រីករាយ​ជាមួយ​ប្រាក់​ត្រឡប់​រហូត​ដល់​ 12%​ ជាមួយ​ Booking.com​ ក្នុង​ ABA​ Mobile

01/Jan/2022

ការ​ផ្ដល់​ជូន​ដ៏​ពិសេស​សម្រាប់​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​។​ បាន​ប្រាក់​ត្រឡប់​រហូត​ដល់​ 12%​ ពី​ ABA​ និង​ Booking.com​ នៅ​ពេល​អ្នក​កក់​សណ្ឋាគារ​ ឬ​កន្លែង​ស្នាក់​នៅ​ដោយ​ផ្ទាល់​ក្នុង​ ABA​ Mobile​ ជាមួយ​កាត​ ABA​ Visa​ ឬ​ Mastercard!

​ការ​ផ្ដល់​ជូន​នេះ​ មាន​តែ​នៅ​ក្នុង​ ABA​ Mobile​ ប៉ុណ្ណោះ​ និង​មាន​ពេល​កំណត់​ ពី​ថ្ងៃ​ 11​ មេ​សា​ ដល់​ 11​ កក្កដា​ 2022! ​

មិន​ទាន់​មាន​កាត​ ABA​ Visa​ ឬ​ Mastercard​ មែន​ទេ​?​ សូម​មើល​ពី​របៀប​បើក​ កាត​និម្មិត​ ក្នុង​ ABA​ Mobile​។​ អ្នក​ក៏​អាច​ ស្នើ​កាត​ប្លា​ស្ទិ​ក​ ABA​ Visa​ ឬ​ Mastercard​ ពី​ ABA​ Mobile​ ហើយ​បើក​កាត​នោះ​តាម​ ម៉ាស៊ីន​បើក​កាត​ ផង​ដែរ​។​ ​

រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ 11​ មេ​សា​ ដល់​ 11​ កក្កដា​ 2022​ (​រួម​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។

​​រយៈពេល​ស្នាក់​នៅ​៖​ ពី​ថ្ងៃ​ 11​ មេ​សា​ ដល់​ 11​ សីហា​ 2022​ (​រួម​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។​ ​

ជំហាន​ងាយៗ​ដើម្បី​បាន​ប្រាក់​ត្រឡប់​៖

  • បើក​កម្មវិធី​ ABA​ Mobile​ ហើយ​ចុច​ប៊ូ​តុង​ សេវាកម្ម​1;
  • ចុច​ Booking.com;
  • ជ្រើសរើស​សណ្ឋាគារ​ និង​រយៈពេល​ស្នាក់​នៅ​;
  • បញ្ជាក់​ ហើយ​ទូទាត់​ជាមួយ​កាត​ ABA​ Visa​ ឬ​ Mastercard​ ដើម្បី​បាន​ប្រាក់​ត្រឡប់​2 ។​ ​

1​ មុខងារ​នេះ​មាននៅ​ក្នុង​កំណែ​ចុង​ក្រោយ​នៃ​ ABA​ Mobile​។​
2​ ប្រាក់​ត្រឡប់​នឹង​ផ្ទេរ​ចូល​ក្នុង​គណនី​ ABA​ ភ្ជាប់​ជាមួយ​កាត​ ABA​ Visa​ ឬ​ Mastercard​ ដែល​ប្រើ​សម្រាប់​កក់​ក្នុង​ Booking.com​ ក្នុង​រយៈពេល​ 64​ ថ្ងៃ​បន្ទាប់​ពី​ទូទាត់​ប្រាក់​រួច​។

