បាន​សំបុត្រ​កុន​ Free​ នៅ​ Legend​ Cinema​ សម្រាប់​ម្ចាស់​កាត​ ABA​ UnionPay​

21/Jan/2019

​ការ​មើល​កុន​ជាមួយ​មិត្តភក្តិ​ ឬ​មនុស្ស​ជាទី​ស្រលាញ់​ឥឡូវនេះ​កាន់តែ​មាន​ន័យ​ ព្រោះ​យើងខ្ញុំ​បាន​ផ្តល់​សំបុត្រ​កុន​ Free​ នៅ​ Legend​ Cinema​ សម្រាប់​ម្ចាស់​កាត​ UnionPay​ (UPI)​ របស់​ ABA​ ទាំងអស់​។​

​ចាប់ពី​ឥឡូវនេះ​តទៅ​ ពេល​លោក​អ្នកទិញ​សំបុត្រ​កុន​មួយ​សន្លឹក​ជាមួយ​កាត​ UPI​ របស់​ ABA​ នៅ​រោង​ភាពយន្ត​ Legend​ Cinema​ ណាមួយ​ នៅ​រាល់ថ្ងៃ​សុក្រ​ ថ្ងៃ​សៅរ៍​ និង​ថ្ងៃអាទិត្យ​ នោះ​លោក​អ្នក​នឹង​ទទួល​បាន​សំបុត្រ​កុន​ Free​ 1​សន្លឹក​បន្ថែម​។​

ប្រើ​កាត​ UPI​ របស់​ ABA​ ដើម្បី​រីករាយ​ជាមួយ​កុន​ថ្មីៗ​ល្បីៗ​ដែល​អ្នក​ចូល​ចិត្ត​នៅ​ Legend​ Cinema!

​រយៈពេល​ប្រូ​ម៉ូ​សិន​

ការផ្ដល់ជូន​នេះ​មាន​សុពលភាព​រហូត​អស់សំបុត្រ​ប្រូម៉ូសិន។​ សម្រាប់​ព័ត៌មាន​លម្អិត​ សូម​ទាក់ទង​បុគ្គលិក​របស់​ Legend​ Cinema​។​

លក្ខខណ្ឌ​នានា​

  • ផ្ដល់​ជូន​សម្រាប់​គ្រប់​ប្រភេទ​សំបុត្រ​កុន​ទាំងអស់​ (2D​ និង​ 3D)​ នៅ​ Legend​ Cinema​។​
  • ​ផ្ដល់​ជូន​សម្រាប់​គ្រប់​កាត​ UnionPay​ របស់​ ABA​ ។​
  • សម្រាប់​ការ​ទស្សនា​ នៅ​ថ្ងៃ​សុក្រ​ ថ្ងៃ​សៅរ៍​ និង​ថ្ងៃអាទិត្យ​ប៉ុណ្ណោះ​។​
  • ​ម្ចាស់​កាត​អាច​ទទួល​បាន​សំបុត្រ​បន្ថែម​ត្រឹម​3​សំបុត្រ​ប៉ុណ្ណោះ​ក្នុង​មួ​យស​ប្ដា​ហ៍​(​មាន​ន័យ​ថា​ ទទួល​បាន​សំបុត្រ​ថែម​មួយ​សម្រាប់​ថ្ងៃ​សុក្រ​ មួយ​សម្រាប់​ថ្ងៃ​សៅរ៍​ និង​មួយ​សម្រាប់​ថ្ងៃអាទិត្យ​)​។​
  • ​​ប្រើ​បាន​ទាំង​កៅអី​ធម្មតា​ និង​កៅអី​ VIP​ ប៉ុន្តែ​លើកលែង​ចំពោះ​កៅអី​គ្រួសារ​ និង​កៅ​ប្រភេទ​ Recliner​ Chair​។​
  • ​ផ្តល់​ជូន​សម្រាប់​តែ​អតិថិជន​ 50​នាក់​ ដំបូង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​មួយ​ទីតាំង​នៃ​រោងកុន​ Legend​ Cinema​។​
  • ធនាគារ​ ABA​ និង​ UnionPay​ International​ សូម​រក្សារ​សិទ្ធិ​ពេញលេញ​ក្នុង​ការ​បញ្ចប់​កម្មវិធី​នេះ​ ឬ​កែប្រែ​,​ លុប​ចេញ​ ឬ​បន្ថែមបន្ថយ​ចំណុច​ណាមួយ​នៃ​លក្ខខណ្ឌ​នេះ​ ដោយ​មិន​ជម្រាប​ជូនដំណឹង​ជា​មុន​ឡើយ​។​

មិន​ទាន់​មាន​ UnionPay​ កាត​ ទេ​មែន​ទេ​?​ សូម​ស្នើ​សុំ​នៅ​ថ្ងៃនេះ​ នៅ​តាម​សាខា​ធនាគារ​ ABA​ មួយ​ណា​ក៏​បាន​ ហើយ​រីករាយ​ជាមួយ​ការ​ផ្តល់​ជូន​ដ៏​ពិសេស​នេះ​។​ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កាត​ធនាគារ​ ABA​ សូម​ចូល​ទៅ​កាន់​ទំព័រ​ កាត​ទូទាត់​ របស់​យើង​។​