បានការ​ចុះថ្លៃ​ 5​ ដុល្លារ​ភ្លាមៗ​ សម្រាប់​ការ​ទិញ​នៅ​លើ​ AEON​ Online​ ជាមួយ​កាត​ ABA​ Mastercard

06/Feb/2023

ម្ចាស់​កាត​ ABA​ Mastercard​ ត្រៀម​ឱកាស​ចំណេញ​ពី​ប្រូ​ម៉ូ​សិន​នេះ​! ​

ទិញ​ម្ហូប​ គ្រឿងទេស​ សម្ភារៈ​ផ្ទះបាយ​ និង​សម្ភារៈ​ជា​ច្រើន​ទៀត​នៅ​លើ​ AEON​ Online​ ហើយ​ឲ្យ​ក្រុមការងារ​ដឹក​ជូន​ដល់ទី​តាំង​អ្នក​ផ្ទាល់​ ដើម្បី​បានការ​ចុះថ្លៃ​ 5​ ដុល្លារ​ភ្លាមៗ​។​ ពី​ថ្ងៃ​ទី​ 1​ ខែកុម្ភៈ​ ដល់​ថ្ងៃ​ 30​ ខែមេសា​ 2023​ រីករាយ​ជាមួយ​ការ​ចុះថ្លៃ​ 5​ ដុល្លារ​ភ្លាមៗ​ ពេល​អ្នក​ចាយ​ចាប់ពី​ 20​ ដុល្លារ​ក្នុង​មួយ​វិក្កយបត្រ​ តាម​ AEON​ Online​ ហើយ​ទូទាត់​ជាមួយ​កាត​ ABA​ Mastercard​។

​​មិន​ទាន់​មាន​កាត​ ABA​ Mastercard?​ ដឹង​អំពី​របៀប​បើក​កាត​ ប្លា​ស្ទិ​ក​ ឬ​ កាត​និម្មិត​ Mastercard​ តាម​កម្មវិធី​ ABA​ Mobile​ របស់​អ្នក​។​ ​

រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​ 1​ ខែកុម្ភៈ​ ដល់​ថ្ងៃ​ 30​ ខែមេសា​ 2023​ ឬ​រហូត​អស់​ថវិកា​កំណត់​។

ខ​ និង​លក្ខខណ្ឌ

  • ​​ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​សម្រាប់​ម្ចាស់​កាត​ ABA​ Mastercard​ ទាំង​កាត​ប្លា​ស្ទិ​ក​ និង​កាត​និម្មិត​។​
  • ​ម្ចាស់​កាត​ ABA​ Mastercard​ ដែល​ចាយ​ចាប់ពី​ 20​ ដុល្លារ​ក្នុង​មួយ​វិក្កយបត្រ​នៅ​លើ​ AEON​ Online​ App​ នឹង​ទទួល​បានការ​ចុះថ្លៃ​ 5​ ដុល្លារ​ភ្លាមៗ​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​ទាំង​ការ​ទិញ​លើ​ AEON​ Online​ Website​ និង​ AEON​ Online​ App​។​
  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​តាម​គោលការណ៍​ ‘​មក​មុន​ បាន​មុន​’​ និង​រហូត​អស់​ថវិកា​កំណត់​។​
  • ធនាគារ​ ABA,​ Mastercard​ និង​ AEON​ Cambodia​ រក្សា​សិទ្ធិ​ក្នុង​ការ​កែប្រែ​ ឬ​ផ្លាស់​ប្ដូរ​ ខ​ និង​លក្ខខណ្ឌ​ ឬ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេច​របស់​ធនាគារ​ ABA,​ Mastercard​ និង​ AEON​ Cambodia​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេច​ចុង​ក្រោយ​ និង​គ្មាន​ការ​ឆ្លង​ឆ្លើយ​ណាមួយ​ឡើយ​។