ចុះ​តម្លៃ​ផ្តាច់មុខ​ 20%​ សម្រាប់​ភេសជ្ជៈ​គ្រប់មុខ​ពី​ហាង​តែ​ An​ Cha​ និង​ហាង​កាហ្វេ​ The​ Ann​ Coffee​ ជាមួយ​ ABA​ PAY

10/Jan/2020

Back​ by​ popular​ demand,​ another​ ជា​ការ​ឆ្លើយ​តប​នឹង​តម្រូវការ​ដ៏​ពេញ​និយម​ នេះ​ជា​ការ​ផ្តល់​ជូន​ដ៏​អស្ចារ្យ​មួយទៀត​សម្រាប់​អ្នកគាំទ្រ​ An​ Cha!​ ចាប់ពី​ថ្ងៃ​ទី​ 5​ មីនា​ ដល់​ថ្ងៃ​ទី​ 5​ ឧសភា​ 2021​ អ្នក​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ផ្តាច់មុខ​ 20%​ សម្រាប់​ភេសជ្ជៈ​គ្រប់មុខ​នៅ​ហាង​តែ​ An​ Cha​ Taiwan​ Milk​ Tea​ និង​ហាង​កាហ្វេ​ The​ Ann​ Coffee​។​ គ្រាន់តែ​ប្រើ​កម្មវិធី​ ABA​ Mobile​ របស់​អ្នក​ រួច​ស្គែ​ន​កូដ​ QR​ ដើម្បី​ទូទាត់​ដោយ​ប្រើ​ ABA​ PAY!​ ទទួល​បាន​ភាព​ងាយស្រួល​ក្នុង​ការ​ទូទាត់​បែប​ឌី​ជី​ថ​ល​ ខណៈ​ពេល​រីករាយ​ជាមួយ​ភេសជ្ជៈ​ជាទី​ពេញចិត្ត​របស់​អ្នក​។​

ប្រសិនបើ​អ្នក​មិន​ទាន់​មាន​គណនី​ ABA​ ទេ​ បើក​គណនី​រហ័ស​ឥឡូវនេះ​បាន​ពី​គ្រប់​ទីកន្លែង​។​ សូម​ចុចត្រង់នេះ​​ ដើម្បី​ដឹង​ពី​របៀប​បើក​គណនី​រហ័ស​នេះ​។​

​រយៈពេល​ប្រូ​ម៉ូ​សិន​៖

ចាប់ពី​ថ្ងៃ​ទី​ 5​ មីនា​ ដល់​ថ្ងៃ​ទី​ 5​ ឧសភា​ 2021

​ហាង​ដែលចូលរួម​៖​ 

ភ្នំពេញ

បណ្តាខេត្ត

​លក្ខខណ្ឌ​៖

  • ​ប្រូ​ម៉ូ​សិន​នេះ​មាន​ផ្តាច់មុខ​សម្រាប់​អ្នក​ប្រើប្រាស់​កម្មវិធី​ ABA​ Mobile​ ទាំងអស់​។​
  • ប្រូ​ម៉ូ​សិន​នេះ​សម្រាប់​ភេសជ្ជៈ​គ្រប់​ប្រភេទ​នៅ​តាម​ហាង​តែ​ An​ Cha​ និង​ហាង​កាហ្វេ​ The​ Ann​ Coffee​ ដែល​ចូលរួម​ដូច​មាន​រៀបរាប់​ខាងលើ​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​មិន​អាច​ផ្ទេរ​ និង​មិន​អាច​ប្តូរ​ជា​សាច់ប្រាក់​ ហើយ​ក៏​មិន​អាច​ប្រើ​ផ្គួប​ផ្សំ​ជាមួយនឹង​ការ​បញ្ចុះតម្លៃ​ ប្រូ​ម៉ូ​សិន​ និង​ប័ណ្ណ​បញ្ចុះតម្លៃ​ផ្សេងៗ​ណាមួយ​ទៀត​បាន​ឡើយ​ (​លុះត្រាតែ​មាន​បញ្ជាក់​)​។​
  • ​ធនាគារ​ ABA​ ហាង​តែ​ An​ Cha​ និង​ហាង​កាហ្វេ​ The​ Ann​ Coffee​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ ឬ​ផ្លាស់​ប្តូរ​ លុប​ចោល​ ឬ​បន្ថែម​លក្ខខណ្ឌ​ណាមួយ​ដោយ​មិនបាច់​ជូនដំណឹង​ជា​មុន​ឡើយ​។​
  • ​ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ ហាង​តែ​ An​ Cha​ និង​ហាង​កាហ្វេ​ The​ Ann​ Coffee​ អំពី​បញ្ហា​ណាមួយ​គឺជា​ការ​សម្រេច​ជា​ស្ថាពរ​ និង​មិន​មានការ​ឆ្លើយឆ្លង​ផ្សេង​ណាមួយ​ទៀត​ឡើយ​។​

​ចង់​ដឹង​បន្ថែម​អំពី​ ABA​ PAY?​ សូម​ចូល​ទៅ​ទំព័រ​ ABA​ PAY ឥឡូវនេះ​!