ស្នាក់នៅមួយយប់ ឥតគិតថ្លៃ នៅប្រទេសថៃ ឬម៉ាឌីវ ជាមួយកាត ABA Mastercard
28/Aug/2023
ដំណើរកម្សាន្ដទៅកាន់ប្រទេសថៃ ឬម៉ាឌីវ កាន់តែមានតម្លៃធូរជាងមុន ជាមួយកាត ABA Mobile ។ ពីថ្ងៃទី 13 ខែកញ្ញា ឆ្នាំ 2023 ដល់ថ្ងៃទី 31 ខែមករា ឆ្នាំ 2024 ម្ចាស់កាត ABA Mastercard ទាំងអស់ នឹងទទួលបានការស្នាក់នៅរយៈពេល 1 យប់ឥតគិតថ្លៃ នៅទីតាំង Centara properties ចូលរួម ដោយគ្រាន់តែធ្វើការកក់ជាមុន ហើយប្រើប្រូម៉ូកូដ “MASTERCARD2023” ។ សូមរួសរាន់ ទទួលយកអត្ថប្រយោជន៍នៃការផ្ដល់ជូននេះ ឥឡូវ!
មិនទាន់មានកាត ABA Mastercard? សូមមើលពីរបៀបបើកកាត Mastercard និម្មិត ឬ ប្លាស្ទិក ផ្ទាល់តាមកម្មវិធី ABA Mobile។
រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 13 ខែកញ្ញា ឆ្នាំ 2023 ដល់ថ្ងៃទី 31 ខែមករា ឆ្នាំ 2024 (រាប់បញ្ចូលថ្ងៃទាំងពីរ) ។
រយៈពេលកក់៖ ពីថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2023 ដល់ថ្ងៃទី 31 ខែមករា ឆ្នាំ 2024 ។
រយៈពេលស្នាក់នៅ៖ ពីថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2023 ដល់ថ្ងៃទី 30 ខែមេសា ឆ្នាំ 2024 ។
ដំណើរការនៃប្រូម៉ូសិន
- ស្នាក់នៅ 3យប់ បង់លុយ 2យប់ នៅប្រទេសថៃ ពេលទូទាត់ជាមួយកាត ABA Mastercard នៅទីតាំង Centara properties ចូលរួម ។
- ស្នាក់នៅ 4យប់ បង់លុយ 3យប់ នៅម៉ាឌីវ ពេលទូទាត់ជាមួយកាត ABA Mastercard នៅទីតាំង Centara properties ចូលរួម ។
ជំហានងាយៗ ដើម្បីទទួលបានការផ្ដល់ជូននេះ
- កក់តាមវិបសាយ https://www.centarahotelsresorts.com/mastercard-one-night
- ចុចប៊ូតុង ‘កក់ឥឡូវ’
- ជ្រើសរើសគោលដៅ និងថ្ងៃស្នាក់នៅ
- ដាក់ប្រូម៉ូកូដ “MASTERCARD2023”
- ទូទាត់ជាមួយកាត ABA Mastercard។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់ម្ចាស់កាត ABA Mastercard ទាំងអស់។
- ការផ្ដល់ជូននេះ អនុវត្តចំពោះការកក់ប្រភេទបង់ប្រាក់ជាមុន (prepaid) លើកលែងតែតម្លៃសម្រាប់កម្មវិធី Flash Sale និងកម្មវិធីដែលផ្ដល់ជូនតម្លៃពិសេសរយៈពេលខ្លីផ្សេងទៀត។ ប្រូម៉ូសិន ផ្ដល់ការស្នាក់នៅ 1 យប់ ឥតគិតថ្លៃ នៅប្រទេសថៃ និងម៉ាឌីវនេះ មាននៅទីតាំងចូលរួមដូចខាងក្រោម៖
- ប្រទេសថៃ៖
- Centara Grand & Bangkok Convention Centre at CentralWorld
- Centara Grand at Central Plaza Ladprao Bangkok
- Centara Watergate Pavillion Hotel Bangkok
- Centra by Centara Hotel Bangkok Phra Nakhon
- COSI Pattaya Wong Amat Beach
- Centara Chaan Talay Resort & Villas Trat
- Centara Koh Chang Tropicana Resort
- Centara Q Resort Rayong
- Centara Grand Beach Resort Phuket
- Centara Karon Resort Phuket
- Centara Kata Resort Phuket
- Centara Villas Phuket
- Maikhao Dream Villa Resort & Spa, Centara Boutique Collection
- Waterfront Suites Phuket by Centara
- Maikhao Hotel managed by Centara
- Centara Anda Dhevi Resort & Spa Krabi
- Centra by Centara Phu Pano Resort Krabi
