​ស្នើ​សុំ​ពិន្ទុ​ ខេ​ ស្ករ​ ពី​ ក្រេ​ឌី​ត​ ប្យួ​រ៉ូ​ ខេ​ម​បូ​ឌា​ ដោយ​ឥត​គិតថ្លៃ​ តាម​ ABA​ Mobile​

06/Jan/2025

បន្ដ​ទទួល​បានការ​ប្រើប្រាស់​សេវាកម្ម​ពី​ ក្រេ​ឌី​ត​ ប្យួ​រ៉ូ​ ខេ​ម​បូ​ឌា​ ដោយ​ឥត​គិតថ្លៃ​ និង​ផ្ដាច់មុខ​ នៅ​ក្នុង​ ABA​ Mobile!​ ​

ចាប់ពី​ថ្ងៃនេះ​ រហូត​ដល់​ថ្ងៃ​ទី​ 28​ កុម្ភៈ​ ឆ្នាំ​ 2025​ អតិថិជន​ ABA​ Mobile​ អាច​ស្នើ​សុំ​ពិន្ទុ​ ខេ​ ស្ករ​ ដោយ​ឥត​គិតថ្លៃ​ ពី​ ក្រេ​ឌី​ត​ ប្យួ​រ៉ូ​ ខេ​ម​បូ​ឌា​ នៅ​ផ្នែក​សេវាកម្ម​ ក្នុង​ ABA​ Mobile​ ។​ អតិថិជន​ ABA​ Mobile​ នឹង​អាច​ស្វែង​យល់​ពី​ស្ថានភាព​ឥណទាន​របស់​ខ្លួន​ និង​ធ្វើការ​សម្រេចចិត្ត​ទាក់ទង​នឹង​ផែនការ​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​។​ ឆែក​ពិន្ទុ​ ខេ​ ស្ករ​ របស់​អ្នក​ នៅ​ក្នុង​ ABA​ Mobile​ ឥឡូវនេះ​! ​

មិន​ទាន់​មាន​គណនី​ ABA?​ ដោ​ន​ឡូត​ ABA​ Mobile​ រួច​បើក​ គណនី​រហ័ស​ ឥឡូវ​ ដោយ​មិន​ចាំបាច់​បំពេញ​ក្រដាស​ស្នាម​ ឬ​អញ្ជើញ​ទៅ​សាខា​ធនាគារ​ (​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​ ដើម្បី​ទទួលយក​អត្ថប្រយោជន៍​នៃ​ប្រូ​ម៉ូ​សិន​នេះ​។

​​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​ 1​ មក​រា​ ដល់​ថ្ងៃ​ទី​ 28​ កុម្ភៈ​ ឆ្នាំ​ 2025​ (​រួម​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។

​ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ អតិថិជន​ ABA​ Mobile​ អាច​ស្នើ​សុំ​ពិន្ទុ​ ខេ​ ស្ករ​ ដោយ​ឥត​គិតថ្លៃ​ ពី​ ក្រេ​ឌី​ត​ ប្យួ​រ៉ូ​ ខេ​ម​បូ​ឌា​ នៅ​ផ្នែក​សេវាកម្ម​ ក្នុង​ ABA​ Mobile​ ក្នុងអំឡុងពេល​ប្រូ​ម៉ូ​សិន​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​សម្រាប់​អតិថិជន​ ABA​ Mobile​ ទាំងអស់​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ ផ្តល់​ជូន​សម្រាប់​ការ​ស្នើ​សុំ​ពិន្ទុ​ ខេ​ ស្ករ​ ពី​ ក្រេ​ឌី​ត​ ប្យួ​រ៉ូ​ ខេ​ម​បូ​ឌា​ នៅ​ផ្នែក​សេវាកម្ម​ ក្នុង​ ABA​ Mobile​ ក្នុងអំឡុងពេល​ប្រូ​ម៉ូ​សិន​។​
  • ប្រូ​ម៉ូ​សិន​នេះ​នឹង​មិន​ផ្តល់​ជូន​អតិថិជន​ ABA​ Mobile​ ដែល​បាន​ស្នើ​កញ្ចប់​របាយការណ៍​ឥណទាន​ផ្លើស​ឥត​គិតថ្លៃ​រួច​នោះ​ទេ​។​
  • ពិន្ទុ​ ខេ​ ស្ករ​ ដែល​បាន​ស្នើ​រួច​តាម​រយៈ​ប្រូ​ម៉ូ​សិន​នេះ​ អាច​ចូល​មើល​នៅ​ក្នុង​ ក្រេ​ឌី​ត​ ប្យួ​រ៉ូ​ ខេ​ម​បូ​ឌា​ នៅ​ផ្នែក​សេវាកម្ម​ ក្នុង​ ABA​ Mobile​ ប៉ុណ្ណោះ​។​
  • ការ​ផ្តល់​ជូន​នេះ​មិន​អាច​បើក​ ឬ​ដូរ​យក​ជា​សាច់ប្រាក់​បាន​ទេ​។​
  • ធនាគារ​ ABA​ និង​ ក្រេ​ឌី​ត​ ប្យួ​រ៉ូ​ ខេ​ម​បូ​ឌា​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​ ផ្លាស់​ប្ដូរ​ លុប​ចោល​ ឬ​បន្ថែម​លក្ខខណ្ឌ​ណាមួយ​ ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ​ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ ក្រេ​ឌី​ត​ ប្យួ​រ៉ូ​ ខេ​ម​បូ​ឌា​ អំពី​បញ្ហា​ណាមួយ​ជា​ការ​សម្រេច​ចុង​ក្រោយ​ និង​មិន​មានការ​កែប្រែ​។