រីករាយ​ជាមួយ​ការ​ចុះថ្លៃ​ $2​ ភ្លាមៗ​ជាមួយ​កាត​ ABA​ Mastercard​ លើ​ Nham24

01/Jan/2022

ការ​ផ្ដល់​ជូន​ពិសេស​សម្រាប់​ម្ចាស់​កាត​ ABA​ Mastercard!​ កម្ម​ង់​អាហារ​ដែល​អ្នក​ចូល​ចិត្ត​តាម​ Nham24​ ឥឡូវ​ ដើម្បី​បានការ​ចុះថ្លៃ​ $2​ ភ្លាមៗ​ និង​ផ្ដាច់មុខ​ ពេល​ចាយ​ចាប់ពី​ 8​ ដុល្លារ​ឡើង​ទៅ​។​ ប្រ​មូ​សិន​នេះ​ ចាប់ផ្ដើម​ពី​ថ្ងៃ​ 10​ ឧសភា​ ដល់​ថ្ងៃ​ 08​ មិថុនា​ 2022​ ឬ​រហូត​ដល់​អស់ពី​ស្ដុក​។​ ​

មិន​ទាន់​មាន​កាត​ ABA​ Mastercard​ មែន​ទេ​?​ សូម​មើល​ពី​របៀប​បើក​ កាត​ Mastercard​ និម្មិត​។​ ម្យ៉ាងវិញទៀត​អ្នក​ក៏​អាច​ ស្នើ​កាត​ Mastercard​ ប្លា​ស្ទិ​ក​ ផ្ទាល់​ពី​ ABA​ Mobile​ ហើយ​បើក​កាត​នោះ​តាម​ ម៉ាស៊ីន​បើក​កាត​ ផង​ដែរ​។​ ​

រយៈពេល​ប្រូ​ម៉ូ​សិន​៖ ​ពី​ថ្ងៃ​ 10​ ឧសភា​ ដល់​ថ្ងៃ​ 08​ មិថុនា​ 2022​ (​រួម​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​ ឬ​រហូត​ដល់​អស់ពី​ស្ដុក​)​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្តល់​ជូន​សម្រាប់​កាត​ ABA​ Mastercard​ ទាំងអស់​ ទាំង​កាត​ប្លា​ស្ទិ​ក​ និង​កាត​និម្មិត​។​
  • ការ​បញ្ចុះ​តម្លៃនឹង​ត្រូវ​បាន​បង្ហាញ​ដោយ​ស្វ័យប្រវត្តិ​នៅ​អេ​ក្រង់​ទូទាត់​របស់​កម្មវិធី​ Nham24​ នៅ​ពេល​អ្នក​កម្ម​ង់​ចាប់ពី​ 8​ ដុល្លារ​(​រួម​ទាំង​អាករ​លើ​តម្លៃបន្ថែម​ និង​ថ្លៃ​ដឹក​)​ ក្នុង​មួយ​វិក្កយបត្រ​ ហើយ​ទូទាត់​ជាមួយ​កាត​ ABA​ Mastercard​។​
  • ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​ការ​កម្ម​ង់​ម្ហូប​ និង​ភេសជ្ជៈ​បុ​ណ្ណោះ​ (​មិន​បញ្ចូល​ការ​កម្ម​ង់​គ្រឿងទេស​ឡើយ​)​។
  • ​ការ​បញ្ចុះតម្លៃ​ផ្ដល់​ជូន​តាម​គោលការណ៍​ មក​មុន​ បាន​មុន​ និង​រហូត​ដល់​អស់​ថវិកា​កំណត់​។​
  • ការ​បញ្ចុះតម្លៃ​ 2​ ដុល្លារ​ នឹង​បង្ហាញ​នៅ​អេ​ក្រង់​ទូទាត់​ដោយ​ស្វ័យប្រវត្តិ​។
  • ​មិន​កំណត់​ចំនួន​កម្ម​ង់​ប្រចាំ​ថ្ងៃ​របស់​អតិថិជន​ឡើយ​។
  • ​រង្វាន់​ដែល​បាន​ពី​ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​បើក​ ឬ​ប្ដូរ​ជា​សាច់ប្រាក់​បាន​ឡើយ​។
  • ​ធនាគារ​ ABA,​ Mastercard​ និង​ Nham24​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ ឬ​កែប្រែ​លក្ខខណ្ឌ​ ឬ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA,​ Mastercard​ និង​ Nham24​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​ នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ ហើយ​មិន​មានការ​ឆ្លើយឆ្លង​ណាមួយ​ផ្សេង​ទៀត​ឡើយ​។​