ជាមួយកាត ABA Visa ទទួលបានប័ណ្ណទឹកប្រាក់ទិញទំនិញ $5 ពី AEON Online

21/Jan/2019

ទិញទំនិញបន្លែត្រីសាច់តាមអនឡាញជាមួយកាត ABA Visa និងទទួលបានរង្វាន់! រាល់ពេលដែលអ្នកចំណាយចាប់ពី $15 ឡើងទៅតាម AEON Online អ្នកនឹងទទួលបានប័ណ្ណទឹកប្រាក់ $5 សម្រាប់ការទិញទំនិញលើកក្រោយរបស់អ្នកនៅតាមផ្សារទំនើបអ៊ីអន ហាងទំនិញអ៊ីអន ឬផ្សារទំនើប AEON MaxValu។

សូមរីករាយជាមួយបទពិសោធថ្មីក្នុងការទិញទំនិញ និងចំណេញកាន់តែច្រើនជាមួយកាត ABA Visa!

មិនទាន់មានកាត ABA Visa មែនទេ? សូមចូលទៅកាន់ទំព័រ កាតទូទាត់ ដើម្បីបើកកាត ឬដឹងពីរបៀបបើក កាតនិម្មិត Visa ដោយខ្លួនឯង! អ្នកក៏អាច ស្នើសុំកាត Visa របស់អ្នក ដោយផ្ទាល់ពីកម្មវិធី ABA Mobile។

រយៈពេលប្រូម៉ូសិន

ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 មីនា 2021 ឬរហូតដល់អស់ពីស្តុក។

លក្ខខណ្ឌ

ប្រូម៉ូសិននេះសម្រាប់កាត ABA Visa ទាំងអស់ រួមទាំងកាតនិម្មិតផងដែរ។

  • ប្រូម៉ូសិននេះសម្រាប់ការទូទាត់អនឡាញដែលមានចំនួនទឹកប្រាក់អប្បបរមា $15 ក្នុងមួយប្រតិបត្តិការដែលធ្វើឡើងជាមួយកាត ABA Visa Aeon Online (មិនរួមបញ្ចូលថ្លៃដឹកជញ្ជូនទេ)។
  • កាតនីមួយៗមានសិទ្ធិទទួលបានប័ណ្ណទឹកប្រាក់តែមួយ (1) ប៉ុណ្ណោះក្នុងមួយថ្ងៃ។
  • ប័ណ្ណទឹកប្រាក់នឹងត្រូវប្រគល់ជូននៅពេលដឹកជញ្ជូនជូនអតិថិជន។
  • ប័ណ្ណទឹកប្រាក់មានសុពលភាពសម្រាប់តែការទិញទំនិញនានាដែលធ្វើឡើងដោយប្រើកាតចរន្តជិត ABA Visa (Contactless)។
  • ប័ណ្ណទឹកប្រាក់មានសុពលភាពរហូតដល់ថ្ងៃទី 30 កញ្ញា 2021។
  • ប័ណ្ណទឹកប្រាក់មិនអាចប្តូរជាសាច់ប្រាក់បានឡើយ ហើយអាចប្រើបានសម្រាប់តែការទិញទំនិញនៅតាមហាងទំនិញអ៊ីអន របស់ក្រុមហ៊ន AEON Cambodia Co. Ltd តែប៉ុណ្ណោះ៖

    • ផ្សារទំនើបអ៊ីអន ម៉ល ភ្នំពេញ (ផ្សារទំនើប និងហាងទំនិញតែប៉ុណ្ណោះ)
    • ផ្សារទំនើបអ៊ីអន ម៉ល សែនសុខ (ផ្សារទំនើប និងហាងទំនិញតែប៉ុណ្ណោះ)
    • ផ្សារទំនើប AEON MaxValu ។

  • ប័ណ្ណទឹកប្រាក់ផ្ដល់ជូនតាមគោលការណ៍ “មកមុន ទទួលបានមុន” និងរហូតទាល់តែអស់ពីស្តុក។
  • ធនាគារ ABA ក្រុមហ៊ុន Visa និង AEON Online រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ប្រូម៉ូសិននេះ ឬផ្លាស់ប្តូរ លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយដោយមិនបាច់ជូនដំណឹងជាមុនឡើយ។
  • ការសម្រេចចិត្តរបស់ធនាគារ ABA ក្រុមហ៊ុន Visa និង AEON Online អំពីបញ្ហាណាមួយ គឺជាការសម្រេចចិត្តចុងក្រោយ និងមិនមានការឆ្លើយឆ្លងណាមួយផ្សេងទៀតឡើយ។
  • ធនាគារ ABA នឹងមិនទទួលខុសត្រូវចំពោះជម្លោះណាមួយដែលកើតឡើងពីសុពលភាពប័ណ្ណទឹកប្រាក់ ការផ្តល់ប័ណ្ណទឹកប្រាក់ និង/ឬតម្លៃប័ណ្ណទឹកប្រាក់នោះឡើយ។