ចុះថ្លៃជូន 20% រាល់ចុងសប្ដាហ៍នៅហាង Park Café ពេលទូទាត់ជាមួយ ABA KHQR
03/Nov/2022
សៅរ៍ អាទិត្យទៀតហើយ យេ៎...........!
ជាពេលវេលាត្រូវសម្រាក ហើយទទួលយកការផ្ដល់ជូនពិសេសៗ ពី ធនាគារ ABA! រៀងរាល់ចុងសប្ដាហ៍ រីករាយ ជាមួយការបញ្ចុះតម្លៃ 20% ភ្លាមៗ លើអាហារ និងភេសជ្ជៈពេលចំណាយចាប់ពី 12.99 ដុល្លារ ក្នុងមួយវិក្កយបត្រនៅ គ្រប់សាខា Park Café ទូទាំងប្រទេសលើកលែងតែសាខាក្នុងព្រលានយន្ដហោះភ្នំពេញ និងអ៊ីអនម៉លសែនសុខ ហើយ ទូទាត់ជាមួយ ABA KHQR ។
មិនទាន់មានគណនី ABA? ដោនឡូត ABA Mobile រួចបើក គណនីរហ័ស ដោយមិនចាំបាច់បំពេញក្រដាសស្នាម ឬអញ្ជើញទៅសាខាធនាគារ (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទ) ដើម្បីទទួលយកអត្ថប្រយោជន៍នៃប្រូម៉ូសិននេះ ឥឡូវ។
រយៈពេលប្រូម៉ូសិន៖ រៀងរាល់ចុងសប្ដាហ៍ ពីថ្ងៃទី 18 ខែមីនា ដល់ថ្ងៃទី 28 ខែឧសភា ឆ្នាំ 2023 (រួមបញ្ចូលថ្ងៃទាំងពីរ រហូតអស់ថវិកាកំណត់)។
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ ផ្ដល់ជូនអ្នកប្រើប្រាស់ ABA Mobile ទាំងអស់ ដែលទូទាត់ប្រាក់តាម ABA KHQR។
- ប្រូម៉ូសិននេះផ្ដល់ជូនសម្រាប់ការចំណាយចាប់ពី 12.99 ដុល្លារ ក្នុងមួយវិក្កយបត្រនៅគ្រប់សាខា Park Café លើកលែងតែសាខាក្នុងព្រលានយន្ដហោះភ្នំពេញនិងអ៊ីអនម៉លសែនសុខ។
- ប្រូម៉ូសិននេះ អនុវត្តចំពោះតែការញ៉ាំនៅហាងផ្ទាល់ និងខ្ចប់ប៉ុណ្ណោះ។ ការកម្មង់ និងដឹកតាមអេបដឹកជញ្ជូន មិនមាននៅក្នុងប្រូម៉ូសិននេះឡើយ។
- ប្រូម៉ូសិននេះ ផ្ដល់ជូនអំឡុងពេលចុងសប្ដាហ៍ (សៅរ៍ អាទិត្យ) ប៉ុណ្ណោះ។ មិនអនុវត្តចំពោះថ្ងៃចន្ទ ដល់សុក្រឡើយ។
- ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់ការទិញអាហារ និងភេសជ្ជៈណាមួយ ដោយមិនរាប់បញ្ចូលឈុត Combo set និង merchandises ឡើយ។
- ប្រូម៉ូសិននេះ ផ្ដល់ជូនតាមគោលការណ៍ “មកមុន បានមុន” រហូតអស់ថវិកាកំណត់ប៉ុណ្ណោះ ដែលមានន័យថាការបញ្ចុះតម្លៃនេះ អាចបញ្ចប់មុនរយៈពេលប្រូម៉ូសិនដែលបានកំណត់។
- ការបញ្ចុះតម្លៃនេះ មិនគិត ពន្ធអាករលើតម្លៃបន្ថែម (VAT) និងថ្លៃបន្ទុកផ្សេងៗឡើយ។
- ប្រូម៉ូសិននេះ មិនអាចប្រើផ្គួបជាមួយប្រូម៉ូសិនផ្សេងដែលផ្ដល់ដោយធនាគារ ABA និង/ឬ Park Café ឡើយ។
- ធនាគារ ABA និង Park Café រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការផ្លាស់ប្ដូរ ឬកែប្រែខ និងលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះ ដោយមិនជម្រាបដំណឹងជាមុនឡើយ។