ចុះថ្លៃ 15% លើសំបុត្រយន្ដហោះទៅ Los Angeles, Seattle, San Francisco ឬ Taipei ជាមួយកាត ABA
15/Dec/2022
បញ្ចុះតម្លៃធំជាងមុន ទៅកាន់គោលដៅដ៏មមាញឹករបស់ EVA Air សម្រាប់ម្ចាស់កាត ABA ! ពីថ្ងៃទី 20 ខែកញ្ញា ដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2023 ចុះថ្លៃ 15% ពេលអ្នកទិញសំបុត្រយន្ដហោះទៅកាន់ Los Angeles, Seattle, San Francisco ឬ Taipei នៅលើវិបសាយ EVA Air ឬអេប EVA Mobile ហើយទូទាត់ជាមួយកាត ABA Visa ឬ ABA Mastercard ។ កុំរំលងឱកាសទិញសំបុត្រយន្ដហោះទៅកាន់គោលដៅដែលអ្នកពេញចិត្ត ក្នុងតម្លៃដ៏ល្អនេះឲ្យសោះណា៎!
មិនទាន់មានកាត ABA Mastercard និង Visa? សូមមើលពីរបៀបបើកកាត ABA Mastercard និង Visa ប្លាស្ទិក និង និម្មិត តាម ABA Mobile របស់អ្នក។
ចន្លោះពេលនៃការការកក់៖ ពីថ្ងៃទី 20 ខែកញ្ញា ដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2023 (រាប់បញ្ចូលថ្ងៃទាំងពីរ)
ចន្លោះពេលនៃការធ្វើដំណើរ៖ ពីថ្ងៃទី 20 ខែកញ្ញា ដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2023 (រាប់បញ្ចូលថ្ងៃទាំងពីរ)
ជំហានងាយៗក្នុងការកក់សំបុត្រយន្ដហោះ EVA Air ជាមួយការបញ្ចុះតម្លៃ ៖
វិបសាយ EVA លីងប្រូម៉ូសិន
| កម្មវិធី EVA Mobile
|
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខសម្រាប់ម្ចាស់កាត ABA Mastercard និង Visa ទាំងកាតប្លាស្ទិក និងកាតនិម្មិត។
- ដើម្បីបានការបញ្ចុះតម្លៃ 15% គ្រាន់តែទិញសំបុត្រយន្តហោះតាមកម្មវិធី EVA Mobile ឬ វិបសាយ EVA សម្រាប់គោលដៅដែលបានកំណត់ខាងលើ រួចទូទាត់ជាមួយកាត ABA Mastercard ឬ ABA Visa ។ អត្រាបញ្ចុះតម្លៃនឹងបង្ហាញ និងផ្ដល់ជូន តែនៅពេលម្ចាស់កាត ABA ចុចលើ “បញ្ចុះតម្លៃជាមួយធនាគារ” រួចជ្រើសរើស “ABA BANK IN CAMBODIA” (ចុះ 15%) ប៉ុណ្ណោះ ។
- ប្រូម៉ូសិននេះ មានសុពលភាពសម្រាប់តែការចេញដំណើរពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់គោលដៅមួយចំនួនដូចជា Los Angeles, Seattle, San Francisco ឬ Taipei ដែលក្រុមហ៊ុន EVA Air បានកំណត់។
- ការបញ្ចុះតម្លៃនេះ មិនអនុវត្តចំពោះពន្ធអាកាសយានដ្ឋាន, ថ្លៃសេវា និងបន្ទុកផ្សេងៗឡើយ។
- ការបញ្ចុះតម្លៃនេះ អនុវត្តចំពោះសំបុត្រយន្តហោះទាំងប្រភេទ Business និង Economy ប៉ុន្តែអាស្រ័យលើកៅអី ប្រភេទកន្លែងអង្គុយ និងតារាងពេលវេលាហោះហើរ ដែលមានជាក់ស្ដែងតែប៉ុណ្ណោះ។
- សំបុត្រយន្តហោះអាចប្តូរយកប្រាក់វិញបាន អាស្រ័យលើលក្ខខណ្ឌសំបុត្រយន្តហោះក្រុមហ៊ុន EVA Air (វិធានតម្លៃសំបុត្រ)។ ក្នុងករណីមានបញ្ហាណាមួយបណ្តាលមកពីវិបសាយកក់សំបុត្រ អតិថិជនត្រូវទាក់ទងមកបញ្ជរបម្រើសេវាអតិថិជនរបស់ក្រុមហ៊ុន EVA Air ឬទាក់ទងមកលេខ 023 210 303 / 023 219 911។
- ប្រូម៉ូសិននេះមិនអាចផ្ទេរ ឬដូរយកជាសាច់ប្រាក់ ឬផលិតផលផ្សេងឡើយ។
- ក្រុមហ៊ុន EVA Air និងធនាគារ ABA រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់កម្មវិធីនេះ ឬធ្វើការកែប្រែ លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយដោយមិនជម្រាបជូនដំណឹងជាមុនឡើយ។