​ចុះថ្លៃ​ 50%​ ភ្លាមៗ​ ពេល​ជិះ​ PassApp​ ជាមួយ​ ABA​ PAY

29/Apr/2025

ទទួល​បាន​បទ​ពិសោធ​ដ៏​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​គ្រប់​ទីកន្លែង​ជាមួយ​ PassApp​ —​ មិន​ថា​ធ្វើ​ដំណើរ​ទៅ​បំពេញការងារ​,​ ជួបជុំ​មិត្តភក្ដិ​,​ ឬ​ជិះ​ដើរ​លេង​ក្នុង​ក្រុង​ ការ​ផ្ដល់​ជូន​សម្រាប់​ប្រូ​ម៉ូ​សិន​នេះ​នឹង​រាប់​បញ្ចូល​ទាំងអស់​!​ រហូត​ដល់​ថ្ងៃ​ទី​ 31​ ខែកក្កដា​ ឆ្នាំ​2025​ ចុះថ្លៃ​ 50%​ ភ្លាមៗ​ ពេល​អ្នក​ជិះ​តាម​អេប​ PassApp​ ដោយ​ដាក់​គូ​ប៉ុង​កូដ​ “PASSAPPABA”​ ហើយ​ទួ​ទាត់​ជាមួយ​ ABA​ PAY​។​ ដាក់​គណនី​ ABA​ របស់​អ្នក​ ជា​មធ្យោបាយ​ទូទាត់​គោល​ (default)​ ដើម្បី​កុំអោយ​ខកខាន​ការ​ផ្តល់​ជូន​នេះ​! ​

មិន​ទាន់​មាន​គណនី​ ABA?​ ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ រួច​បើក​ គណនី​រហ័ស​ ដោយ​មិន​ចាំបាច់​បំពេញ​ក្រដាស​ស្នាម​ ឬ​អញ្ជើញ​ទៅ​សាខា​ (​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​ និង​លេខ​ទូរស័ព្ទ​)​ ដើម្បី​ទទួលយក​អត្ថប្រយោជន៍​នៃ​ការ​ផ្ដល់​ជូន​នេះ​ ឥឡូវ​។​ ​

រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​ 1​ ខែឧសភា​ ដល់​ថ្ងៃ​ទី​ 31​ ខែកក្កដា​ ឆ្នាំ​2025​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​ រហូត​អស់​ថវិកា​កំណត់​)​។​ ​

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ ចុះ​ 50%​ (​រហូត​ដល់​ 2,000​ រៀល​)​ លើ​ថ្លៃ​ជិះ​ PassApp​ ពេល​ដាក់​គូ​ប៉ុង​កូដ​ “PASSAPPABA”​ ហើយ​ទូទាត់​ជាមួយ​ ABA​ PAY​។​ ​

ជំហាន​ងាយៗ​ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​

  • ​ដោ​ន​ឡូត​កម្មវិធី​ PassApp​ ហើយ​ចុះ​ឈ្មោះ​បង្កើត​គណនី​ ប្រសិនបើ​អ្នក​មិន​ទាន់​មាន​គណនី​
  • ​ជ្រើសរើស​សេវា​ណាមួយ​សម្រាប់​កក់​ការ​ធ្វើ​ដំណើរ​
  • ​ជ្រើសរើស​ ABA​ PAY​ ជា​មធ្យោបាយ​ទូទាត់​នៅ​ កន្លែង​បង់ប្រាក់​
  • ​ដាក់​កូដ​ PASSAPPABA​ នៅ​ផ្នែក​ កូដ​បញ្ចុះតម្លៃ​ ដើម្បី​ទទួល​បាន​ប្រូ​ម៉ូ​សិន​
  • បើក​ប៊ូ​តុង​គូ​ប៉ុង​ដើម្បី​ប្រើប្រាស់​
  • ​បង្កើត​ការ​កក់​ ហើយ​បញ្ចប់​ការ​ទូទាត់​ជាមួយ​ ABA​ PAY​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​សម្រាប់​អ្នក​ប្រើប្រាស់​ ABA​ Mobile​ ទាំងអស់​។​
  • ការ​បញ្ចុះតម្លៃ​ 50%​ រហូត​ដល់​ 2,000​ រៀល​ ក្នុង​មួយ​លើក​ នឹង​ត្រូវ​បាន​បង្ហាញ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​អេ​ក្រង់​ទូទាត់​របស់​កម្មវិធី​ PassApp​ បន្ទាប់​ពី​ដាក់​គូ​ប៉ុង​កូដ​ ‘’PASSAPPABA’’​ ហើយ​ទូទាត់​តាម​ ABA​ PAY​ ដែល​បាន​ដាក់​ default​ ជា​មធ្យោបាយ​ទូទាត់​នៅ​លើ​កម្មវិធី​នោះ​។
  • ​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​លើ​យានជំនិះ​គ្រប់​ប្រ​ភេ​ទេ​របស់​ PassApp​ ដូច​ជា​ប្រភេទ​រឺ​ម៉ក​,​ កង់​បី​ឥណ្ឌា​,​រថយន្ត​តូច​,​ និង​រថយន្ត​ SUV​។
  • ​អ្នក​ប្រើ​ ABA​ Mobile​ ម្នាក់ៗ​ អាច​ប្រើ​កូដ​ ‘’PASSAPPABA’’​ ចំនួន​ដប់​ដង​ ក្នុងអំឡុងពេល​ប្រូ​ម្រ៉ូ​សិន​ និង​អាច​ប្រើ​បាន​សម្រាប់​ជិះ​ចំនួន​ 2​ ដង​ក្នុង​មួយ​ថ្ងៃ​។​
  • ​គូ​ប៉ុង​កូដ​នេះ​ អាច​ប្រើ​បាន​សម្រាប់​អតិថិជន​របស់​ PassApp​ ទាំង​ថ្មី​ និង​ចាស់​ ឲ្យ​តែ​ប្រើ​ ABA​ PAY​ ជា​មធ្យោបាយ​ទូទាត់​។
  • ​កូដ​បញ្ចុះតម្លៃ​នេះ​ មិន​អាច​បើក​ ឬ​ដូរ​យក​ជា​សាច់ប្រាក់​បាន​ឡើយ​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​តាម​គោលការណ៍​ មក​មុន​ បាន​មុន​ រហូត​អស់​ថវិកា​កំណត់​។​
  • ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ប្រើ​ផ្គួប​ជាមួយ​ប្រូ​ម៉ូ​សិន​ផ្សេង​ដែល​ផ្ដល់​ជូន​ដោយ​ធនាគារ​ ABA​ និង​/​ឬ​ PassApp​ ឡើយ​។​
  • ​ធនាគារ​ ABA​ និង​ PassApp​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ ឬ​កែប្រែ​លក្ខខណ្ឌ​ ឬ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ PassApp​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ និង​មិន​មានការ​កែប្រែ​។