រីករាយ​ជាមួយ​រង្វាន់​រហូត​ដល់​ 50$​ សម្រាប់​អ្នកកាន់កា​ត​ ABA​ UnionPay​ ទាំងអស់​!

01/Jan/2022

ABA​ និង​ UnionPay​ International​ (UPI)​ ផ្ដល់​ជូន​រង្វាន់​ពេញ​មួយ​ឆ្នាំ​ជា​ Gift​ Cards​ និង​គូ​ប៉ុង​អេ​ឡិ​ក​ ត្រូ​និករ​ហូត​ដល់​ 50$​។​ ពី​ថ្ងៃនេះ​ រហូត​ដល់​ថ្ងៃ​ 31​ មក​រា​ 2023​ រាល់​ការ​ចំណាយ​ចាប់ពី​ $30/$60​ ក្នុង​មួយ​វិក្កយបត្រ​ ឬ​ 3​ វិក្កយបត្រ​បញ្ចូល​គ្នា​ អ្នក​នឹង​ទទួល​បាន​ Gift​ Card​ $5​ ពី​ Starbucks​ ឬ​កូ​ប៉ុង​ $10​ ពី​ La​ Rue​។​

​មិន​ទាន់​មាន​កាត​ ABA​ UPI?​ បើក​កាត​ ABA​ UPI​ ដំបូង​របស់​អ្នក​ ដោយ​ផ្ទាល់​ក្នុង​ ABA​ Mobile!

រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ 4​ មក​រា​ 2022​ ដល់​ថ្ងៃ​ 31​ មក​រា​ 2023​។​

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖

  • ជម្រើស​ទី​ 1៖​ ទទួល​បាន​ Gift​ Card​ $5​ ពី​ Starbucks​ ដោយ​ចំណាយ​ចាប់ពី​ $30​ ជាមួយ​កាត​ ABA​ UPI​ (​អាច​បូក​ចូល​គ្នា​រហូត​ដល់​ 3​ វិក្កយបត្រ​)​ ។​
  • ​ជម្រើស​ទី​ 2៖​ ទទួល​បាន​គូ​ប៉ុង​ $10​ ពី​ La​ Rue​ ដោយ​ចំណាយ​ចាប់ពី​ $60​ ជាមួយ​កាត​ ABA​ UPI​ (​អាច​បូក​ចូល​គ្នា​រហូត​ដល់​ 3​ វិក្កយបត្រ​)​។​

​របៀប​បើក​រង្វាន់​?

  1. ​ចូល​ទៅ​ www.unionpaycambodiaoffers.com;
  2. ​ជ្រើសរើស​ រង្វាន់​;
  3. ​បំពេញ​លេខ​កាត​ ABA​ UPI​ និង​ព័ត៌មាន​របស់​អ្នក​ដើម្បី​ពិនិត្យ​មើល​លក្ខខណ្ឌ​ទទួល​បាន​រង្វាន់​;
  4. ​ចុច​ បញ្ជូន​ ដើម្បី​បើក​រង្វាន់​;
  5. ​ទទួល​បាន​អ៊ីមែល​បញ្ជាក់​ក្នុង​ពេល​បី​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​។​

