ចុះថ្លៃ​ជូន​ 30%​ លើ​សំបុត្រ​កុន​ Prime​ Cineplex​ គ្រប់​ប្រភេទ​ ជាមួយ​ ABA​ Mobile

23/Nov/2023

ការ​បញ្ចុះតម្លៃ​ 30%​ លើ​សំបុត្រ​កុន​ពី​ ABA​ Mobile​ ត្រលប់​មក​វិញ​ហើយ​! ​

បន្ទាប់​ពី​ចំណាយពេល​ទៅ​វត្ត​ជុំ​ក្រុម​គ្រួសារ​ និង​មនុស្ស​ជាទី​ស្រឡាញ់​ហើយ​ កុំ​ភ្លេច​នាំ​ពួក​គាត់​មក​មក​រឿង​ល្បីៗ​ទើប​ចេញ​ ថ្មី​នៅ​ Prime​ Cineplex​។​ ពី​ថ្ងៃ​ទី​ 1​ ដល់​ថ្ងៃ​ទី​ 3​ ខែតុលា​ ឆ្នាំ​2024​ អតិថិជន​ ABA​ Mobile​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ 30%​ ផ្ដាច់មុខ​ ពេល​ទិញ​សំបុត្រ​កុន​ Prime​ Cineplex​ ពី​ Cinema​ Ticket​ ក្រោម​មុខងារ​ សេវាកម្ម​ ក្នុង​ ABA​ Mobile​។​ ទទួលយក​អត្ថប្រយោជន៍​នៃ​ប្រូ​ម៉ូ​សិន​នេះ​ ហើយ​រីករាយ​ជាមួយ​មធ្យោបាយ​ងាយស្រួល​នៃ​ការ​កក់​សំបុត្រ​ ឥឡូវ​! ​

មុខងារ​ សេវាកម្ម​ មាន​គោលបំណង​ធ្វើ​ឲ្យ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក​ប្រើ​ ABA​ Mobile​ កាន់តែ​មាន​ផលិតភាព​ និង​រៀបរយ​។​ អតិថិជន​អាច​ទូទាត់​សេវា​ផ្សេងៗ​ពី​ដៃគូ​របស់​ធនាគារ​ ABA​ កាន់តែ​ងាយស្រួល​ ខណៈ​ដែល​អាច​ស្វែងរក​ការ​ផ្ដល់​ជូន​ពិសេសៗ​ជា​ច្រើន​នៅ​ទីនោះ​។​ ​

មិន​ទាន់​មាន​គណនី​ ABA?​ ដោ​ន​ឡូត​ ABA​ Mobile​ រួច​បើក​ គណនី​រហ័ស​ ដោយ​មិន​ចាំបាច់​បំពេញ​ក្រដាស​ស្នាម​ ឬ​អញ្ជើញ​ទៅ​សាខា​ធនាគារ​ (​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​ ដើម្បី​ទទួលយក​អត្ថប្រយោជន៍​នៃ​ប្រូ​ម៉ូ​សិន​នេះ​ ឥឡូវ​។

​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​ 1​ ដល់​ថ្ងៃ​ទី​ 3​ ខែតុលា​ ឆ្នាំ​2024​ (​រួម​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​ រហូត​អស់​ថវិកា​កំណត់​)​។​ ​

ជំហាន​ងាយៗ​ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​

  • បើក​កម្មវិធី​ ABA​ Mobile​ រួច​ចុច​ប៊ូ​តុង​ សេវាកម្ម​ នៅ​លើ​អេ​ក្រង់​ដើម​
  • ​ចុច​ Cinema​ Ticket
  • ជ្រើសរើស​ ទីតាំង​ រោង​ភាពយន្ដ​ Prime​ Cineplex
  • ជ្រើសរើស​ រឿង​ដែល​អ្នក​ចង់​មើល​ ម៉ោង​ចាក់​បញ្ចាំង​ កៅអី​ នោះ​អ្នក​នឹង​ឃើញ​អត្រា​បញ្ចុះតម្លៃ​
  • ​ទូទាត់​ជាមួយ​គណនី​ ABA​ របស់​អ្នក​
  • ​ពេល​ដល់​រោង​ភាពយន្ដ​ សូម​ស្គែ​ន​កូដ​ QR​ ឬ​បញ្ចូល​លេខ​កូដ​នៅ​ទូ​បើក​សំបុត្រ​របស់​ Prime​ Cineplex​ ដើម្បី​យក​សំបុត្រ​។​ ​

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖ ចុះថ្លៃ​ 30%​ ពេល​ទិញ​សំបុត្រ​កុន​ Prime​ Cineplex​ ពី​ Cinema​ Ticket​ ក្រោម​មុខងារ​ សេវាកម្ម​ ក្នុង​ ABA​ Mobile​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​សម្រាប់​អ្នក​ប្រើប្រាស់​ ABA​ Mobile​ ទាំងអស់​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​សំបុត្រ​កុន​ Prime​ Cineplex​ ទាំងអស់​ ដែល​ទិញ​ពី​ Cinema​ Ticket​ ក្រោម​មុខងារ​ សេវាកម្ម​ ក្នុង​ ABA​ Mobile​។​
  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​សម្រាប់​ការ​មើល​រឿង​គ្រប់​ប្រភេទ​,​ កៅអី​,​ សាល​ (Hall)​ នៅ​រោង​ភាពយន្ដ​ Prime​ Cineplex​ គ្រប់​សាខា​។​
  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​តាម​គោលការណ៍​ “​មក​មុន​ បាន​មុន​”​។​
  • ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ប្រើ​ផ្គួប​ជាមួយ​ប្រូ​ម៉ូ​សិន​ផ្សេង​ដែល​ផ្ដល់​ជូន​ដោយ​ធនាគារ​ ABA​ និង​/​ឬ​ Prime​ Cineplex​ ឡើយ​។​
  • ​ធនាគារ​ ABA​ និង​រោង​ភាពយន្ដ​ Prime​ Cineplex​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ ឬ​កែប្រែ​លក្ខខណ្ឌ​ ឬ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​រោង​ភាពយន្ដ​ Prime​ Cineplex​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ ហើយ​មិន​មានការ​ឆ្លើយឆ្លង​ណាមួយ​ផ្សេង​ទៀត​ឡើយ​