ឱកាសឈ្នះរង្វាន់ 10,000,000 រៀល ពេលទុកលុយក្នុងគណនីប្រាក់រៀល ABA
01/Nov/2024
ឈ្នះប្រាក់រង្វាន់ ពីការដាក់សន្សំជាប្រាក់រៀលជាមួយ ABA! អតិថិជនដែលជាអ្នកប្រើ ABA Mobile មានឱកាស ឈ្នះទឹកប្រាក់ប្រចាំខែ 10,000,000 រៀល ជារៀងរាល់ខែ។ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ខែតុលា ឆ្នាំ 2025 ទុកលុយចាប់ពី 400,000 រៀល ក្នុងគណនីរៀល លោកអ្នកនឹងមានឈ្មោះចូលរួមក្នុងកម្មវិធីចាប់រង្វាន់។ ចាប់ផ្ដើមដាក់សន្សំថ្ងៃនេះ ដើម្បីមានឱកាសឈ្នះរង្វាន់ធំ!
មិនទាន់មានគណនី ABA? ដោនឡូត ABA Mobile រួចបើក គណនីរហ័ស ដោយមិនចាំបាច់បំពេញក្រដាសស្នាម ឬអញ្ជើញទៅសាខាធនាគារ (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ដើម្បីទទួលយកអត្ថប្រយោជន៍នៃប្រូម៉ូសិននេះ ឥឡូវ។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 5 វិច្ឆិកា ឆ្នាំ 2024 ដល់ថ្ងៃទី 31 តុលា ឆ្នាំ 2025 (រាប់បញ្ចូលថ្ងៃទាំងពីរ)។
ដំណើរការនៃប្រូម៉ូសិន៖ អតិថិជន ABA មានឱកាសឈ្នះរង្វាន់ទឹកប្រាក់ 10,000,000 រៀល ពេលទុកលុយក្នុងគណនីប្រាក់រៀល ABA ជារៀងរាល់ខែចាប់ពី 400,000 រៀល ឡើងទៅ។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់អតិថិជន ABA Mobile ដែលមានគណនីប្រាក់រៀល ABA ។
- អតិថិជន ABA Mobile ដែលទុកលុយក្នុងគណនីប្រាក់រៀល ABA ចាប់ពី 400,000 រៀល អំឡុងពេលប្រូម៉ូសិន នឹងមានឱកាសឈ្នះរង្វាន់ទឹកប្រាក់ 10,000,000 រៀល នៅក្នុងកម្មវិធីចាប់ឆ្នោតប្រចាំខែ។
- ប្រម៉ូសិននេះ អនុវត្តសម្រាប់សមតុល្យទឹកប្រាក់នៅក្នុងគណនីចរន្ត និងគណនីសន្សំប្រាក់រៀល ABA ប៉ុណ្ណោះ ។ គណនីកាលកំណត់ មិនរាប់បញ្ចូលទៅក្នុងប្រូម៉ូសិននេះទេ។
- អតិថិជន ABA Mobile ពុំតម្រូវឲ្យរក្សាសមតុល្យអប្បបរមាប្រចាំថ្ងៃនោះទេ។ ដើម្បីមានសិទ្ធិចូលរួមក្នុងការចាប់រង្វាន់នេះ អតិថិជន ABA Mobile ត្រូវរក្សាសមតុល្យអប្បបរមានៅថ្ងៃចុងក្រោយនៃខែនីមួយៗក្នុងអំឡុងពេលប្រូម៉ូសិន។
- អតិថិជន ABA Mobile នឹងមានឈ្មោះចូលរួមក្នុងការចាប់ឆ្នោតចំនួន 1 ដង នៅពេលរក្សាទុកលុយដល់កម្រិតដែលបានកំណត់។
- ទឹកប្រាក់ 10,000,000 រៀល ចំនួន 12 រង្វាន់ នឹងផ្ដល់ជូនអំឡុងពេលប្រូម៉ូសិនទាំងមូល។ អ្នកឈ្នះចំនួនមួយរូប នឹងត្រូវជ្រើសរើសតាមរយៈការចាប់ឆ្នោតជារៀងរាល់ខែ។
- ការចាប់រង្វាន់នឹងធ្វើឡើងជារៀងរាល់ខែក្នុងអំឡុងពេលមួយសប្តាហ៍បន្ទាប់ពីខែប្រម៉ូសិននីមួយៗ។
- ធនាគារ ABA នឹងទាក់ទងទៅអ្នកឈ្នះ ដើម្បីបើករង្វាន់ តាមរយៈលេខទូរស័ព្ទ 098 203 203។
- រង្វាន់ទឹកប្រាក់ នឹងផ្ទេរចូលគណនីអ្នកឈ្នះក្នុងរយៈពេល 10 ថ្ងៃ នៃធ្វើការ ក្រោយជ្រើសរើសអ្នកឈ្នះរួច។
- តាមរយៈការចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះ អ្នកឈ្នះរង្វាន់បានយល់ព្រមដោយស្វ័យប្រវត្តិក្នុងសកម្មភាពផ្សព្វផ្សាយនានា ដែលក្នុងនោះ ឈ្មោះ សញ្ជាតិ និងទីកន្លែងរស់នៅរបស់អ្នកឈ្នះ អាចនឹងត្រូវបង្ហាញជាសាធារណៈ។
- រង្វាន់ក្នុងប្រូម៉ូសិននេះ មិនអាចផ្ទេរនិងដូរយកជាផលិតផលផ្សេងបានទេ។
- បុគ្គលិកធនាគារ ABA មិនមានសិទ្ធចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះទេ។
- ធនាគារ ABA រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ ផ្លាស់ប្ដូរ លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយ ដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA អំពីបញ្ហាណាមួយជាការសម្រេចចុងក្រោយ និងមិនមានការកែប្រែ។