រីករាយជាមួយការបញ្ចុះតម្លៃបន្ទប់សណ្ឋាគារផ្ដាច់មុខ 10% សម្រាប់កាត ABA Visa និង Mastercard
10/Jan/2019
ការធ្វើដំណើរលើកក្រោយរបស់អ្នក នឹងធ្វើឲ្យលោកអ្នកកាន់តែសប្បាយរីករាយ ព្រោះកាត Visa និង Mastercard របស់ ABA ធានាផ្ដល់ការបញ្ចុះតម្លៃ 10% លើកន្លែងស្នាក់នៅមួយចំនួនទូទាំងពិភពលោក។ លោកអ្នក អាចទទួលបានការបញ្ចុះតម្លៃនេះភ្លាមៗ ដោយគ្រាន់តែធ្វើការកក់បន្ទប់សណ្ឋាគារលើវិបសាយពិសេសរបស់ Booking.com https://www.booking.com/ababank និងបង់ប្រាក់តាមកាត។
សូមប្រាកដថា អ្នករៀបចំផែនការធ្វើដំណើរលើកក្រោយដោយមានកាត Visa និង Mastercard របស់ ABA ដើម្បីចំណេញពីការផ្ដល់ជូនពិសេសផ្ដាច់មុខនេះ។ សូមប្រញាប់រួសរាន់ ព្រោះការផ្ដល់ជូននេះ មានសុពលភាពត្រឹមថ្ងៃទី 15 មេសាប៉ុណ្ណោះ!
មិនទាន់មាន ABA Visa និង Mastercard ទេមែនទេ? សូមស្នើសុំនៅថ្ងៃនេះ នៅតាមសាខាធនាគារ ABA មួយណាក៏បាន ឬបើកកាតនិម្មិតដោយឥតគិតថ្លៃ តាម ABA Mobile ដើម្បីរីករាយជាមួយការផ្តល់ជូនដ៏ពិសេសនេះ។ សម្រាប់ព័ត៌មានបន្ថែមអំពីកាតធនាគារ ABA សូមចូលទៅកាន់ទំព័រ កាតទូទាត់ របស់យើង។
ដើម្បីបានចំណេញពីប្រូម៉ូសិននេះ តាមរយៈជំហានងាយៗខាងក្រោម៖
- ចូលទៅកាន់៖ https://www.booking.com/ababank ។
- ជ្រើសរើសទិសដៅរបស់អ្នក និងរយៈពេលនៃការស្នាក់នៅ។
- ជ្រើសរើសកន្លែងស្នាក់នៅដែលមានដែលមានរូបកាដូ និងជ្រើសបន្ទប់ដែលមានពាក្យ ‘Pay now’ ដើម្បីទទួលបានការបញ្ចុះតម្លៃ*។
- បង់ប្រាក់តាម ABA Visa ឬ Mastercard និងមើលអត្រាបញ្ចុះតម្លៃ។
- បញ្ជាក់ការទូទាត់។
*ចំនួនបញ្ចុះតម្លៃ នឹងបង្ហាញពេលបញ្ចុះតម្លៃ។
រយៈពេលប្រូម៉ូសិន
ប្រូម៉ូសិននេះផ្តល់ជូនរហូតដល់ ថ្ងៃទី 15 មេសា 2019។
លក្ខខណ្ឌ៖
- ប្រូម៉ូសិននេះ មានផ្ដល់ជូនផ្ដាច់មុខ សម្រាប់កាត Visa និង Mastercard ទាំងចាស់ ទាំងថ្មី។ប្រើកាតនិម្មិត Visa និង Mastercard ក៏អាចទទួលបានប្រូម៉ូសិននេះផងដែរ។
- ចន្លោះពេលកក់: 15 មីនា ដល់ 15 មេសា 2019 (គិតបញ្ចូលថ្ងៃទាំងពីរ)។
- រយៈពេលស្នាក់នៅ: ថ្ងៃណាក៏បាន
- ទទួលបានការបញ្ចុះតម្លៃភ្លាម 10% ពេលកក់បន្ទប់សណ្ឋាគារនានាជុំវិញពិភពលោកដែលបានចូលរួមក្នុងប្រូម៉ូសិននេះ។
- ម្ចាស់កាត ត្រូវកក់ និងបង់ប្រាក់ភ្លាមៗ ដោយប្រើ ABA Visa ឬ Mastercard។
- ប្រូម៉ូសិននេះ មិនមានផ្ដល់ជូនសម្រាប់ការបង់ប្រាក់លើកក្រោយ នៅសណ្ឋាគារឡើយ។
- ដើម្បីទទួលបានការបញ្ចុះតម្លៃភ្លាមៗ ត្រូវកក់តាម booking.com/ababank។
- ប្រូម៉ូសិននេះ មិនអាចផ្ទេរ និងមិនអាចបូកបញ្ចូលគ្នា, មិនអាចប្តូរជាសាច់ប្រាក់ ឬជាផលិតផលផ្សេងទៀតបាន, និងមិនអាចប្រើបូកជាមួយការបញ្ចុះតម្លៃ, ប្រូម៉ូសិន, សេវាដែលមានបញ្ចុះតម្លៃស្រាប់, និងសេវាដែលមានថ្លៃថេរឡើយ (លុះត្រាណាមានការបញ្ជាក់)។
- ការបញ្ចុះតម្លៃភ្លាមៗ នឹងបង្ហាញលើទំព័រកក់ ក្រោយពីអតិថិជនបញ្ចូលលេខកាត ABA ទាំង 16ខ្ទង់ (លើកលែងកាត UnionPay International)។
- លក្ខខណ្ឌនៃប្រូម៉ូសិននេះ អាចនឹងផ្លាស់ប្ដូរ ដោយ Booking.com និង ABA Bank។ ប្រសិនបើមានបញ្ហាទំនាស់ណាមួយកើតឡើង ការសម្រេចចិត្តរបស់ធនាគារ ABA ជាការសម្រេចផ្លូវការ។
- ធនាគារ ABA និង Booking.com រក្សាសិទ្ធិក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌប្រូម៉ូសិននេះបានគ្រប់ពេលវេលា។ ប្រូម៉ូសិននេះ អាចនឹងត្រូវព្យួរទុក ឬលុបចោលដោយមិនជម្រាបជូនដំណឹងជាមុនឡើយ។