ទទួលបានការបញ្ចុះតម្លៃព្រមៗគ្នាចំនួនបីជាមួយកាតចរន្តជិត ABA Visa (contactless)!

21/Jan/2019

កុំបណ្តោយឲ្យរដូវភ្លៀងធ្លាក់ប៉ះពាល់ដល់អារម្មណ៍របស់អ្នកឲ្យសោះ។ បំពេញចិត្តខ្លួនឯងជាមួយប្រូម៉ូសិន ដែលមិនមែនមួយ ហើយក៏មិនមែនពីរដែរ គឺចំនួនបី! ចាប់ពីថ្ងៃទី 01 សីហា ដល់ 15 កញ្ញា 2020 ម្ចាស់កាតចរន្តជិត ABA Visa ទាំងអស់អាចទទួលបានការផ្តល់ជូនដ៏អស្ចារ្យពីផ្សារទំនើប គ្លូប៊ល ហៅស៍ ផ្សារទំនើប ភ្នំពេញ ស៊ូភើស្ទ័រ និងផ្សារទំនើប ថៃ ហួត នៅពេលដែលអ្នកទូទាត់បែបឌីជីថលជាមួយកាតចរន្តជិត ABA Visa (contactless)។

រយៈពេលប្រូម៉ូសិន

  • ចាប់ពីថ្ងៃទី 01 សីហា ដល់ 15 កញ្ញា 2020 (ថ្ងៃទាំងពីរក៏រួមបញ្ចូលដែរ)

ពាណិជ្ជករដែលចូលរួម៖

ផ្សារទំនើប គ្លូប៊ល ហៅស៍ កម្ពុជា៖អគារលេខ 5811 ផ្លូវ 1992 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (600 ម៉ែត្រពីផ្សារទំនើប AEON II)ផែនទីទីតាំង

លក្ខខណ្ឌ៖

  • ទទួលបានប័ណ្ណទឹកប្រាក់ $1 សម្រាប់ការចំណាយចាប់ $10 ឡើងទៅក្នុងមួយវិក្កយបត្រ។
  • ការប្តូរប័ណ្ណទឹកប្រាក់ក្នុងមួយវិក្កយបត្រ និងក្នុងអតិថិជនមួយនាក់ កម្រិតត្រឹមតែ ប័ណ្ណទឹកប្រាក់ចំនួន10 មានទឹកប្រាក់ចំនួនតែ $10 ក្នុងមួយថ្ងៃ។
  • ប្រូម៉ូសិននេះមានសុពលភាពសម្រាប់តែប្រតិបត្តិការកាតចរន្តជិត ABA Visa ប៉ុណ្ណោះ។
  • ប័ណ្ណទឹកប្រាក់នេះអាចប្រើបានសម្រាប់ការទិញលើកក្រោយដោយការទូទាត់ជាមួយកាតចរន្តជិត ABA Visa តែប៉ុណ្ណោះ ហើយចំនួនទឹកប្រាក់ទិញត្រូវតែលើសចំនួនទឹកប្រាក់ប័ណ្ណទឹកប្រាក់ ហើយចំនួនទឹកប្រាក់ដែលលើសត្រូវតែទូទាត់ដោយប្រើកាតចរន្តជិត ABA Visa តែប៉ុណ្ណោះ។
  • ប័ណ្ណទឹកប្រាក់មានសុពលភាពរហូតដល់ថ្ងៃទី 30 កញ្ញា 2020។

ផ្សារទំនើប ភ្នំពេញ ស៊ូភើស្ទ័រ៖ ផ្លូវ 1019 ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ផែនទីទីតាំង

លក្ខខណ្ឌ៖

  • ទូទាត់ជាមួយកាតចរន្តជិត ABA Visa ចាប់ពី $20 ឡើងទៅក្នុងមួយវិក្កយបត្រ និងទទួលបានការបញ្ចុះតម្លៃ 5% ជារៀងរាល់ថ្ងៃ និងទទួលបានការបញ្ចុះតម្លៃ 15% រៀងរាល់ថ្ងៃពុធ។
  • ការបញ្ចុះតម្លៃអតិបរមា គឺ $10 ក្នុងមួយវិក្កយបត្រ និងមានសុពលភាពសម្រាប់តែប្រតិបត្តិការកាតចរន្តជិត ABA Visa តែប៉ុណ្ណោះ។