​​ខ​ និង​លក្ខខណ្ឌ​៖

  • ប្រូ​ម៉ូ​សិន​នេះ​ផ្ដល់​ជូន​សម្រាប់​ទាំង​កាត​ ABA​ Visa និង​ Mastercard​ ប្លា​ស្ទិ​ក​ និង​កាត​និម្មិត​ និង​សម្រាប់​ការ​កក់​សណ្ឋាគារ​ និង​កន្លែង​ស្នាក់​នៅ​ ហើយ​ទូទាត់​ពេល​ កក់​តាម​ Booking.com​ ក្នុង​ ABA​ Mobile​ ប៉ុណ្ណោះ​។​
  • ប្រាក់​ត្រឡប់​នឹង​ផ្ដល់​ជូន​ដោយ​ Booking.com​ ក្នុង​រយៈពេល​ 64​ ថ្ងៃ​បន្ទាប់​ពី​ទូទាត់​ ប្រាក់​រួច​ ទៅ​ក្នុង​គណនី​ម្ចាស់​កាត​ ABA​ ដែល​ភ្ជាប់​ជាមួយ​កាត​ ABA​ Visa​ ឬ​ Mastercard​ ប្រើ​សម្រាប់​កក់​ក្នុង​ Booking.com​ (​រយៈពេល​នៃ​ការ​បាន​ប្រាក់​ត្រឡប់​ ម្នាក់ៗ​អាច​ខុស​គ្នា​)​។​
  • អ្នក​ប្រើប្រាស់​ត្រូវ​មាន​ប្រូ​ហ្វា​ល​ Booking.com​ ដើម្បី​ទទួល​ប្រាក់​ត្រឡប់​ ហើយ​អ៊ីមែល​ ប្រើ​ក្នុង​ Booking.com​ ត្រូវ​តែ​ដូច​គ្នា​នឹង​អ៊ីមែល​ប្រើ​សម្រាប់​កក់​។​ ប្រសិនបើ​មិន​ទាន់​ មាន​ អ្នក​ប្រើប្រាស់​អាច​បង្កើត​ប្រូ​ហ្វា​ល​ Booking.com​ បន្ទាប់​ពី​ធ្វើការ​កក់​រួច​។​
  • ចំនួន​នៃ​ប្រាក់​ត្រឡប់​ផ្ដល់​ជូន​ឥត​កំណត់​ក្នុង​រយៈពេល​ប្រូ​ម៉ូ​សិន​។​
  • ប្រូ​ម៉ូ​សិន​នេះ​មិន​អាច​ផ្ទេរ​ និង​ប្រើ​រួម​បញ្ចូល​គ្នា​,​ មិន​អាច​ប្ដូរ​ជា​សាច់ប្រាក់​ ឬ​ ផលិតផល​ផ្សេង​ និង​មិន​អាច​ប្រើ​ផ្គួប​ជាមួយនឹង​ការ​បញ្ចុះតម្លៃ​,​ ប្រូ​ម៉ូ​សិន​,​ ទំនិញ​ បញ្ចុះតម្លៃ​ និង​ទំនិញ​តម្លៃ​ថេរ​ផ្សេង​ណាមួយ​ឡើយ​ (​លើកលែង​មានការ​បញ្ជាក់​ ពិសេស​)​។​
  • ធនាគារ​ ABA​ និង​ Booking.com​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​ ឬ​កែប្រែ​ប្រូ​ម៉ូ​សិន​នេះ​,​ លុប​ចោល​ ឬ​បន្ថែម​ខ​ និង​លក្ខខណ្ឌ​ណាមួយ​ ដោយ​មិន​ ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ប្រូ​ម៉ូ​សិន​នេះ​អាស្រ័យ​តាម​ ខ​និង​លក្ខខណ្ឌ​របស់​ Booking.com,​ Visa,​ Mastercard,​ និង​ធនាគារ​ ABA​។​ ករណី​មាន​បញ្ហា​ណាមួយ​កើតឡើង​ ការ​សម្រេចចិត្ត​របស់​ ធនាគារ​ ABA​ និង​/​ឬ​ Booking.com​ ជា​ការ​សម្រេច​ចុង​ក្រោយ​។​