មានឱកាសឈ្នះ 40,000 រៀលជាមួយ ABA KHQR នៅខេត្តបាត់ដំបង
11/Jun/2024
ប្រូម៉ូសិន ABA PAY តាមខេត្តរបស់យើង បានត្រលប់មកខេត្តបាត់ដំបងវិញហើយ! ពីថ្ងៃទី 6 ដល់ថ្ងៃទី 25 ខែឧសភា 2025 អ្នកប្រើ ABA Mobile ចំនួន 500 នាក់ នឹងអាចឈ្នះទឹកប្រាក់ 40,000 រៀលក្រោយប្រូម៉ូសិនបានបញ្ចប់ ពេលទូទាត់ប្រាក់ ចាប់ពី 2,000 រៀល (ឬ 0.5 ដុល្លារ) ដោយស្គែន ABA KHQR របស់អាជីវករ ដែលបានចុះឈ្មោះបើកគណនីនៅខេត្តបាត់ដំបង ។ សួររក ABA KHQR ជានិច្ច ពេលគិតលុយនៅកន្លែងលក់នានានៅខេត្តបាត់ដំបង ដើម្បីឱកាសឈ្នះ!
មិនទាន់មានគណនី ABA? ដោនឡូតកម្មវិធី ABA Mobile រួចបើក គណនីរហ័ស ដោយមិនចាំបាច់បំពេញក្រដាសស្នាម ឬអញ្ជើញទៅសាខា (ត្រូវមានអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទ) ដើម្បីទទួលយកអត្ថប្រយោជន៍នៃការផ្ដល់ជូននេះ ឥឡូវ។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 6 ដល់ថ្ងៃទី 25 ខែឧសភា ឆ្នាំ 2025 (រាប់បញ្ចូលថ្ងៃទាំងពីរ)។
ដំណើរការនៃប្រូម៉ូសិន៖អតិថិជន ABA Mobile ទាំងអស់ដែលបានធ្វើប្រតិបត្តិការចាប់ពី 2,000 រៀល (ឬ 0.5 ដុល្លារ) យ៉ាងហោចណាស់ 20 ដង ដោយស្គែន ABA KHQR ទៅកាន់អាជីវករដែលបានចុះឈ្មោះបើកគណនីនៅខេត្តបាត់ដំបង នឹងមានឱកាសឈ្នះទឹកប្រាក់ 40,000 រៀល នៅក្នុងកម្មវិធីចាប់រង្វាន់។
ខ និងលក្ខខណ្ឌ៖
- ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់អតិថិជន ABA Mobile ទាំងអស់ ដែលបានស្គែនទូទាត់តាម ABA KHQR ជាមួយអាជីវករ ដែលបានចុះឈ្មោះបើកគណនីនៅខេត្តបាត់ដំបងប៉ុណ្ណោះ។
- ដើម្បីមានឈ្មោះចូលរួមក្នុងការចាប់រង្វាន់នេះ អតិថិជន ABA Mobile ត្រូវ៖
- ស្គែនទូទាត់តាម ABA KHQR ដោយគិតចំពោះប្រតិបត្តិការចាប់ពី 2,000 រៀល (ឬ 0.5 ដុល្លារ) ឡើងទៅ ទៅកាន់អាជីវករដែលបានចុះឈ្មោះបើកគណនីនៅខេត្តបាត់ដំបង អំឡុងពេលប្រូម៉ូសិន។
- បានធ្វើប្រតិបត្តិការត្រូវតាមលក្ខខណ្ឌយ៉ាងតិច 20 ដង។
- ប្រតិបត្តិការច្រើនដងជាមួយអាជីវករតែមួយ នឹងត្រូវបានរាប់តែ 2 ប៉ុណ្ណោះ ក្នុង1ថ្ងៃ។
- រាល់ប្រតិបត្តិការត្រូវតាមលក្ខខណ្ឌម្តង អ្នកនឹងមានឈ្មោះចូលរួមក្នុងការចាប់ឆ្នោតចំនួន 1 ដង។
- អតិថិជនសរុប 500 រូប នឹងឈ្នះទឹកប្រាក់ 40,000 រៀលពីប្រូម៉ូសិននេះ។
- អ្នកឈ្នះនឹងត្រូវជ្រើសរើសតាមរយៈការចាប់ឆ្នោត នៅថ្ងៃទី 29 ខែឧសភា ឆ្នាំ 2025 ក្រោយប្រូម៉ូសិនបានបញ្ចប់។
- អតិថិជនម្នាក់ៗអាចឈ្នះរង្វាន់ទឹកប្រាក់ 40,000 រៀល តែម្តងប៉ុណ្ណោះក្នុងប្រូម៉ូសិននេះ។
- រង្វាន់ទឹកប្រាក់ នឹងផ្ទេរចូលគណនីអ្នកឈ្នះក្នុងរយៈពេល 15 ថ្ងៃ ក្រោយជ្រើសរើសអ្នកឈ្នះរួច។
- ក្នុងករណី គណនីរបស់អតិថិជនបានបិទមុនថ្ងៃផ្ទេរប្រាក់ នោះរង្វាន់នឹងចាត់ទុកជាមោឃៈ។
- បុគ្គលិកធនាគារ ABA នឹងមិនធ្វើការទាក់ទងទៅអ្នកឈ្នះ ពាក់ព័ន្ធនឹងរង្វាន់ទឹកប្រាក់នៃប្រូម៉ូសិននេះទេ។
- ធនាគារ ABA រក្សាសិទ្ធិក្នុងការបញ្ឈប់ប្រូម៉ូសិននេះ ឬ កែប្រែ លុបចេញ ឬបន្ថែម ខនិងលក្ខខណ្ឌនានា ដោយមិនជម្រាបជូនដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA លើរាល់បញ្ហាណាមួយ គឺជាការសម្រេចចុងក្រោយដោយមិនមានការកែប្រែ។