ប្រើ​កាត​ ABA​ Visa​ ទទួល​បានការ​បញ្ចុះ​តម្លៃបន្ថែម​ 8%​ ជាមួយ​ Agoda

28/Dec/2020

យើង​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​សកល​ជាមួយ​ប្រូ​ម៉ូ​សិន​ពិសេស​របស់​ Agoda​ ពី​ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ Visa​។​ ម្ចាស់​កាត​ ABA​ Visa​ ទាំងអស់​នឹង​ទទួល​បានការ​បញ្ចុះ​តម្លៃបន្ថែម​ 8%​ លើ​អត្រា​តម្លៃ​របស់​សណ្ឋាគារ​នៅ​គោលដៅ​ណាមួយ​នៅ​ទូ​ទាំង​ពិភពលោក​។​ សូម​ចូល​ទៅ​កាន់​វិ​ប​សាយ​ Agoda​ ខាងក្រោម​ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​ពី​សណ្ឋាគារ​ដែល​អ្នក​ពេញចិត្ត​!

ការ​បញ្ចុះ​តម្លៃបន្ថែម​ 8%​ នឹង​លេច​ចេញ​បន្ទាប់​ពី​អ្នក​បាន​បញ្ចូល​ព័ត៌មាន​លម្អិត​អំពី​កាត​ ABA​ Visa​ ដែល​មាន​សុពលភាព​របស់​អ្នក​។​ មិន​ទាន់​មាន​កាត​ ABA​ Visa​ មែន​ទេ​?​ បើក​កាត​ ABA​ Visa​ និង​ឲ្យ​បុគ្គលិក​យើង​ប្រគល់​ជូន​អ្នក​ ឬ​បង្កើត​កាត​និម្មិត​ដោយ​ខ្លួន​អ្នក​។​ ជម្រើស​ទាំង​ពីរ​អាច​អនុវត្ត​ទៅ​បាន​យ៉ាង​ងាយស្រួល​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ របស់​អ្នក​។​ ដើម្បី​ដឹង​បន្ថែម​ សូម​ចូល​ទៅ​ទំព័រ​ ABA​ Mobile​ របស់​យើង​។​

​ចន្លោះពេលនៃការ​កក់​​ ចាប់ពី​ឥឡូវ​ ដល់​ថ្ងៃ​ទី​ 31​ ខែធ្នូ​ 2021​ (​ថ្ងៃ​ទាំង​ពីរ​ក៏​រួម​បញ្ចូល​ផង​ដែរ​)

ចន្លោះពេលនៃការស្នាក់នៅ​ ចាប់ពីឥឡូវ​ ដល់​ថ្ងៃ​ទី 31​ ខែមីនា​ 2022​ (​ថ្ងៃ​ទាំង​ពីរ​ក៏​រួម​បញ្ចូល​ផង​ដែរ​)

ជំហាន​ងាយៗ​ដើម្បី​ទទួល​បាន​ថ្ងៃ​ឈប់​សម្រាក​ដ៏​អស្ចារ្យ​

  • ​ចូល​ទៅ​ www.agoda.com/visakh
  • ជ្រើសរើស​សណ្ឋាគារ​ដែល​អ្នក​ពេញចិត្ត​1​ និង​រយៈពេល​ស្នាក់​នៅ​
  • ​ទូទាត់​ដោយ​ប្រើ​កាត​ ABA​ Visa​ និង​ឃើញ​អត្រា​បញ្ចុះតម្លៃ​2
  • ​បញ្ជាក់​ពី​ការ​ទូទាត់​។

1​ ជ្រើសរើស​សណ្ឋាគារ​ “​ត្រូវ​លក្ខខណ្ឌ​ប្រូ​ម៉ូ​សិន​”​។​ ប្រភេទ​“​ទូទាត់​ពេល​ដល់​បន្ទប់​សណ្ឋាគារ​”​ មិន​ត្រូវ​នឹង​លក្ខខណ្ឌ​នេះ​ទេ​។​
2​ ប្រសិនបើ​ការ​បញ្ចុះតម្លៃ​មិន​បង្ហាញ​ទេ​ សូម​ចាកចេញ​ និង​ចាប់ផ្តើម​ម្តងទៀត​។

​លក្ខខណ្ឌ​

  • ​ប្រូ​ម៉ូ​សិន​នេះ​សម្រាប់​ការ​កក់​បន្ទប់​សណ្ឋាគារ​ទូ​ទាំង​ពិភពលោក​ (​ទូទាត់​ជា​មុន​តែ​ប៉ុណ្ណោះ​)​ ដោយ​ប្រើ​វិ​ប​សាយ​ www.agoda.com/visakh​ តែ​ប៉ុណ្ណោះ​។
  • ​ការ​ទូទាត់​ទាំងអស់​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ប្រើ​កាត​ ABA​ Visa​ ។​
  • ​ការ​បញ្ចុះតម្លៃ​របស់​ប្រូ​ម៉ូ​សិន​នេះ​សម្រាប់​តែ​ថ្លៃ​បន្ទប់​សណ្ឋាគារ​តែ​ប៉ុណ្ណោះ (​មិន​រួម​បញ្ចូល​ពន្ធ​ក្នុងស្រុក​ ថ្លៃ​សេវាកម្ម​ ការ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ និង​បន្ទុក​បន្ថែម​ផ្សេងៗ​)​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​មិន​អាច​ផ្ទេរ​ មិន​អាច​បូក​បញ្ចូល​គ្នា​ មិន​អាច​ប្តូរ​ជា​សាច់ប្រាក់​ ឬ​ផលិតផល​ផ្សេងៗ​ និង​មិន​អាច​ប្រើ​ផ្គួប​ផ្សំ​ជាមួយ​ការ​បញ្ចូល​តម្លៃ​ ប្រូ​ម៉ូ​សិន​ វត្ថុ​បញ្ចុះតម្លៃ​ និង​វត្ថុ​តម្លៃ​ថេរ​ផ្សេងៗ​ទៀត​បាន​ឡើយ​ (​ប្រសិនបើ​មិន​មាន​បញ្ជាក់​នោះ​ទេ​)​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​មាន​តាម​គោលការណ៍​ “​មក​មុន​ ទទួល​បាន​មុន​”​ ។​
  • ​ការ​បញ្ចុះតម្លៃ​នេះ​នឹង​បង្ហាញ​បន្ទាប់​ពី​បាន​បញ្ចូល​ព័ត៌មាន​លម្អិត​អំពី​កាត​ ABA​ Visa​ មាន​សុពលភាព​។​
  • ប្រូ​ម៉ូ​សិន​នេះ​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​របស់​ធនាគារ​ ABA​ ក្រុមហ៊ុន​ Visa​ និង​ក្រុមហ៊ុន​ Agoda​ និង​រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ ផ្លាស់​ប្តូរ​ លុប​ចោល​ ឬ​បន្ថែម​លក្ខខណ្ឌ​នៅ​ត្រង់​ចំណុច​ណាមួយ​ដោយ​មិនបាច់​ជូនដំណឹង​ជា​មុន​។​
  • ​ក្នុង​ករណី​មាន​វិវាទ​ ការ​សម្រេចចិត្ត​របស់​ Agoda.com​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ និង​មិន​មានការ​ឆ្លើយឆ្លង​ផ្សេង​ណាមួយ​ទៀត​ឡើយ​។​