​បាន​ប្រាក់​ត្រឡប់​ ហើយ​មិន​គិតថ្លៃ​សេវា​ SWIFT​ ពេល​ទទួល​ប្រាក់​ផ្ទេរ​ពី​ក្រៅប្រទេស​

10/Jan/2023

មាន​ក្រុមហ៊ុន​ ឬ​អាជីវកម្ម​ ហើយ​កំពុង​រក​មើល​ការ​ផ្ដល់​ជូន​ដ៏​ពិសេស​សម្រាប់​ទទួល​ប្រាក់​ផ្ទេរ​ពី​ក្រៅប្រទេស​?​ ឥឡូវ​ លោក​អ្នក​អាច​រីករាយ​ជាមួយ​ប្រូ​ម៉ូ​សិន​ផ្ទេរ​ប្រាក់​តាម​ SWIFT​ របស់​ ABA! ​

អតិថិជន​ ជា​ក្រុមហ៊ុន​ ឬ​អាជីវកម្ម​ ដែល​ប្រើ​សេវា​ ផ្ទេរ​តាម​ SWIFT​ របស់​ ABA​ ដើម្បី​ទទួល​ប្រាក់​ផ្ទេរ​ពី​ក្រៅប្រទេស​ចូល​គណនី​ ABA​ របស់​ខ្លួន​ នឹង​មិន​ចាំបាច់​បង់ថ្លៃ​ផ្ទេរ​ចូល​ឡើយ​ សម្រាប់​ចំនួន​ទឹកប្រាក់​ផ្ទេរ​ចាប់ពី​ 500,000​ ដុល្លារ​។​ ចំពោះ​ទឹកប្រាក់​ចាប់ពី​ 1,000,000​ ដុល្លារ​ វិញ​ យើងខ្ញុំ​ក៏​នឹង​មាន​ផ្ដល់​ប្រាក់​ត្រលប់​ 0.05%​ បន្ថែម​ជូន​លោក​អ្នកផង​ដែរ​! ​

រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ 16​ មក​រា​ ដល់​ថ្ងៃ​ 31​ ធ្នូ​ 2023​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។​ ​

ព័ត៌មាន​លម្អិត​អំពី​ប្រូ​ម៉ូ​សិន

​អតិថិជន​ ជាម​ក្រុមហ៊ុន​ ឬ​អាជីវកម្ម​ ដែល​ទទួល​ប្រាក់​ចូល​គណនី​ ABA​ របស់​ពួក​គេ​ពី​អ្នកទិញ​ ឬ​ដៃគូ​ពី​ក្រៅប្រទេស​ តាម​ប្រព័ន្ធ​ SWIFT​ ត្រូវ​ផ្ញើ​អ៊ីមែល​មក​ [email protected]​ ជាមួយ​កម្មវត្ថុ​ “​ប្រាក់​ត្រលប់​សម្រាប់​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ចូល​”​ ហើយ​ផ្តល់​ឈ្មោះ​ និង​លេខ​គណនី​ ABA​ ដើម្បី​ទទួល​បាន​៖

  • ឥត​គិតថ្លៃ​សេវា​ទទួល​ប្រាក់​ សម្រាប់​ចំនួន​ទឹកប្រាក់​ផ្ទេរ​ចាប់ពី​ 500,000​ –​ 1,000,000​ ដុល្លារ​អា​មេ​រិ​ក​ ឬ
  • ​​ឥត​គិតថ្លៃ​សេវា​ទទួល​ប្រាក់​ +​ ប្រាក់​ត្រលប់​ 0.05%​ សម្រាប់​ចំនួន​ទឹកប្រាក់​ផ្ទេរ​ចាប់ពី​ 1,000,000​ ដុល្លារ​អា​មេ​រិ​ក​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ សម្រាប់​ការ​ទទួល​ប្រាក់​ទូទាត់​ថ្លៃ​ជំនួញ​/​ អាជីវកម្ម​ តាម​ប្រព័ន្ធ​ SWIFT​ មក​កាន់​គណនី​ ABA​ ប៉ុណ្ណោះ​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​ការ​ផ្ទេរ​ប្រាក់​ចូល​តាម​ប្រព័ន្ធ​ SWIFT​ សម្រាប់​ចំនួន​ទឹកប្រាក់​សម​មូល​នឹង​ ឬ​លើស​ពី​ 500,000​ ដុល្លារ​អា​មេ​រិ​ក​ ក្នុង​មួយ​ប្រតិបត្តិការ​ប៉ុណ្ណោះ​។​
  • ​អតិថិជន​ ដែល​ជា​ក្រុមហ៊ុន​ ឬ​អាជីវកម្ម​ ត្រូវ​ជូនដំណឹង​មក​ធនាគារ​ ABA​ ដោយ​ផ្ញើ​អ៊ីមែល​មក​កាន់​ [email protected]​ ជាមួយ​កម្មវត្ថុ​ “​ប្រាក់​ត្រលប់​សម្រាប់​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ចូល​”​ ហើយ​ផ្តល់​ឈ្មោះ​ និង​លេខ​គណនី​ ABA​ ដែល​ប្រើ​សម្រាប់​ទទួល​ប្រាក់​ផ្ទេរ​តាម​ SWIFT​។​
  • ​ទឹកប្រាក់​ត្រលប់​នឹង​បញ្ចូល​ទៅ​ក្នុង​គណនី​ ABA​ ដែល​បាន​ផ្ដល់​នៅ​ក្នុង​អ៊ីមែល​ បន្ទាប់​ពី​មានការ​ផ្ទៀងផ្ទាត់​ និង​ការ​បញ្ជាក់​អំពី​ប្រតិបត្តិការ​ទទួល​ប្រាក់​ផ្ទេរ​តាម​ SWIFT​។​
  • ​ចំនួន​ទឹកប្រាក់​ផ្ទេរ​ចូល​តាម​ SWIFT​ មិន​មាន​កំណត់​កម្រិត​អតិបរមា​ឡើយ​។
  • ​ធនាគារ​ ABA​ រក្សា​សិទ្ធិ​តាម​ឆន្ទា​នុ​សិទ្ធ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ ឬ​កែប្រែ​លក្ខខណ្ឌ​នានា​ ឬ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  •  ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ ហើយ​មិន​មានការ​ឆ្លើយឆ្លង​ណាមួយ​ផ្សេង​ទៀត​ឡើយ​។​