ខ​ និង​លក្ខខណ្ឌ​៖

  • ​ប្រូ​ម៉ូ​សិន​នេះ​សម្រាប់​អ្នកកាន់កា​ត​ ABA​ UPI​ ដែល​ធ្វើ​ប្រតិបត្តិការ​តាម​លក្ខខណ្ឌ​លើ​ម៉ាស៊ីន​ទូទាត់​ (POS)​ និង​អន​ឡាញ​។​
  • ​អ្នកកាន់កា​ត​ត្រូវ​បញ្ជូន​ច្បាប់​ចម្លង​នៃ​វិក្កយបត្រ​របស់​ខ្លួន​ ដែល​ចំណាយ​តាម​លក្ខខណ្ឌ​ ទៅ​ UnionPay​ សម្រាប់​ដំណើរការ​ផ្ទៀងផ្ទាត់​។​ អ្នកកាន់កា​ត​នឹង​ទទួល​បាន​អ៊ីមែល​បញ្ជាក់​ក្នុង​ពេល​បី​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​ បន្ទាប់​ពី​ការ​ផ្ទៀងផ្ទាត់​បាន​បញ្ចប់​ (​កុំ​ភ្លេច​ពិនិត្យ​អ៊ីមែល​ Spam/Junk)​។​ ប្រ​សិន​ បើ​អ្នក​មិន​បាន​ទទួល​អ៊ីមែល​ក្នុង​រយៈពេល​បី​ថ្ងៃ​ទេ​ សូម​ទំនាក់ទំនង​មក​ភ្នាក់ងារ​បម្រើ​អតិថិជន​ UnionPay​ តាម​រយៈ​ cs(at)unionpaycambodiaoffers.com។​​
  • Gift​ Card​ $5​ ពី​ Starbuck​ នឹង​ដឹក​ជញ្ជូន​ដោយ​ឥត​គិតថ្លៃ​ក្នុង​រយៈពេល​ប្រាំ​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​ បន្ទាប់​ពី​ការ​បញ្ជាក់​ទីតាំង​សម្រាប់​ដឹក​ជញ្ជូន​ ឬ​ត្រូវ​បាន​ផ្ញើ​ជា​ច្បាប់​ចម្លង​កាត​អេ​ឡិ​ក​ត្រូ​និក​ (e-card)​ ខណៈ​ដែល​គូ​ប៉ុង​ $10​ ពី​ La​ Rue​ នឹង​ផ្ញើ​រួម​គ្នា​ជាមួយនឹង​អ៊ីមែល​បញ្ជាក់​។​
  • ​អ្នកកាន់កា​តម្នាក់​ កំណត់​ឲ្យ​បើក​រង្វាន់​តែ​ម្ដង​ប៉ុណ្ណោះ​សម្រាប់​កាត​មួយ​ក្នុង​មួយ​ខែ​ និង​ប្រាំ​ដង​ សម្រាប់​រង្វាន់​ទាំងអស់​អំឡុង​រយៈពេល​នៃ​ប្រូ​ម៉ូ​សិន​។​
  • ​ការ​បើក​រង្វាន់​កំណត់​តែ​ 200​ ប៉ុណ្ណោះ​ សម្រាប់​ជម្រើស​រង្វាន់​នីមួយៗ​ក្នុង​មួយ​ខែ​ ដោយ​ផ្អែក​លើ​ គោលការណ៍​ “​មក​មុន​បាន​មុន​”​ ។​
  • Gift​ Card​ ពី​ Starbucks​ មិន​មាន​ថ្ងៃ​បរិច្ឆេទ​ផុតកំណត់​ប្រើប្រាស់​ទេ​ ប៉ុន្ដែ​សម្រាប់​គូ​ប៉ុង​ត្រូវ​ប្រើ​មុន​ ថ្ងៃ​បរិច្ឆេទ​ផុតកំណត់​ដែល​បាន​បញ្ជាក់​។​
  • ​រង្វាន់​ប្រូ​ម៉ូ​សិន​មិន​អាច​ផ្ទេរ​ ឬ​ប្ដូរ​បាន​ឡើយ​។​
  • UnionPay​ មាន​សិទ្ធិ​ក្នុង​ការ​ផ្លាស់​ប្ដូរ​សិទ្ធិ​ពិសេស​ណាមួយ​។​ ការ​ជូនដំណឹង​នឹង​ផ្សព្វផ្សាយ​យ៉ាង​ ហោច​ណាស់​ប្រាំពីរ​ថ្ងៃមុន​ថ្ងៃ​អនុវត្ត​សិទ្ធិ​ពិសេស​នោះ​ បើ​គ្មាន​ការ​ចាំបាច់​ណាមួយ​ ដែល​ត្រូវ​ជូន​ ដំណឹង​ជា​មុន​។​
  • ​សិទ្ធិ​ពិសេស​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​ UnionPay​ និង​ផ្សព្វផ្សាយ​ដោយ​ធនាគារ​ ABA​។​ ទោះជា​យ៉ាងណា​ក្ដី​ ធនាគារ​ ABA​ និង​ UnionPay​ មិនមែន​ជា​អ្នក​ផ្គត់ផ្គង់​ផលិតផល​ និង​/​ឬ​ សេវាកម្ម​នោះ​ទេ​ ហើយនឹង​មិន​ទទួលខុសត្រូវ​ចំពោះ​ផលិតផល​ និង​/​ឬ​ សេវាកម្ម​ ណាមួយ​ឡើយ​។​
  • ​ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ UnionPay​ អំពី​បញ្ហា​ណាមួយ​ ជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ និង​គ្មាន​ការ​ឆ្លង​ឆ្លើយ​ណាមួយ​ឡើយ​។​