បានការចុះថ្លៃ 30% លើសំបុត្រកុន ពេលទូទាត់ជាមួយកាត ABA Mastercard
24/Feb/2023
ABA និង Major Cineplex បង្កើនបទពិសោធមើលភាពយន្ដរបស់ម្ចាស់កាត ABA Mastercard ជាមួយប្រូម៉ូសិនចំណេញកាន់តែច្រើន! ចុះថ្លៃជូន 30% លើសំបុត្រកុន Major Cineplex គ្រប់ប្រភេទ នៅពេលអ្នកទូទាត់ជាមួយកាត ABA Mastercard។
មិនទាន់មានកាត ABA Mastercard? សូមមើលពីរបៀបបើកកាត ABA Mastercard ប្លាស្ទិក តាមរយៈ ABA Mobile។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 1 ខែមីនា រហូតដល់ថ្ងៃទី 30 ខែឧសភា ឆ្នាំ 2023 (រួមបញ្ចូលថ្ងៃទាំងពីរ រហូតអស់ថវិកាកំណត់)។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់ម្ចាស់កាត ABA Mastercard ប្លាស្ទិកទាំងអស់។
- ទិញសំបុត្រកុននៅបញ្ជរលក់សំបុត្ររបស់ Major Cineplex ដើម្បីបានការចុះថ្លៃ 30% លើសំបុត្រកុន ដោយកំណត់ខ្ពស់បំផុតត្រឹម 15 ដុល្លារ ពេលទូទាត់ជាមួយកាត ABA Mastercard។
- ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់ការមើលរឿងគ្រប់ប្រភេទ, កៅអី និងសាល (Hall) នៅគ្រប់សាខា Major Cineplex ទាំងអស់។
- ម្ចាស់កាត ABA Mastercard ម្នាក់ អាចប្រើប្រូម៉ូសិននេះបានតែម្ដងប៉ុណ្ណោះក្នុងមួយថ្ងៃ។
- ប្រូម៉ូសិននេះ ផ្ដល់ជូនតាមគោលការណ៍ “មកមុន បានមុន” និងរហូតអស់ថវិកាកំណត់។
- រង្វាន់ពីប្រូម៉ូសិននេះ មិនអាចបើក ឬដូរយកជាសាច់ប្រាក់បានឡើយ។
- ធនាគារ ABA, Mastercard និងរោងភាពយន្ដ Major Cineplex រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្ដូរ ឬកែប្រែលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA, Mastercard និងរោងភាពយន្ដ Major Cineplex អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចិត្តចុងក្រោយ ហើយមិនមានការឆ្លើយឆ្លងណាមួយផ្សេងទៀតឡើយ។