ចុះថ្លៃ ១៥% លើសំបុត្រឡានក្រុង,តាក់ស៊ី និងទូកនៅលើ Camboticket តាម ABA Mobile
15/Dec/2022
ការដើរលេងជុំវិញប្រទេសកម្ពុជា ឬប្រទេសជិតខាង កាន់តែធូរថ្លៃជាងមុន ពេលកក់តាម ABA Mobile! រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ 2023 រីករាយជាមួយការចុះថ្លៃ ១៥% លើសំបុត្រឡានក្រុង តាក់ស៊ី និងទូក គ្រប់គោលដៅនៅក្នុង ប្រទេសកម្ពុជា និងប្រទេសជិតខាង ពេលអ្នកទិញនៅលើ Camboticket ពីមុខងារ សេវាកម្ម ក្នុង ABA Mobile។
មុខងារ សេវាកម្ម មានគោលបំណងធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់អ្នកប្រើ ABA Mobile កាន់តែមានផលិតភាព និងរៀប រយ។ អតិថិជនអាចទូទាត់សេវាផ្សេងៗពីដៃគូរបស់ធនាគារ ABA កាន់តែងាយស្រួល ខណៈដែលអាចស្វែងរកការផ្ដល់ជូនពិសេសៗជាច្រើននៅទីនោះ។
មិនទាន់មានគណនី ABA? ដោនឡូត ABA Mobile រួចបើក គណនីរហ័ស ដោយមិនចាំបាច់បំពេញក្រដាសស្នាម ឬអញ្ជើញទៅសាខាធនាគារ (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ដើម្បីទទួលយកអត្ថប្រយោជន៍នៃប្រូម៉ូសិននេះឥឡូវ។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី ១ ខែ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ 2023 (រួមបញ្ចូលថ្ងៃទាំងពីរ ឬរហូតអស់ថវិកាកំណត់)។
ចន្លោះពេលធ្វើដំណើរ៖ ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ 2023 (រួមបញ្ចូលថ្ងៃទាំងពីរ)
ដំណើរការនៃប្រូម៉ូសិន៖ ចុះថ្លៃ ១៥% ភ្លាមៗ លើសំបុត្រឡានក្រុង, តាក់ស៊ី និងទូក នៅលើ Camboticket ពេលទិញពីមុខងារ សេវាកម្ម ក្នុងកម្មវិធី ABA Mobile អំឡុងពេលប្រូម៉ូសិន
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខសម្រាប់អតិថិជន ABA Mobile ទាំងអស់។
- ប្រូម៉ូសិននេះ អនុវត្តចំពោះការទិញសំបុត្រគ្រប់ប្រភេទនៅលើ Camboticket ពី មុខងារ សេវាកម្ម ក្នុង ABA Mobile អំឡុងពេលប្រូម៉ូសិន។
- មិនកំណត់ចំនួនទិញប្រចាំថ្ងៃរបស់អតិថិជនម្នាក់ៗឡើយ។
- សំបុត្រដែលបានទិញអំឡុងពេលប្រូម៉ូសិន មិនអាចដូរយកលុយវិញ ឬប្ដូរថ្ងៃធ្វើដំណើរឡើយ។
- រង្វាន់ពីប្រូម៉ូសិននេះ មិនអាចបើក ឬដូរយកជាសាច់ប្រាក់ឡើយ។
- ប្រូម៉ូសិននេះមិនអាចប្រើផ្គួបជាមួយប្រូម៉ូសិនផ្សេងដែលផ្ដល់ជូនដោយធនាគារ ABA និង/ឬ Camboticket ឡើយ។
- ប្រូម៉ូសិននេះ ផ្ដល់ជូនតាមគោលការណ៍ មកមុន បានមុន រហូតអស់ថវិកាកំណត់ ដែលអាចបញ្ចប់មុនពេលដែលបានកំណត់។
- ធនាគារ ABA និង Camboticket រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្ដូរ ឬកែប្រែលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និង Camboticket អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចិត្តចុងក្រោយ ហើយមិនមានការឆ្លើយឆ្លងណាមួយផ្សេងទៀតឡើយ។