ចុះថ្លៃ 25% លើមុខងារ Grab Transport នៅប្រទេសថៃ ជាមួយ ABA Visa
20/Jan/2025
ធ្វើដំណើរនៅក្នុងប្រទេសថៃយ៉ាងងាយស្រួល និងសន្សំសំចៃជាមួយ ABA Visa! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025 ម្ចាស់កាត ABA Visa នឹងទទួលបានការបញ្ចុះតម្លៃ 25% លើថ្លៃជិះ Grab ពេលបង់ប្រាក់ជាមួយកាត ABA Visa។ ដើរលេងជុំវិញទីក្រុងដ៏រស់រវើកនៃប្រទេសថៃជាមួយការធ្វើដំណើរដ៏ងាយស្រួល មានតម្លៃសមរម្យជាមួយ Grab និង ABA Visa។
មិនទាន់មានកាត ABA Visa? សូមមើលពីរបៀបបើកកាត Visa និម្មិត ឬ ប្លាស្ទិក ផ្ទាល់តាមកម្មវិធី ABA Mobile។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 16 មករា ដល់ថ្ងៃទី 31 ធ្នូ ឆ្នាំ 2025 (រាប់បញ្ចូលថ្ងៃទាំងពីរ)។
ដំណើរការនៃប្រូម៉ូសិន៖ ម្ចាស់កាត ABA Visa អាចទទួលបានការបញ្ចុះតម្លៃ 25% លើ Grab Transport នៅពេលជិះ និងទូទាត់ប្រាក់ជាមួយកាត ABA Visa បន្ទាប់ពីដាក់ប្រូម៉ូកូដ VISATH នៅប្រទេសថៃ។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះផ្ដល់ជូនម្ចាស់កាត ABA Visa ដែលមិនធ្លាប់ប្រើប្រាស់សេវាកម្ម Grab នៅប្រទេសថៃ។
- ម្ចាស់កាត ABA Visa អាចទទួលបានការបញ្ចុះតម្លៃច្រើនបំផុត 70 បាតក្នុងមួយជើង។
- ម្ចាស់កាត ABA Visa ត្រូវតែបញ្ចូលប្រ៉ូម៉ូកូដ "VISATH" ហើយជ្រើសរើស GrabPay ជាវិធីបង់ប្រាក់ដោយប្រើកាត ABA Visa សម្រាប់កក់សេវាកម្មធ្វើដំណើរ Grab Transport។
- អតិថិជនម្នាក់ អាចប្រើប្រូម៉ូកូដនេះបានតែ់ 3 ដងប៉ុណ្ណោះ។
- ការបញ្ចុះតម្លៃនេះ អនុវត្តចំពោះប្រភេទយានជំនិះ់ JustGrab, GrabCar, GrabCar Premium, GrabSUV, GrabVan នៅលើផ្លែតហ្វម Grab ក្នុងតំបន់ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសថៃតែប៉ុណ្ណោះ។
- ប្រូម៉ូសិននេះ ផ្ដល់ជូនតាមគោលការណ៍ “មកមុន បានមុន” ដោយក្នុងមួយខែ ផ្ដល់ជូនតែ 800 ប្រូម៉ូកូដប៉ុណ្ណោះ។
- ប្រូម៉ូសិននេះមិនអាចប្រើផ្គួបជាមួយប្រូម៉ូសិន Grab ផ្សេងទៀត និងមិនអាចដូរយកជាសាច់ប្រាក់ ឬរង្វាន់ផ្សេងទៀតបានទេ។
- Grab រក្សាសិទ្ធិក្នុងការផ្អាកសេវាកម្ម ឬប្រូម៉ូសិន ប្រសិនបើប្រព័ន្ធ ឬអេបមានបញ្ហាណាមួយ ឬប្រសិនបើគណនីអ្នកប្រើប្រាស់ត្រូវបានផ្អាក ដោយមិនផ្តល់សំណង និងការជូនដំណឹងជាមុនឡើយ។
- Grab រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌនានានៃសកម្មភាពទីផ្សាររួម ដោយមិនជម្រាបដំណឹងជាមុនឡើយ ហើយក្នុងករណីមានវិវាទណាមួយ នោះការសម្រេចចិត្តរបស់ Grab ត្រូវចាត់ទុកជាការសម្រេចចុងក្រោយ។