ផ្សារទំនើប ថៃ ហួត៖

  1. ផ្សារទំនើប ថៃ ហួត មុនីវង្ស៖ លេខ 99-105 មហាវិថីព្រះមុន្នីវង្ស ផែនទីទីតាំង
  2. ផ្សារទំនើប ថៃ ហួត ទួលគោក៖ លេខ 6 ផ្លូវ 592 បឹងកក់ 2 ទួលគោក ផែនទីទីតាំង
  3. ផ្សារទំនើប ថៃ ហួត 1 បឹងកេងកង៖ លេខ 214 ផ្លូវ 63 កែង 352 បឹងកេងកង 1 ផែនទីទីតាំង
  4. ផ្សារទំនើប ថៃ ហួត 2 បឹងកេងកង៖ លេខ 250 ផ្លូវ 63 កែង 398 បឹងកេងកង 1 ផែនទីទីតាំង
  5. ផ្សារទំនើប ថៃ ហួត សៀមរាប៖ ភូមិមណ្ឌល 2 សង្កាត់ស្វាយដង្គុំ សៀមរាប ផែនទីទីតាំង

លក្ខខណ្ឌ៖

  • ទទួលបានប័ណ្ណទឹកប្រាក់ $3 សម្រាប់ការចំណាយចាប់ពី $20 ឡើងទៅក្នុងមួយវិក្កយបត្រ។
  • ប្រូម៉ូសិននេះមានសុពលភាពសម្រាប់តែប្រតិបត្តិការកាតចរន្តជិត ABA Visa ប៉ុណ្ណោះ។
  • ប័ណ្ណទឹកប្រាក់នេះអាចប្រើបានសម្រាប់ការទិញលើកក្រោយដោយទូទាត់ជាមួយកាតចរន្តជិត ABA Visa តែប៉ុណ្ណោះ។
  • ប័ណ្ណទឹកប្រាក់នេះអាចប្រើបានសម្រាប់ការទិញលើកក្រោយដោយការទូទាត់ជាមួយកាតចរន្តជិត ABA Visa តែប៉ុណ្ណោះ ហើយចំនួនទឹកប្រាក់ទិញត្រូវតែលើសចំនួនទឹកប្រាក់ប័ណ្ណទឹកប្រាក់ ហើយចំនួនទឹកប្រាក់ដែលលើសត្រូវតែទូទាត់ដោយប្រើកាតចរន្តជិត ABA Visa តែប៉ុណ្ណោះ។
  • ប័ណ្ណទឹកប្រាក់មានសុពលភាពរហូតដល់ថ្ងៃទី 30 កញ្ញា 2020។

សម្គាល់៖

  • ប័ណ្ណទឹកប្រាក់ និងការផ្តល់ជូននេះផ្តល់តាមគោលការណ៍ “មកមុន ទទួលបានមុន” និងមានរហូតដល់អស់ពីស្តុក និងមិនអាចដូរ ឬប្តូរជាសាច់ប្រាក់បានទេ។
  • ធនាគារ ABA ក្រុមហ៊ុន Visa ផ្សារទំនើប គ្លូប៊ល ហៅស៍ ផ្សារទំនើប ភ្នំពេញ ស៊ូភើស្ទ័រ និងផ្សារទំនើប ថៃ ហួត រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ប្រូម៉ូសិននេះ ឬកែប្រែ លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយ ដោយមិនបាច់ជូនដំណឹងជាមុន។
  • ការសម្រេចចិត្តរបស់ធនាគារ ABA ក្រុមហ៊ុន Visa ផ្សារទំនើប គ្លូប៊ល ហៅស៍ ផ្សារទំនើប ភ្នំពេញ ស៊ូភើស្ទ័រ និងផ្សារទំនើប ថៃ ហួត អំពីបញ្ហាណាមួយនឹងជាការសម្រេចចិត្តចុងក្រោយ និងមិនមានការឆ្លើយឆ្លងណាមួយទៀតឡើយ។
  • ធនាគារ ABA មិនទទួលខុសត្រូវចំពោះវិវាទណាមួយបណ្តាលមកពីសុពលភាពប័ណ្ណទឹកប្រាក់ ការប្តូរប័ណ្ណទឹកប្រាក់ និង/ឬចំនួនទឹកប្រាក់ប្តូរប័ណ្ណទឹកប្រាក់នោះឡើយ។