់​ម្ចាស់​កាត​ ABA​ Visa​ ទាំងអស់​។​ ពី​ថ្ងៃ​ទី​ 14​ កក្កដា​ ដល់​ថ្ងៃ​ទី​ 30​ កញ្ញា​ 2022​ នៅ​ពេល​អ្នក​ជិះ​ Grab​ អស់​ចាប់ពី​ 8,000​ រៀល​ ហើយ​ទូទាត់​ជាមួយ​កាត​ ABA​ Visa​ នោះ​អ្នក​នឹង​បានការ​បញ្ចុះតម្លៃ​ 4,000​ រៀល​។​ ​

មិន​ទាន់​មាន​កាត​ ABA​ Visa?​ សូម​មើល​ពី​របៀប​បើក​ កាត​ Visa​ និម្មិត​។​ អ្នក​ក៏​អាច​ ស្នើ​កាត​ Visa​ បា្ល​ស្ទិ​ក​ ផ្ទាល់​ពី​ ABA​ Mobile​ ហើយ​បើក​កាត​នោះ​តាម​ ម៉ាស៊ីន​បើក​កាត​ ផង​ដែរ​។​ ​

រយៈពេល​ប្រូ​ម៉ូ​សិន​៖ ​ពី​ថ្ងៃ​ទី​ 14​ កក្កដា​ ដល់​ថ្ងៃ​ទី​ 30​ កញ្ញា​ 2022​ (​រួម​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​ ពេល​មិន​ទាន់​អស់​ថវិកា​កំណត់​)​។​ ​

ខ​ និង​លក្ខខណ្ឌ

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​សម្រាប់​កាត​ ABA​ Visa​ ទាំងអស់​ ទាំង​កាត​ប្លា​ស្ទិ​ក​ និង​កាត​និម្មិត​។​
  • បានការ​បញ្ចុះតម្លៃ​ 4,000​ រៀល​ ពេល​អ្នក​ជិះ​ Grab​ អស់​ចាប់ពី​ 8,000​ រៀល​ ហើយ​ទូទាត់​ជាមួយ​កាត​ ABA​ Visa​។
  • ​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​យានជំនិះ​ Grab​ រួម​មាន​ JustGrab,​ GrabTukTuk,​ GrabSUV​ ប៉ុណ្ណោះ​។​
  • ការ​បញ្ចុះតម្លៃ​ 4,000​ រៀល​ នឹង​បង្ហាញ​នៅ​អេ​ក្រង់​ទូទាត់​ដោយ​ស្វ័យប្រវត្តិ​។
  • ​ម្ចាស់​កាត​ ABA​ Visa​ ម្នាក់​ អាច​ប្រើ​ប្រូ​ម៉ូ​សិន​នេះ​បាន​តែ​ពីរ​ដង​ប៉ុណ្ណោះ​ ក្នុងអំឡុងពេល​ប្រូ​ម៉ូ​សិន​។​
  • ធនាគារ​ ABA,​ Visa​ និង​ Grab​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ ឬ​កែប្រែ​លក្ខខណ្ឌ​ ឬ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA,​ Visa​ និង​ Grab​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ ហើយ​មិន​មានការ​ឆ្លើយឆ្លង​ណាមួយ​ផ្សេង​ទៀត​ឡើយ​។​