ចុះថ្លៃ 15% លើបទពិសោធញ៉ាំស៊ុប Shabu Shabu នៅ SHABURI ជាមួយ ABA KHQR
15/Dec/2022
មានអីដែលល្អជាងញ៉ាំស៊ុប Shabu Shabu ពេលមេឃភ្លៀង?
ជម្រើសអាហារដ៏ស័ក្ដិសមបំផុត - ឆ្នាំងស៊ុបជាមួយទឹកស៊ុបដែលអ្នកចូលចិត្ត ផ្គួបជាមួយបន្លែស្រស់ៗ និងសាច់បន្ទះស្ដើងៗ។ ហើយឥឡូវ មានហេតុផលបន្ថែមទៀត ដែលអ្នកគួរទៅញ៉ាំ។ ពីថ្ងៃទី 26 ខែកញ្ញា ដល់ថ្ងៃទី 31 ខែតុលា ឆ្នាំ 2023 ចុះថ្លៃ 15% លើការញ៉ាំស៊ុប Shabu Shabu នៅ SHABURI ណាមួយ ពេលទូទាត់ជាមួយ ABA KHQR ។ អញ្ចឹង កុំឲ្យភ្លៀងក្លាយជាឧបសគ្គ - ឆ្ងាញ់គ្រប់ម៉ាត់ជាមួយ Shabu Shabu ហើយរីករាយជាមួយការផ្ដល់ជូនផ្ដាច់មុខនេះ!
មិនទាន់មានគណនី ABA? ដោនឡូត ABA Mobile រួចបើក គណនីរហ័ស ដោយមិនចាំបាច់បំពេញក្រដាសស្នាម ឬអញ្ជើញទៅសាខាធនាគារ (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ដើម្បីទទួលយកអត្ថប្រយោជន៍នៃប្រូម៉ូសិននេះ ឥឡូវ។
រយៈពេលប្រូម៉ូសិន៖ រៀងរាល់ថ្ងៃចន្ទ ដល់សុក្រ ពីថ្ងៃទី 26 ខែកញ្ញា ដល់ថ្ងៃទី 31 ខែតុលា ឆ្នាំ 2023 (រាប់បញ្ចូលថ្ងៃទាំងពីរ រហូតអស់ថវិកាកំណត់)។
ដំណើរការនៃប្រូម៉ូសិន៖ ចុះថ្លៃ 15% ភ្លាមៗ លើបទពិសោធញ៉ាំស៊ុប Shabu Shabu នៅ SHABURI ណាមួយ ពេលទូទាត់ជាមួយ ABA KHQR ។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខ សម្រាប់អ្នកប្រើ ABA Mobile ទាំងអស់ ដែលទូទាត់ជាមួយ ABA KHQR។
- ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់ឈុតប៊ូហ្វេនៅហាង SHABURI ហើយផ្ដល់ជូនពីថ្ងៃចន្ទ ដល់សុក្រប៉ុណ្ណោះ លើកលែងថ្ងៃឈប់សម្រាក និងចុងសប្ដាហ៍។
- ប្រូម៉ូសិននេះ ផ្ដល់ជូននៅគ្រប់សាខា SHABURI ដូចជាសាខា អ៊ីអនម៉លភ្នំពេញ, អ៊ីអនម៉លសែនសុខ, អ៊ីអនម៉លមានជ័យ និងខាលែនឌែលម៉ល។
- ប្រូម៉ូសិននេះ សម្រាប់តែការញ៉ាំនៅហាងផ្ទាល់ និងខ្ចប់ប៉ុណ្ណោះ។ ការកម្មង់តាមអេបដឹកជញ្ជូន មិនរាប់បញ្ចូលទៅក្នុងប្រូម៉ូសិននេះឡើយ។
- ប្រូម៉ូសិននេះ ផ្ដល់ជូនតាមគោលការណ៍ មកមុន បានមុន រហូតអស់ថវិកាកំណត់ ដែលមានន័យថា រយៈពេលអាចចប់មុនពេលកំណត់។
- ប្រូម៉ូសិននេះ មិនអាចប្រើផ្គួបជាមួយប្រូម៉ូសិនផ្សេងដែលផ្ដល់ជូនដោយធនាគារ ABA និង/ឬ SHABURI ឡើយ។
- ធនាគារ ABA និង SHABURI រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ ឬកែប្រែ, លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និង SHABURI អំពីបញ្ហាណាមួយជាការសម្រេចចុងក្រោយ និងមិនមានការឆ្លើយឆ្លងណាមួយផ្សេងទៀតឡើយ។