ទទួលបានការបញ្ចុះតម្លៃ 12% បន្ថែមលើ Agoda ជាមួយ ABA Mastercard Platinum Credit
21/Jan/2019
ដំណឹងល្អសម្រាប់ម្ចាស់កាត ABA Mastercard Platinum Credit!
ចាប់ពីថ្ងៃទី1 ខែតុលា ដល់ថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2019 អ្នកកាន់កាត ABA Mastercard Platinum Credit ទាំងអស់ អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ 12% បន្ថែម ពេលប្រើកាតរបស់ពួកគេ ដើម្បីកក់បន្ទប់ស្នាក់នៅគ្រប់ទីកន្លែង នៅលើពិភពលោក តាមរយៈទំព័រវិបសាយ Agoda ដែលបានកំណត់ខាងក្រោម។
មិនទាន់មានកាត ABA Mastercard Platinum Credit មែនទេ? ដាក់ពាក្យស្នើសុំនៅសាខា ABA នៅក្បែរអ្នកឥឡូវនេះ ដើម្បីរីករាយជាមួយការបញ្ចុះតម្លៃពិសេសនេះ។ ការផ្តល់ជូនជាច្រើនទៀតក៏កំពុងរងចាំអ្នកផងដែរ! សម្រាប់ព័ត៌មានបន្ថែមអំពី ABA Mastercard Platinum Credit សូមចូលទៅកាន់ទំព័រ កាតឥណទាន។
អំឡុងពេលកក់ 1 តុលា 2019 – 30 វិច្ឆិកា 2019
អំឡុងពេលស្នាក់នៅ 1 តុលា 2019 – 30 មេសា 2020
ជំហ៊ានងាយៗក្នុងការកក់ដើម្បីទទួលបានការបញ្ចុះតម្លៃ
- ចូលទៅកាន់ agoda.com/mastercardkh
- ជ្រើសរើសសណ្ឋាគារ និងរយៈពេលនៃការស្នាក់នៅ1
- ទូទាត់ប្រាក់ដោយប្រើកាត ABA Mastercard Platinum Credit ហើយពិនិត្យមើលអត្រាបញ្ចុះតម្លៃ2
- បញ្ជាក់ពីការបង់ប្រាក់
1 ជ្រើសបន្ទប់ដែលមានដាក់ពាក្យ “Promotion Eligible” សំគាល់។ បន្ទប់ដែលមានពាក្យ “Pay at hotel” មិនទទួលបានប្រូម៉ូសិននេះទេ។
2 ប្រសិនបើមិនមានបង្ហាញការបញ្ចុះតម្លៃទេ សូមចាកចេញ ហើយចាប់ផ្ដើមម្ដងទៀត។
លក្ខខណ្ឌត្រូវអនុវត្ត
- ការបញ្ចុះតម្លៃ 12% ត្រូវបានអនុវត្តសម្រាប់ការកក់សណ្ឋាគារនៅទីតាំងដែលបានជ្រើសរើស និងជាមួយម្ចាស់អាជីវករដែលបានកំណត់នៅក្នុងទិសដៅជាក់លាក់ ដែលមាននៅ agoda.com/mastercardkh ។
- ប្រូម៉ូសិននេះ អាចប្រើបានសម្រាប់ការទូទាត់ជាមួយកាត ABA Mastercard Platinum Credit តែប៉ុណ្ណោះ។
- ប្រូម៉ូសិននេះ ឈរលើគោលការណ៍ “អ្នកកក់មុន បានមុន” និងមានកាលកំណត់ទៅតាមការផ្គត់ផ្គង់របស់ពាណិជ្ជករ។
- Agoda រក្សាសិទ្ធិក្នុងការបង្កើត “ការផ្តល់ជូនផ្សេងទៀត” ជាបណ្តោះអាសន្ន និងក្នុងកំរិតបញ្ចុះតម្លៃខ្ពស់សម្រាប់ប្រទេសដែលបានជ្រើសរើស។
- ប្រូម៉ូសិននេះ អាស្រ័យតាមលក្ខខណ្ឌរបស់ធនាគារ ABA, Mastercard និង/ឬ Agoda។ ករណីមានជម្លោះណាមួយកើតមានឡើង នោះការសម្រេចចិត្តរបស់ធនាគារ ABA, Mastercard និង/ឬ Agoda.com ត្រូវចាត់ទុកថាការសម្រចចិត្តផ្លូវការចុងក្រោយ។
- ប្រូម៉ូសិននេះមានសុពលភាពសំរាប់តែសណ្ឋាគារដែលមានពាក្យ “Promotion Eligible” នៅលើទំព័រលទ្ធផលដែលបានស្វែងរក និង “Pre-paid”, “Pay Now” និង “Book Now, Pay later” តែប៉ុណ្ណោះ។ សម្រាប់បន្ទប់ដែលមានពាក្យ “Pay at the Hotel” មិនត្រូវបានអនុវត្តឡើយ។
- ប្រូម៉ូសិនបញ្ចុះតម្លៃនេះ អនុវត្តលើតម្លៃបន្ទប់ប៉ុណ្ណោះ (ដោយមិនរួមបញ្ចូលថ្លៃពន្ធក្នុងស្រុក, ថ្លៃសេវាផ្សេងៗ, ការគិតថ្លៃបន្ថែម, ការប្រើប្រាស់សេវាផ្សេងៗផ្ទាល់ខ្លួនឡើយ)។
- ប្រូម៉ូសិននេះ មិនអាចផ្ទេរឲ្យអ្នកផ្សេង, មិនអាចបូករួមបញ្ចូលគ្នា, មិនអាចដូរយកប្រាក់ ឬផលិតផលផ្សេងៗ, និងមិនអាចបូកបញ្ចូលជាមួយការបញ្ចុះតម្លៃ, ប្រូម៉ូសិន, និងទំនិញបញ្ចុះតម្លៃ និងទំនិញដាច់ថ្លៃផ្សេងៗ (លើកលែងមានការបញ្ជាក់ពិសេស)។
- ធនាគារ ABA, Mastercard និង Agoda រក្សាសិទ្ធិផ្លាស់ប្ដូរលក្ខខណ្ឌបានគ្រប់ពេលវេលា។ ប្រូម៉ូសិននេះ អាចត្រូវបានផ្អាក ឬធ្វើមោឃភាពគ្រប់ពេលវេលាដោយមិនជម្រាបជូនដំណឹងជាមុនឡើយ។
- ការផ្តល់ជូននេះ គឺមានភាពឯករាជ្យ និងមិនជាប់ពាក់ព័ន្ធទៅនឹងការផ្តល់ជូន ឬការរៀបចំផ្សេងទៀតរវាង Mastercard និងម្ចាស់កាត (ដូចជា គ្រឿងបរិក្ខាសម្រាប់ការទូទាត់ផ្សេងៗទៀតជាដើម) ដែលជាសិទ្ធិ និងការទទួលខុសត្រូវទាំងស្រុងរបស់ Mastercard។
- ការបញ្ចុះតម្លៃនឹងត្រូវបង្ហាញនៅលើទំព័របង់ប្រាក់ បន្ទាប់ពីវាយបញ្ចូលលេខកាតរបស់ធនាគារ ABA Mastercard Credit Platinum ណាមួយដែលមានសុពលភាពបានរួចរាល់។