ចុះថ្លៃ 10% ភ្លាមៗ លើសំបុត្រ Cambolink21 Express ជាមួយ ABA Mobile

09/Jan/2025

ប្រសិនបើអ្នកកំពុងរកមើលឡានក្រុងទៅខេត្តសៀមរាប, បាត់ដំបង, បន្ទាយមានជ័យ ឬប៉ោយប៉ែត ដូច្នេះ Cambolink21 Express ជាជម្រើសដ៏ល្អឥតខ្ចោះ! រហូតដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ2025 ទទួលបានការបញ្ចុះតម្លៃ 15% ពេលអ្នកទិញសំបុត្រធ្វើដំណើររបស់ Cambolink21 Express ពីមុខងារ សេវាកម្ម ក្នុង ABA Mobile បន្ទាប់ពីដាក់ប្រូម៉ូកូដ ABA។ កុំខកខានឱកាសផ្ដល់ជូនដ៏ពិសេសនេះ ដើម្បីធ្វើឲ្យការធ្វើដំណើររបស់អ្នក ទៅកាន់ភាគពាយ័ព្យនៃប្រទេសកម្ពុជា កាន់តែងាយស្រួល និងចំណេញ - សូមប្រាកដថា អ្នកកក់តាម ABA Mobile!

មិនទាន់មានគណនី ABA? ដោនឡូត ABA Mobile រួចបើក គណនីរហ័ស ដោយមិនចាំបាច់បំពេញក្រដាសស្នាម ឬអញ្ជើញទៅសាខាធនាគារ (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ដើម្បីទទួលយកអត្ថប្រយោជន៍នៃប្រូម៉ូសិននេះ ឥឡូវ។ រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 6 ខែមករា ដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ 2025 (ថ្ងៃទាំងពីរត្រូវបានរាប់បញ្ចូល)។

ចន្លោះពេលធ្វើដំណើរ៖ ពីថ្ងៃទី 6 ខែមករា ដល់ថ្ងៃទី 31 ខែមីនា ឆ្នាំ 2025 (ថ្ងៃទាំងពីរត្រូវបានរាប់បញ្ចូល)។

ដំណើរការនៃប្រូម៉ូសិន៖ ចុះថ្លៃ 10% លើការទិញសំបុត្ររបស់ Cambolink21 Express ពីមុខងារ សេវាកម្ម ក្នុង ABA Mobile បន្ទាប់ពីដាក់ប្រូម៉ូកូដ ABA អំឡុងពេលប្រូម៉ូសិន។

ខ និងលក្ខខណ្ឌ

  • ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខសម្រាប់អតិថិជន ABA Mobile។
  • ប្រូម៉ូសិននេះ អនុវត្តចំពោះការទិញសំបុត្រគ្រប់ប្រភេទពីអេប Cambolink21 ឬពីមុខងារ សេវាកម្ម ក្នុង ABA Mobile។
  • ការបញ្ចុះតម្លៃ 10% នឹងត្រូវបានបង្ហាញដោយស្វ័យប្រវត្តិនៅលើអេក្រង់ទូទាត់របស់អេប Cambolink21 ឬមុខងារ សេវាកម្ម ក្នុង ABA Mobile បន្ទាប់ពីដាក់ប្រូម៉ូកូដ “ABA” ហើយទូទាត់ជាមួយ ABA PAY។
  • មិនមានកំណត់ចំនួនទិញប្រចាំថ្ងៃរបស់អតិថិជនឡើយ។
  • សំបុត្រដែលបានទិញអំឡុងពេលប្រូម៉ូសិន មិនអាចដូរយកលុយវិញ និង/ឬដូរថ្ងៃចេញដំណើរឡើយ។
  • រង្វាន់ពីប្រូម៉ូសិននេះ មិនអាចបើក ឬដូរយកជាសាច់ប្រាក់បានឡើយ។
  • ប្រូម៉ូសិននេះ មិនអាចប្រើផ្គួបជាមួយប្រូម៉ូសិនផ្សេងដែលផ្ដល់ជូនដោយធនាគារ ABA និង/ឬ Cambolink21 ឡើយ។
  • ធនាគារ ABA និង Cambolink21 រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្ដូរ ឬកែប្រែលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះដោយមិនជម្រាបដំណឹងជាមុនឡើយ។
  • ការសម្រេចចិត្តរបស់ធនាគារ ABA និង Cambolink21 អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចិត្តចុងក្រោយ ហើយមិនមានការឆ្លើយឆ្លងណាមួយផ្សេងទៀតឡើយ។