ចុះថ្លៃ 15% លើអាហារ និងភេសជ្ជៈនៅហាង Pepper Lunch ជាមួយ ABA KHQR
15/Dec/2022
ចង់ញ៉ាំអាហារ ដែលចូលចិត្តលើចានក្ដៅៗរបស់ Pepper Lunch?
មិនថាជាឈុត Beef Pepper Rice, Australian Pepper Steak ឬ Seafood នោះទេ ការផ្ដល់ជូនពី ABA រៀងរាល់ថ្ងៃចន្ទ ដល់សុក្រនេះ គឺសម្រាប់អ្នក! ពីថ្ងៃទី 27 ខែកញ្ញា ដល់ថ្ងៃទី 31 ខែតុលា ឆ្នាំ 2023 ចុះថ្លៃ 15% លើអាហារ ឬភេសជ្ជៈ នៅហាង Pepper Lunch ណាមួយ ពេលទូទាត់ជាមួយ ABA KHQR ។ កុំរំលងប្រូម៉ូសិននេះឲ្យសោះណា៎!
មិនទាន់មានគណនី ABA? ដោនឡូត ABA Mobile រួចបើក គណនីរហ័ស ដោយមិនចាំបាច់បំពេញក្រដាសស្នាម ឬអញ្ជើញទៅសាខាធនាគារ (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ដើម្បីទទួលយកអត្ថប្រយោជន៍នៃប្រូម៉ូសិននេះ ឥឡូវ។
រយៈពេលប្រូម៉ូសិន៖ រៀងរាល់ថ្ងៃចន្ទ ដល់សុក្រ ពីថ្ងៃទី 27 ខែកញ្ញា ដល់ថ្ងៃទី 31 ខែតុលា ឆ្នាំ 2023 (រាប់បញ្ចូលថ្ងៃទាំងពីរ រហូតអស់ថវិកាកំណត់)។
ដំណើរការនៃប្រូម៉ូសិន៖ ចុះថ្លៃ 15% ភ្លាមៗ លើអាហារ ឬភេសជ្ជៈ នៅហាង Pepper Lunch ណាមួយ ពេលទូទាត់ជាមួយ ABA KHQR ។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខ សម្រាប់អ្នកប្រើ ABA Mobile ទាំងអស់ ដែលទូទាត់ជាមួយ ABA KHQR។
- ប្រូម៉ូសិននេះ សម្រាប់អាហារ និងភេសជ្ជៈគ្រប់ប្រភេទនៅហាង Pepper Lunch ហើយផ្ដល់ជូនពីថ្ងៃចន្ទ ដល់សុក្រប៉ុណ្ណោះ លើកលែងថ្ងៃឈប់សម្រាក និងចុងសប្ដាហ៍។
- ប្រូម៉ូសិននេះ ផ្ដល់ជូននៅគ្រប់សាខា Pepper Lunch ដូចជាសាខា អ៊ីអនម៉លភ្នំពេញ, អ៊ីអនម៉លសែនសុខ, អ៊ីអនម៉លមានជ័យ និងខាលែនឌែលម៉ល, Express Plus Sorya Center Point និង Express Plus City Mall ។
- ប្រូម៉ូសិននេះ សម្រាប់តែការញ៉ាំនៅហាងផ្ទាល់ និងខ្ចប់ប៉ុណ្ណោះ។ ការកម្មង់តាមអេបដឹកជញ្ជូន មិនរាប់បញ្ចូលទៅក្នុងប្រូម៉ូសិននេះឡើយ។
- ប្រូម៉ូសិននេះ ផ្ដល់ជូនតាមគោលការណ៍ មកមុន បានមុន រហូតអស់ថវិកាកំណត់ ដែលមានន័យថា រយៈពេលអាចចប់មុនពេលកំណត់។
- ប្រូម៉ូសិននេះ មិនអាចប្រើផ្គួបនឹងប្រូម៉ូសិនផ្សេងដែលផ្ដល់ជូនដោយធនាគារ ABA និង/ឬ Pepper Lunch ឡើយ។
- ធនាគារ ABA និង Pepper Lunch រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ ឬកែប្រែ, លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និង Pepper Lunch អំពីបញ្ហាណាមួយជាការសម្រេចចុងក្រោយ និងមិនមានការឆ្លើយឆ្លងណាមួយផ្សេងទៀតឡើយ។