- COSI Krabi Ao Nang Beach
- Centara Reserve Samui
- Centara Villas Samui
- COSI Samui Chaweng Beach
- ម៉ាឌីវ៖
- Centara Grand Island Resort & Spa Maldives
- Centara Ras Fushi Resort & Spa Maldives
- ការកក់ត្រូវតែធ្វើឡើង មុនពេលអញ្ជើញមកដល់ ហើយអាស្រ័យលើកន្លែងទំនេរជាក់ស្ដែង។
- រាល់ការកក់ជាមុន ត្រូវធានាថា កាត ABA Mastercard មានសុពលភាពរហូតដល់ពេលស្នាក់នៅចប់។
- រាល់ការកក់ គឺចុងក្រោយ និងមិនអាចប្ដូរប្រាក់វិញបានទេ។
- គោលការណ៍លុបចោលការកក់ និងប្តូរថ្ងៃស្នាក់នៅ ដែលខុសៗគ្នាទៅតាមទីតាំងចូលរួមនីមួយៗ នឹងត្រូវអនុវត្ត។
- ថ្ងៃ Blackout ត្រូវអនុវត្ត [ថ្ងៃឈប់សម្រាក ចុងសប្តាហ៍រយៈពេលវែង អំឡុងពិធីបុណ្យ ឆ្នាំថ្មី (ពីថ្ងៃទី20 ខែធ្នូ ដល់ថ្ងៃទី 10 ខែមករា)ល ] គឺខុសៗគ្នាទៅតាមទីតាំងចូលរួមនីមួយៗ ហើយអាស្រ័យលើការផ្លាស់ប្ដូរ។
- តម្លៃ គឺមិនទាន់រាប់បញ្ចូលថ្លៃបន្ទុក និងពន្ធរដ្ឋឡើយ។
- ការគិតថ្លៃបន្ថែមអាចត្រូវអនុវត្ត សម្រាប់ការស្នាក់នៅចុងសប្តាហ៍ ចុងសប្តាហ៍រយៈពេលវែង ឬថ្ងៃឈប់សម្រាក។
- ការផ្ដល់ជូនអាហារពេលព្រឹក អាស្រ័យលើទីតាំងចូលរួមនីមួយៗ។
- កុមារអាយុក្រោម 12 ឆ្នាំរហូតដល់ 2 នាក់ អាចស្នាក់នៅដោយឥតគិតថ្លៃបានលុះត្រាតែ គេងនៅគ្រែដែលមានស្រាប់ជាមួយឪពុកម្តាយ ឬនៅពេលដែលមិនមានតម្រូវឲ្យបន្ថែមគ្រែ (លើកលែងតែការស្នាក់នៅ នៅម៉ាល់ឌីវ)។ នេះជាលក្ខខណ្ឌពិសេសខុសៗគ្នា និងអាស្រ័យលើប្រភេទបន្ទប់ របស់ទីតាំងកន្លែងស្នាក់នៅចូលរួមនីមួយៗ។
- ការគិតថ្លៃបន្ថែមលើអាហារពេលព្រឹករបស់កុមារ ដែលគេងនៅគ្រែមានស្រាប់ជាមួយឪពុកម្ដាយ នឹងត្រូវអនុវត្ត។
- សម្រាប់ Centara Grand Island Resort & Spa Maldives និង Centara Ras Fushi Resort & Spa Maldives លក្ខខណ្ឌបន្ថែមត្រូវបានអនុវត្តដូចខាងក្រោម៖
- រាល់តម្លៃបន្ទប់ គ្រែបន្ថែម និងអាហារទាំងអស់ត្រូវជាប់ពន្ធលើទំនិញ និងសេវាកម្ម។ តម្លៃបន្ទប់ទាំងអស់ត្រូវបង់ពន្ធបៃតងបន្ថែមចំនួន 6 ដុល្លារ សម្រាប់មនុស្សម្នាក់ (មនុស្សពេញវ័យ/កុមារ/ទារក) នៅ Centara Grand Island Resort & Spa Maldives និង Centara Ras Fushi Resort & Spa Maldives ដែលអាចបង់នៅទីតាំងផ្ទាល់ ។
- សូមសម្គាល់ថា ថ្លៃបន្ទុកទាំងអស់នឹងត្រូវគិតជាដុល្លារ។ ការបង្ហាញរូបិយប័ណ្ណផ្សេងជំនួស គឺផ្អែកលើគោលការណ៍ ប៉ាន់ស្មានតែប៉ុណ្ណោះ ហើយអាចនឹងមិនឆ្លុះបញ្ចាំងពីតម្លៃជាក់ស្ដែង ដែលកាត់ពីកាតឥណទាន/ឥណពន្ធរបស់អ្នកទេ។
- ប្រូម៉ូសិននេះ មិនអាចដូរយកជាសាច់ប្រាក់ ឬប្រើផ្គួបជាមួយប្រូម៉ូសិន គូប៉ុង ឬប័ណ្ណសាច់ប្រាក់ផ្សេងឡើយ។
- ធនាគារ ABA, Mastercard និង Centara Hotels and Resorts រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្ដូរ ឬកែប្រែលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះដោយមិនជម្រាបដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA, Mastercard និង/ឬ Centara Hotels and Resorts អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ គឺជាការសម្រេចចិត្តចុងក្រោយ ហើយមិនមានការឆ្លើយឆ្លងណាមួយផ្សេងទៀតឡើយ។